អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បុណ្យ​​អុំ​ទូក​៖ អ្នក​​ភ្នំ​ពេញ ​ពិសេស​​កម្មករ​​រោង​​ចក្រ​​កាត់​​ដេរ​ ចេញ​​ទៅ​​តាម​​ខេត្ត​ រី​​ឯ​​អ្នក​​ខេត្ត​ ចូល​ម​​ក​​ភ្នំ​​ពេញ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​ដែល​ភ្នំពេញ ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បាន​ប្រារព្ធ​ធ្វើ​ឡើង​វិញ បន្ទាប់​ពី​ខក​ខាន​អស់​ពេល ៣ ឆ្នាំ​មក​ហើយ​នោះ គឺ​អ្នក​រស់​នៅ​ភ្នំពេញ ពិសេស​កម្មករ​រោង​ចក្រ​កាត់​ដេរ បាន​សំរុក​ធ្វើ​ដំណើរ​ចេញ ទៅ​កាន់​បណ្តា​ខេត្ត​នានា និង​ទៅ​ស្រុក​កំណើត។ ប៉ុន្តែ​អ្នក​រស់​នៅ​តាម​ខេត្ត​នានា បាន​ចូល​មក​ភ្នំ​ពេញ ដើម្បី​រីករាយ​នឹង​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក នៅ​មុខ​ព្រះបរម​រាជ​វាំង។ យ៉ាង​ណា​ក៏​ដោយ ព្រឹត្តិ​ការណ៍​ជាន់​គ្នា​ស្លាប់ លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​អុំ​ទូក ថ្ងៃ​២២​វិច្ឆិកា ឆ្នាំ​២០១០ នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ទាំង​អ្នក​ចេញ​ពី​ភ្នំ​ពេញ និង​ទាំង​អ្នក​ចូល​មក​លេង បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ​។

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុងនៅពេលមានបុណ្យជាតិធំៗម្តង។
ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុងនៅពេលមានបុណ្យជាតិធំៗម្តង។ @បណ្តាណសង្គម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ