អានតួអត្ថបទ
បទសម្ភាស

លោក សួន វិសាល នឹង​ដាក់​ចេញ​អនុវត្ត​ផែនការ​៣​ចំនុច ដើម្បី​ពង្រឹង​គណៈមេធាវី​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ​នា​រាត្រី​នេះ គឺលោក សួន វិសាល ប្រធាន​គណៈ​មេធាវី​កម្ពុជា​។ លោក សួន វិសាល ត្រូវ​បាន​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី​កម្ពុជា នៅ​ក្នុង​អាណ្ណត្តិ​ទី១២ ចាប់​ពី​ឆ្នាំ ២០១៨ ដល់ ឆ្នាំ​២០២០។ តាមរយៈ​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី ពីរ​អាណ្ណតិ្ត​ជាប់​គ្នា​នេះ ​លោក សួន វិសាល ប្តេជ្ញា​ចិត្ត​ថា ក្នុង​នាម​ជា​ប្រធាន​គណៈមេធាវី​កម្ពុជា នៅ​ក្នុង​អាណ្ណត្តិ​នេះ លោក នឹង​ដាក់​ចេញផែនការ​ចំនួន​បី​ចំណុច ដើម្បី​ពង្រឹង​គណៈ​មេធាវី​កម្ពុជា​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត ជា​ពិសេស​ពង្រឹង​ការ​ផ្តល់​ជំនួយផ្នែក​ច្បាប់ ដល់​ជន​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ស្វែង​រក​សេវា​ផ្លូវ​ច្បាប់ ក្នុង​ការ​តតាំង​រឿង​ក្តី ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​។  

លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា
លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ