អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

RSF៖​និយាយ​​ច្រើន​​ពី​អ្នកកាសែត ជា​វិធាន​ការ​ការពារ​​សុវត្ថិភាព​​ឲ្យ​​អ្នកកាសែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ និង​ថ្ងៃអង្គារ​ទី ៦​មិថុនានេះ ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូណេស្កូ ក្នុង​ទីក្រុង​ប៉ារីស។ នៅក្នុង​ចំនោម​ប្រធានបទ​ជាច្រើន​ដែល​លើក​និយាយ​វិធានការ​ដើម្បី អភិវឌ្ឍ​សិទ្ធិសេរីភាព​បញ្ចេញ​មតិ នៅក្នុង​ពិភពលោក វាគ្មិន​មក​ពី​អង្គការ​ការពារ​សិទ្ធិ​អ្នកកាសែត ក្រុមប្រឹក្សា​អឺរ៉ុប និង​ស្ថាប័ន​ផ្សព្វផ្សាយ​ធំៗ​បាន​ផ្តោត​សំខាន់​ផងដែរ ទៅលើ​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន ដែល​បច្ចុប្បន្ននេះ កំពុង​រងការគំរាមកំហែង នៅក្នុង​ពេល​អនុវត្ត​ការងារ​របស់ខ្លួន។ មន្រ្តីអង្គការ​ធ្វើការ​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នកកាសែត បាន​ចូលរួម​នៅក្នុង​សន្និសីទ​រយៈពេល​ពីរថ្ងៃនេះ។ នៅក្នុង​ចំនោម​អ្នកកាសែត គេឃើញ​មាន​អ្នកកាសែត​កម្ពុជា​ម្នាក់ គឺ​កញ្ញា​ផន បុប្ផា ដែល​បម្រើការ​ឲ្យ​កាសែត The Cambodia daily។ 

©RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ