អានតួអត្ថបទ
បទសម្ភាស

លោក អាន រស្មី៖ ការ​ខំ​ថត​សំឡេង​វង់​ភ្លេង​អារក្ខ​តាម​ភូមិ​ក្បែរ​ប្រាសាទ​សំបូរ​ព្រៃ​គុក​គឺ​ចាំ​បាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI​នៅ​ថ្ងៃ​អាទិត្យ​គឺ​លោក អាន រស្មី ដែល​ជា​បុគ្គ​លិក​ថ្មី​នៃ​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់​ធំ។ ក្នុង​វ័យ​២៦​ឆ្នាំ យុវជន អាន រស្មី ខិត​ខំ​ដើរ​ថត​សំឡេងវង់​ភ្លេង​អារក្ខ​ដែល​នៅ​មាន​តាម​ភូមិ​ដាច់​ស្រយាល​ខ្លះ​របស់​កម្ពុជា។ ចាយ​លុយ​ខ្លួន​ឯង តាំង​ពីឆ្នាំ​២០១២​មក អ្នក​ស្រឡាញ់​តន្ត្រី​អារក្ខ​រូប​នេះ​ជឿ​ថា ការ​ថត​សំឡេង​ភ្លេង​ប្រពៃណី​ដែល​ខ្មែរប្រើ​ដើម្បី​បញ្ចូល​រូប​ហៅ​ខ្មោច​មក​សួរ​ពេល​មាន​មនុស្ស​ឈឺ ឬ​សម្រាប់​ប្រគុំ​ក្នុង​ពិធី​ឡើង​អ្នកតា ក្បែរៗ​ប្រាសាទ​សំបូរ​ព្រៃ​គុក ឱ្យ​បាន​មុន​ពេល​ដែល​ប្រាសាទ​ក្លាយ​ជា​សម្បតិ្ត​បេតិ​កភណ្ឌ​ពិភពលោក​គឺ«ល្អ» ដើម្បី​ចៀស​វាង​ការ​បាត់​បង់​លក្ខណៈ​ដើម​របស់​អ្នក​ភូមិ។

ប្រាសាទ​សំបូរ​ព្រៃ​គុក​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពុង​ធំ​ដែល​គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​​បេតិ​ក​​ភណ្ឌ​​ពិភព​​លោក
ប្រាសាទ​សំបូរ​ព្រៃ​គុក​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពុង​ធំ​ដែល​គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​​បេតិ​ក​​ភណ្ឌ​​ពិភព​​លោក @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ