ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

ទិវា​សុខភាព​ពិភពលោក ២០១៥ ៖ តើ​​ចំណី​អាហារ​ក្នុង​ចាន​យើង​មាន​សុវត្ថិភាព​ប៉ុណ្ណា ?

ទិវា​សុខភាព​ពិភពលោក ២០១៥ ៖ តើ​​ចំណី​អាហារ​ក្នុង​ចាន​យើង​មាន​សុវត្ថិភាព​ប៉ុណ្ណា ?
 
សាច់​ជា​ប្រភព​ចម្លង​បាក់តេរី​ខ្លាំង​ជាងគេ © ស៊ីវ​ ចាន់ណា

ថ្ងៃ​ទី ៧ មេសា ជា​ទិវា​សុខភាព​ពិភពលោក។ នៅ​ឆ្នាំ​២០១៥​នេះ អង្គការ​សុខភាព​ពិភពលោក បាន​​ផ្តោត​ប្រធាន​បទ​ទៅ​លើ សុវត្ថិភាព​ចំណី​អាហារ។ ព្រោះ​ចំណី​អាហារ​គ្មាន​សុវត្ថិភាព​ បាន​​សម្លាប់​ជីវិត​មនុស្ស​ ប្រមាណ​ជាង​ពីរ​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ។ ម្ហូប​អាហារ​ មាន​បាក់​តេរី មេរោគ មាន​ពពួក​ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី ជា​ប្រភព​បង្ក​​​​ជំងឺ​ជាង ២០០​មុខ​​​ ពី​ជំងឺ​ស្រាល​​ រាករូស​បន្តិច​បន្តួច​ ទៅ​ជំងឺ​មហារីក។ អាហ្វ្រិក​ជា​ទ្វីប​ដែល​រង​គ្រោះ​ជាង​គេ បន្ទាប់មក​គឺ​តំបន់​អាស៊ី​អាគ្នេយ៍។

 

ការ​គំរាម​កំហែង​សុវត្ថិភាព​ចំណី​អាហារ​តែង​មាន​លេច​ចេញ​ថ្មី ជា​លំដាប់។ ការ​ប្តូរ​ផ្លាស់​ក្នុង​ប្រព័ន្ធ​ផលិត​ ចែក​ចាយនិង​ការ​បរិភោគ​ ​បរិស្ថានប្រែ​ប្រួល ​ភ្នាក់ងារ​ចម្លង​មេរោគ​​ថ្មី ឬ​ចាស់​តែ​ធន់​​នឹង​ថ្នាំ​សម្លាប់​មេរោគ (ថ្នាំ​ផ្សះ) បាន​បង្ក​បញ្ហា​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ​កាន់តែ​ច្រើន​ឡើង ថ្នាក់​ជាតិ និង​អន្តរជាតិ​។ ការ​អភិវឌ្ឍន៍​ផ្នែក​មធ្យោបាយ​ធ្វើ​​ដំណើរ ពាណិជ្ជកម្ម​ បាន​មក​ពន្លឿន​ការ​ចម្លង​មេរោគ​ ឱ្យ​កាន់​តែ​រីក​រាល​ដាល​លឿន​ពេញ​​ពិភពលោក។

នារយៈ​ពេល​៥០​ឆ្នាំ ចុងក្រោយ​នេះ ​ ចំណី​អាហារ​មាន​ជើង​វែង​ណាស់ ម្ហូប​ក្នុង​​ចាន​យើងអាច​មាន​ប្រភព​មក​ពី​ជើង​មេឃ​ម្ខាង​ទៀត។ ការ​ច​ម្លង​មេរោគ​នៅ​ទី​នោះ តែ​អាច​មាន​កើត​ចេញ​ជា​ជំងឺ​នៅ​ចុង​ម្ខាង​ទៀតនៃ​ភព​ផែន​ដី នេះ​ហើយ​សម័យ​ពិភពលោកភាវូបនីកម្ម ! មាន​ន័យ​ថា​ពេល​នេះ គេ​មិន​អាច​ធ្វេស​ប្រហែល​បាន​ទៀត​ឡើយ នៅ​ពេល​ទទួល​ទាន​អ្វី​មួយ !

មនុស្ស​ភាគ​ច្រើន​នៅ​លើលោក​នេះ តែ​ង​តែ​បាន​ឆ្លង​កាត់ ឬ​ស្គាល់​យ៉ាង​ហោច​ណាស់ ក៏​ម្តង​ដែរ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន ការ​កើត​ជំងឺ​បង្ក​ឡើង​ដោយ​ចំណី​អាហារ​ ឬ​ដោយ​ទឹក។ បើ​យើង​នឹង​គិត​ដល់​បញ្ហា​នេះ នោះ​យើង​នឹង​ថា​តើ​វា​ជា​ការ​សំខាន់​និង​ចាំបាច់​ប៉ុណ្ណា ដែល​ត្រូវ​​ជួយ​ការ​ពារ​និង​ធានា​ឱ្យ​មាន​សុវត្ថិភាព​ចំណីអាហារ ពី​​មេរោគ ពី​បាក់តេរី ពី ពពួក​ប៉ារ៉ាស៊ីត ពី​ភាព​ពុល ឬ​ពី​ជាតិ​គីមី​​​បំផ្លាញ​សុខភាព។

ចំណី​អាហារ​គ្មាន​សុវត្ថិភាព មាន​ផ្ទុក​មេរោគ​ បាក់តេរី ឬ​ថ្នាំ​គីមី ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​ជាង​២០០​ប្រភេទ​ ដោយ​រាប់​តាំង​ពីជំងឺ​ស្រាល​​រាករូស​ ដល់ជំងឺ​ធ្ងន់ធ្ងរ​មហារីក។

ក្នុង​មួយឆ្នាំៗ មាន​អ្នក​ជំងឺ​រាប់​លាន​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ និ​ង​ច្រើន​នាក់​បាន​ស្លាប់ បន្ទាប់​ពី​បាន​ទទួល​ទាន​ចំណី​អាហារ​មិន​ស្អាត មិន​គួរ​បរិភោគ។ គ្រាន់​តែ​ជំងឺ​រាក​មួយប៉ុណ្ណោះ វា​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​ពីរ​លាន​នាក់ ភាគ​ច្រើន​ជា​កុមារ​។

ចំណីអាហារ​មិន​ស្អាត​ អាច​បង្ក​​ឱ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។ រោគ​សញ្ញា​ដែល​គេ​ឃើញ​មាន​ជា​ញឹក​ញាប់ និង​ដូចៗ​គ្នា​ច្រើន គឺ​ការ​ឈឺ​ចុក​ពោះ ក្អួត និង​រាក។ ចំណីអាហារ​ពុល​ ព្រោះ​មាន​សារធាតុ​រ៉ែ​​ អាច​នឹង​ជាមូលហេតុ​នាំ​ឱ្យ​ខូច​សុខភាព​ទៅ​ថ្ងៃ​អនាគត​ រហូត​ក្លាយ​ជា​ជំងឺ​មហារីក និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ។

អ្នក​ដែល​ងាយ​រក​គ្រោះ​អំពី​ចំណី​អាហារ​ជាង​គេ គឺ​មនុស្ស​ដែល​មាន​សុខភាព​មិន​ល្អ ទន់ជ្រាយ ដូចជា​មនុស្ស​ចាស់ ទារក ស្រ្តី​មាន​ផ្ទៃពោះ អ្នក​ជំងឺ។ ចំណីអាហារ​ មាន​មេរោគ ឬ​ពុល​ អាច​ជំរុញ​ឱ្យ​បុគ្គល​ខាង​លើ​ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​​ធ្ងន់ធ្ងរ​ខ្លាំង និង​ដល់​ស្លាប់​តែ​ម្តង។

តើ​ចំណី​អាហារ​ដែល​គ្មាន​សុវត្ថិភាព នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណាខ្លះ​ដល់​សុខភាព ?

ជំងឺ​ចម្បងៗ​ដែល​បណ្តាល​មក​ពី​​ចំណី​អាហារ​គ្មាន​សុវត្ថិភាព ​ជា​ទូទៅ​ ច្រើន​តែជា​ជំងឺ​ឆ្លង​ ជំងឺ​ពុល​ ដែល​​​បាក់តេរី វីរ៉ុស សត្វ​ល្អិត​ដង្កូវ​ព្រូន ឬ សារធាតុ​គីមី​ អាច​បញ្ជ្រៀប​ចូល​ក្នុង​សរីរាង្គ​កាយ​យើង​បាន​តាម​រយៈ​ចំណីអាហារ​និង​ទឹក​មិន​ស្អាត។

ភ្នាក់ងារ​ចម្លង​រោគក្នុង​ចំណីអាហារ​ អាច​បង្ក​ជា​ជំងឺរាក​រូស​ធ្ងន់ធ្ងរ ឬ ​ការ​បង្ក​រោគ​ដែល​នាំ​ឱ្យ​រាងកាយ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ ឬ​ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ ផង​ក៏​មាន។ ចំណែក​សារធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ​ អាច​បង្ក​ជា​អាការៈ​ពុល​ ធ្ងន់ធ្ងរ ឬ ជំងឺ​ដែល​នាំដល់​មហារីក នា​ពេល​អនាគត។ ជំងឺ​បង្ក​ឡើង​ដោយ​ចំណីអាហារ អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​ពិការ​ អសមត្ថភាព​យូរ​អង្វែង រួចធ្លាក់​ខ្លួន​ស្លាប់​ក៏​មាន។ ចំណីអាហារ​​ដែល​ជា​សាច់សត្វ​ឆៅ បន្លែ​ផ្លែឈើ​មិន​ស្អាត មាន​មេរោគ​ព្រោះ​ស្រោច​លាមក​ ព្រមទាំង​គ្រឿង​សមុទ្ទ​ឆៅ​ នេសាទ​មក​ពី​ទឹក​មិន​ស្អាត​ សុទ្ធ​សឹង​ជា​អាហារ​ដែល​គ្មាន​សុវត្ថិភាព​​សម្រាប់​បរិភោគ។

ពពួក​បាក់តេរី ដែល​គេ​ជួប​ញឹកញាប់ និង​ដែល​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ ឈឺ ឬ​ខ្លះដល់​ស្លាប់​ផង គឺ អ៊ីកូលី Salmonello Campylobacter et Escherichia coli entérohémorragique។ ពពួក​បាក់តេរី​នេះ​នឹង​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ដូច​ជា​ ក្តៅ​ខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោរ ចុក​ពោះ​ និង​រាក។ មិន​សូវ​ជួប​ប្រទះ តែ​បើ​ជួប​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ ឱ្យ​រលូត​កូន​ ចំពោះស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្លាប់​បើ​ជា​ទារក គឺ​ពពួក​បាក់តេរី Listeria។ ​អាច​ចម្លង​តាម​ទឹក និង​បន្លែ​មិន​ស្អាត បាក់តេរី​បាស៊ីល វីប្រីយូ កូឡេរ៉ា Bacille Vibrio cholerae​អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​មាន​អាការៈ​ចុក​ពោះ​ខ្លាំង រាក ក្អួត ខ្សោះ​ទឹក​ពី​ខ្លួន​ ដែលអាច​ចាត់​ទុក​បាន​ជា​ប្រភព​នៃ​ជំងឺ​អាសន្នរោគ។

ថ្នាំ​សម្លាប់​មេរោគ ឬ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​អង់ទីប៊ីយូទិក អាច​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ទាំង​អស់​នេះ យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ដោយ​ហេតុ​បម្រើបម្រាស់​ថ្នាំ​ផ្សះ​ មាន​ច្រើនជ្រុល និង​ហួស​ហេតុ ទាំង​នៅ​ក្នុង​នៅ​វិស័យ​​កសិកម្ម ចិញ្ចឹម​សត្វ​ និង​មិន​ត្រឹម​ត្រូវ​ច្រើន​ឡើង​នៅ​ក្នុង​សង្គម​​របស់​មនុស្ស​លោក​ ថ្នាំ​ផ្សះ​ក៏​លែង​សូវ​មាន​ប្រសិទ្ធិភាព ព្រោះ​បាក់តេរី​ធន់​នឹង​ថ្នាំ​ទៅ​ហើយ។ ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​មេរោគ​ដែល​​ ​កំពុង​​គំរាម​កំហែង​យ៉ាងខ្លាំង​ វេជ្ជសាស្ត្រ​ទំនើប។

ចំពោះ​ករណី​ចំណីអាហារ​មាន​ផ្ទុក​វីរ៉ុសវិញ នោះ​យើង​សង្កេត​ឃើញ​មាន​អាការៈក្អួត​ឥត​ឈប់ រាក​ហូរ​ដូច​ទឹក​ និង​ឈឺ​ពោះ។ វីរ៉ុស​ដែល​គួរ​ឱ្យ​ខ្លាច​មួយ​ទៀត គឺ​វីរ៉ុស​រលាក​ថ្លើម​ប្រភេទ​អា ដែល​អាច​បង្ក​ឱ្យមាន​ជំងឺ​ថ្លើម​ទៅ​ថ្ងៃ​ក្រោយ។ ហើយ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ​ហើយ ច្រើន​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត តាម​រយៈ​ការ​ប៉ះពាល់​ចំណី​អាហារ​នេះ​ឯង។​​
ចំណី​អាហារ​មិនស្អាត គ្មាន​អនាម័យ មិន​សូវ​ឆ្អិន សាច់​បន្លែ​ត្រី អាច​ជា​ភ្នាក់ងារ​ចម្លង​ពពួក​សត្វ​បញ្ញើ​ប្រាណ​ ប៉ារ៉ាស៊ីត ​សត្វ​ល្អិត​ដង្កូវ​ព្រូន​តេនញ៉ា​ដែរ។

សារធាតុ​គីមី

ចំណី​អាហារ​ សម័យ​បច្ចុប្បន្ន មាន​ផ្ទុក​សារធាតុ​គីមី​កាន់​តែ​ច្រើន​ឡើងៗ មិន​ថា​ជា​សារធាតុ​គីមីសំយោគ ថ្នាំ​សម្លាប់​សត្វ​ល្អិត ថ្នាំ​គីមី ឬ​គីមី​ពុល​បែប​ធម្មជាតិ​ទេ។ សារធាតុ​គីមី មាន​ប្រើ​ស្ទើរ​នៅ​ក្នុង​គ្រប់​ចំណី​អាហារ មិន​ថា​ជា​សាច់ ជា​ត្រី ជា​បន្លែ ជា​ម្ហូប​ធ្វើ​ស្រាប់​ គ្រឿង​កំប៉ុង អាហារ​ក្រៀម​ ជា​ផលិតផល​មាន​ជាតិ​ទឹកដោះគោទេ។ មិន​តែ​ប៉ុណ្ណោះ​សោត បរិស្ថាន​ជុំ​វិញ​ខ្លួន​ក៏​មាន​ពោរពេញ​ទៅ​ដោយ​សារធាតុ​ពុល។ ពុល​ដោយ​មេរោគ​តាម​បែប​ធម្មជាតិ ឬ​ពុល​ដោយ​បរិស្ថាន ទាំង​នេះ​សុទ្ធ​តែ​ជា​កង្វល់​សម្រាប់​សុខភាព​ទៅ​ថ្ងៃ​អនាគត​ទាំង​អស់។

ថ្វី​បើ​ចំណី​អាហារ​ដែល​បង្កប់​សារធាតុ​គីមី​នេះ មិន​បាន​បង្ក​ឱ្យ​មាន​ជំងឺ​​អ្វី​មែន នៅ​ពេល​បរិភោគ​ភ្លាម​មែន ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ឥទ្ធិពល​និង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ទៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​បាន​ប្រឈម​នឹង​សារធាតុ​គីមី​ក្នុង​កំរិត​ទាប​​ តែ​អូស​បន្លាយ​ពេល​រាប់​ខែ​រាប់​ឆ្នាំ​ជាប់ៗ​គ្នា។

ចំណី​អាហារ​គឺ​ជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​មនុស្ស​លោក ប៉ុន្តែ​ជា​ប្រភព​​ប្រឈម​ខ្លាំង​ជាង​គេ​នឹង​ការ​ពុលពីរយ៉ាង ពុល​ធម្មជាតិ ពុលបរិស្ថាន​ ជាពិសេស​បរិស្ថានពុល​ជាប់​ជានិច្ច​ និង​ខ្លាំងឡើងៗ​ជា​លំដាប់។ មាន​ចំណី​អាហារ​ខ្លះ ក៏​មាន​ជាតិ​ពុល​ពី​ធម្មជាតិ​ ដូច​ជា​ mycotoxines biotoxine​ក្នុង​សមុទ្ទ​ ឬ​ជាតិពុល​របស់​ពពួក​ផ្សិត។ អត្រា​នៃ​ជាតិ​ពុល​នេះ មាន​តិច​ឬ​ច្រើន​ទៅ​តាម​កំណើត​ ប៉ុន្តែ​ប្រសិន​បើ​យើង​ត្រូវ​ប្រឈម​នឹង​សារធាតុ​ពុល​បែប​នេះ​យូរៗ​ទៅ​ នោះ​ប្រព័ន្ធ​ការពារ​ខ្លួន​​អាច​នឹង​ត្រូវ​រំខាន ការ​លូត​លាស់​មិន​ប្រក្រតី​ ឬ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។

បរិស្ថាន​ពុល​ ដែល​មាន​លក្ខណៈជាប់​ជា​ប្រចាំ​ និង​កើន​ឡើង​ជា​លំដាប់​មិន​ថា​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន និង​ក្នុង​ខ្លួន​ គឺ​ជា​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងមែនទែន។ សារធាតុ​ពុល​ក្នុង​បរិស្ថាន​ដែល​​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ Dioxine polychlorobiphényles ជា​លទ្ធផល​​នៃ​ការ​លូត​លាស់​របស់​រោងចក្រ​ឧស្សាហកម្ម និង​ការ​ដុត​កម្ទេច​សម្រាម។​ សារធាតុ​គីមីពុល​នេះ មាន​ពេញ​ក្នុង​ផ្ទៃ​បរិយាកាស ក្នុង​បរិស្ថាន​ពិភពលោក​ និង​កម្លាំង​ពុ​ល​ខ្លាំង​បំផុត​ អាច​ជំរុញ​ឱ្យ​មាន​បញ្ហា​​ដល់​ហ្សែន ដល់​ការ​លូតលាស់​ ដល់​ប្រព័ន្ធ​ការពារ​ខ្លួន ដល់​អ័រមូន និង​ចុងក្រោយ​គឺ​បង្ក​ជំងឺ​មហារីក។​ រ៉ែធ្ងន់ៗ​ដូច​ជា​សំណរ បារ៉ត អាច​នឹង​ប៉ះពាល់​ដល់ប្រព័ន្ធ​ប្រសាទ ដល់​តម្រង​នោម​។ ចំណី​អាហារ​អាច​ចម្លង​យក​រ៉ែ​ទាំង​អស់​នេះ​ តាម​រយៈ​ខ្យល់​បរិយាកាស ទឹក និង​ដី​ មាន​ផ្សែង​ពុល។

ខាង​ក្រោម​នេះ​ជា​អនុសាសន៍​៥​យ៉ាង សម្រាប់​ជួយ​លោក​អ្នក​ឱ្យ​ទទួល​ទាន​អាហារ​​មាន​សុវត្ថិភាព ៖
-       លាង​ដៃ
-       កុំ​ដាក់​បន្លែ​ផ្លែ​ឈើស្រស់​​ លាយ​ជាមួយ​សាច់ឆៅ
-       ចំអិន​ម្ហូប​ឱ្យ​ឆ្អិនល្អ
-       រក្សា​អាហារ​បន្លែ​សាច់ ក្នុង​ទូរ​​ត្រជាក់ បើ​មិន​អាច​ត្រូវ​ឆាប់ធ្វើ​​បរិភោគ​​
-       ប្រើ​ទឹក​ស្អាត

នេះ​គ្រាន់​តែ​ជា​វិធី​ងាយ​ដែលលោកសាស្ត្រាចារ្យ​អាច​ផ្តល់​ដំបូន្មាន​ជូន​ដល់​លោកអ្នក​ស្តាប់​ ជា​អតិថិជន ជា​អ្នក​បរិភោគ​ទេ ប៉ុន្តែ​ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ​ ឱ្យ​បាន​កាន់​តែ​ប្រសើរ​និង​ប្រាកដ គេ​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​ជាន់​ថ្នាក់។

សុវត្ថិភាព​ចំណី​អាហារ​ ជា​ទំនួល​ខុស​ត្រូវ​គ្រប់​ជាន់​ថ្នាក់ ៖ រដ្ឋាភិបាល សង្គម​ស៊ីវិល​ ពលរដ្ឋ កសិករ ផលិតករ/ឧស្សាហកម្ម​ចំណីអាហារ​ ពាណិជ្ជករ អ្នក​ដឹក​ជញ្ជូន​ចែកចាយ និង​អ្នក​បរិភោគ។ ដើម្បី​ធ្វើ​ឱ្យ​សុវត្ថិភាព​ចំណី​អាហារ​មាន​លក្ខណៈ​ប្រសើរ​ឡើង​បាន ត្រូវ​តែ​មាន​ការ​ចូល​រួម​ស្មើ​ដៃ​គ្នា ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ សុខាភិបាល កសិកម្ម អប់រំ ស្ថាប័ន​រដ្ឋាភិបាល សង្គម​ស៊ីវិល​ និង​សមាគម​អតិថិជន។

ស្បៀង​អាហារ​បច្ចុប្បន្ន​ គ្មាន​ព្រំដែន​ទេ ! ​វា​ហាក់​ដូច​ជា​កាន់​តែ​ចាំបាច់​ខ្លាំង​ឡើងៗ​ ដែល​គ្រប់​គ្នា​ត្រូវ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​​ក្នុង​ប្រទេស​រៀងៗ​ខ្លួន និង​រវាង​ពី​ប្រទេស​​មួយ​ទៅ​មួយ។ ហេតុ​ដូច្នេះហើយ​បានជា​អង្គការ​សុខភាព​ពិភពលោក នា​ឱកាស​ទិវា​សុខភាព​ពិភពលោកថ្ងៃ​ទី ៧ មេសា ២០១៥​នេះ បាន​លើក​ទឹក​ចិត្ត​​ឱ្យ​មាន​ការ​ខិត​ខំ ប្រឹង​ប្រែង​ ការពារ​សុវត្ថិភាព​ចំណី​អាហារ តាំង​ពី​ការ​ដាំដុះ​នៅ​កសិដ្ឋាន​ រហូត​ដល់​ពេល​ជា​ម្ហូប​ដួស​ដាក់​ចាន និង​រាល់​គ្រប់​ដំណាក់​កាលដែល​ចំណី​អាហារ​នោះ​ឆ្លង​កាត់៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង ​៦០០​នាក់​ពុល​អាហារ​ ក្នុង​ខេត្ត​សៀមរាប

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    សុវត្ថិភាព​ចំណីអាហារ

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ស៊ុត​និង​សុខភាព

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    សារធាតុ​ហ្វ័រម៉ុល​ក្នុង​ចំណី​អាហារ​ និង​បន្លែ​ផ្លែឈើ

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ពលរដ្ឋ​មួយចំនួន​វិលមក​ប្រើប្រាស់​អាហារ​សរីរាង្គ

    ស្វែងយល់បន្ថែម

  • តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី  មាន​ផលវិបាក​យ៉ាងណា ?

    តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី មាន​ផលវិបាក​យ៉ាងណា ?

    ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ផ្នែក​ខាង​លើ ជួន​ឈឺ​​ខ្លាំង​ ជួន​ឈឺ​​តិច ញយ​ទៅ​ៗ ដែល​អាច​ផ្តល់​ជា​ការ​រំខាន​យ៉ាង​ខ្លាំង។ តើ​នេះ​ជា​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្រពះ រលាក​ក្រពះ​ទេ​ដឹង …

  • ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    នៅ​ក្នុង​បរិបទ​នៃ​ការ​សន្សំ​សំចៃ​ថាមពល និង​ភាព​ជឿន​លឿន​ខ្លាំង អំពូល​ភ្លើង​បែប​បូរាណ មាន​ខ្សែ​រ៉េស៊ីស្តង់ អំពូល​អាឡូហ្សែន បាន​រលប់​បាត់​ពី​ទីផ្សារ​ទំនើប​ជា​បណ្តើរៗ និងលែង​មានដាក់​លក់​សោះ​លើ​ទីផ្សារ​អឺរ៉ុប​ …

  • វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

    វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

    តើ​ស្ត្រី​ពរពោះ​អាច​ឆ្លង​ទន្លេ ដោយ​ពុំ​មានការ​ឈឺចាប់​បាន​ទេ ? ពិត​បាន​ ! ដោយ​សារភាព​ជឿន​លឿន​ វេជ្ជសាស្ត្រ​អាច​ជួយ​បង្កើត​កូន ដោយ​អ្នក​ជា​ម្តាយ​ពុំ​រង​ការ​ឈឺ​ចាប់​ខ្លាំង​ឡើយ។ …

  • តើអ្វីដែលហៅថា ស្យ៉ាទិក ?

    តើអ្វីដែលហៅថា ស្យ៉ាទិក ?

    ឈឺចង្កេះ​ចាក់​ចុះ​ទៅភ្លៅ ទៅ​ដល់​ជើងឬ​ម្រាមជើង ការ​ឈឺ​បែប​នេះ​អាច​ជា​​អាការៈ​​ ស្យ៉ាទិក ដែល​ជាទូទៅ ច្រើន​បង្កឡើង​ដោយ​ហេតុ​តែ​សរសៃ​ស្យ៉ាទិក ត្រូវគាប​។ តើ​ស្យាទិក​ជា​អ្វី …

  • ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឈឺខ្នង​ឬ​ឈឺ​ចង្កេះ ? ពេល​ខ្លះ​អ្នក​ជំងឺ​ផ្ទាល់​ខ្លួន មិន​អាច​បែងចែងឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ឈឺត្រង់​ណា​ឱ្យ​ប្រាកដផង​ទេ។ ប៉ុន្តែ​អ្វី​ដែល​អាច​អះអាង​ដោយ​គ្មាន​ភាព​សង្ស័យ​គឺ​ឆ្អឹង​ខ្នង​របស់​អ្នក​កំពុង​រងគ្រោះ​ទ្រុឌទ្រោម​ហើយ។ …

  • ជំងឺគ្រុនចាញ់ ៖  ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

    ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

    អង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា​នឹង​អាចផ្តល់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់ ដល់​កុមារ​បាន​ ១២​ម៉ឺន​នាក់ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ ពោល​គឺ​ស្មើ​នឹង​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​មរណភាព​កុមារ​អាហ្វ្រិក​អាយុ​ក្រោម​៥​ឆ្នាំ …

  • អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នៅខែ​មេសា និង​ឧសភា​នេះ កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ