អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អង្គការ​បរិស្ថាន​ WWF​ ចាត់​ទុកថា​ឡាវ​កំពុង​ដាក់​ជីវិត​មេគង្គឲ្យ​ប្រឈម​នឹង​ភាព​មហន្តរាយ​

អង្គការ​បរិស្ថាន WWF នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​៨​វិច្ឆិកា​​នេះ ​បាន​​ព្រមាន​​ថា ​ឆន្ទៈ​​របស់​​រដ្ឋាភិបាល​​ឡាវ​​ក្នុង​​ការ​​បន្ត​​ការ​​សាងសង់​សំណង់​ទំនប់​វ៉ារី​អគ្គិសនី សាយ៉ាបូរី ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ដែល​​​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស​និង​មាន​តម្លៃ ៣.៥០០ ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ជា​ការ​ដាក់​ធនធាន​ជីវៈចម្រុះ​ជលផល​និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន ៦០ លាន​នាក់​នៅ​ក្នុង​តំបន់​មេគង្គ​ទាំង​មូល​ឲ្យ​ប្រឈម​ទៅ​នឹង​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ។ 

បុរសម្នាក់កំពុងលាងសត្វគោនៅទន្លេមេគង្គនៅភ្នំពេញថ្ងៃ៧វិច្ឆិកា២០១២-ឡាវ​​រៀបចំ​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ទំនប់​សាយ៉ាបូរី​​ថ្ងៃ​៧វិច្ឆិកា​២០១២
បុរសម្នាក់កំពុងលាងសត្វគោនៅទន្លេមេគង្គនៅភ្នំពេញថ្ងៃ៧វិច្ឆិកា២០១២-ឡាវ​​រៀបចំ​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ទំនប់​សាយ៉ាបូរី​​ថ្ងៃ​៧វិច្ឆិកា​២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF នៅ​ថ្ងៃ​ទី​៨វិ​ច្ឆិកា​នេះ បាន​លើក​ឡើង​ថា ទោះបីជា​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រទេស​ជិតខាង​និង​ការ​លើក​ឡើង​នូវក្តីបារម្ភ ដោយ​ប្រតិភូ​ដែល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​៩ ដែល​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​នេះ នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ​ក៏ដោយ ក៏​លោក វីរ៉ាផន វីរ៉ាវង្ស អនុ​រដ្ឋមន្រ្តី​ក្រសួង​ថាមពល និង​រ៉ែ របស់​ប្រទេស​ឡាវ បាន​ប្រកាស​ថា ឡាវ​នឹង​រៀប​ចំ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ទំនប់ សាយ៉ាបូរី នៅ​ទីតាំង​ទំនប់​នៅ​ថ្ងៃ​ពុធ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១២។

លោក​បណ្ឌិត លី លីហ្វេង នាយក​កម្មវិធី​ទឹកសាប​នៃ​អង្គការ WWF បាន​និយាយ​ថា “ឡាវ ហាក់​មាន​ចេតនា​បន្ត​ការ​សាងសង់ ដោយ​មិន​ខ្វាយខ្វល់​អំពី​ហានិភ័យ​នានា មុន​ពេល​ការ​សិក្សា​ស្តីពី​ហេតុផល​ប៉ះពាល់​បញ្ចប់”។

សេចក្តី​ប្រកាស​របស់ WWF បង្ហាញ​ថា នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១០ ក្រុមហ៊ុន​អគ្គិសនី​ឯកជន EGAT របស់​ថៃ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Ch. Kanrchang ដើម្បី​ទិញ​ថាមពល​អគ្គិសនី​ជាង ៩៥ ភាគ​រយ ដែល​នឹង​ផលិត​ចេញ​ពី​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី ហើយ​យ៉ាង​ហោច​ណាស់ មាន​ធនាគារ​ថៃ ចំនួន ៤ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី សម្រាប់​ដំណើរការ​គម្រោង​សាងសង់​ទំនប់​នេះ ទោះបី​ជា​គម្រោង​នេះ មាន​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម និង​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ប្រាក់​ចំណូល ដែល​គម្រោង​នេះ អាច​រក​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ