អានតួអត្ថបទ
កម្ពុជា-ថៃ

តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ជនជាតិ​ថៃ​២នាក់

ក្នុង​សវនាការ​អស់ពេល​ពេញ​មួយថ្ងៃ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​បុរស​ជនជាតិ​ថៃ ឈ្មោះ វរៈ ស៊ុម​ខ្វាម​ឃី​ត ​(Veera Somkwamkit) រយៈពេល ៨ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១លាន ៨សែន​រៀល។ រីឯ​ស្ត្រី​ឈ្មោះ រ៉ាត់​ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន (Ratree Paiputanapaiboon) ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ និង​ពិន័យ​ជាប្រាក់ ១លាន ២សែន​រៀល។

សមាជិក​ក្រុមអាវលឿងថៃ វរៈ ស៊ុម​ខ្វាម​ឃី​ត ​(Veera Somkwamkit) ត្រូវ​​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក ៨ឆ្នាំ
សមាជិក​ក្រុមអាវលឿងថៃ វរៈ ស៊ុម​ខ្វាម​ឃី​ត ​(Veera Somkwamkit) ត្រូវ​​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក ៨ឆ្នាំ © Reuters
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​ថៃ ​២នាក់​នេះ​ ស្ថិតក្នុង​ចំណោម​ ៧នាក់​ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី២៩ធ្នូ ឆ្នាំ២០១០។ ​ប៉ុន្តែ​ តុលាការ​ បាន​ចោទ​បន្ថែម​លើ​ជនជាតិ​ថៃ​ពីរនាក់​នោះ ​ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ ដែល​អាច​នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ។ រីឯ​ជនជាតិថៃ ៥នាក់​ទៀត ត្រូវបាន​តុលាការ​កាត់ទោស​រួចហើយ ដោយ​សម្រេច​ព្យួរទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ