អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខ្មែរ​​មាន​ការ​​បង្រួប​បង្រួម​​ជាតិ​ តែ​​នៅ​​មិន​ទាន់​មាន​​ភាព​ស្មោះត្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមរយៈ​ការ​ផ្តាំផ្ញើ​របស់លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវបាន​បង្ហើប​ប្រាប់​អ្នកកាសែត​កាលពី​ម្សិលមិញ ដោយ​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ប្រធាន​គណបក្សកាន់អំណាច កាលពី​នៅមាន​ជីវិត បាន​ផ្តាំផ្ញើ​ឲ្យ​មានការ​រួបរួមគ្នា​រវាង​ខ្មែរ ដើម្បី​រួមគ្នា​អភិវឌ្ឍ​និង​កសាង​ប្រទេសជាតិ។ ការ​ផ្តាំផ្ញើ បន្ទាប់ពី​ជំនួប​សួរ​សុខ​ទុក​មួយ​កាលពី​ខែតុលា​ឆ្នាំទៅ​ពី​សំណាក់​លោក ជា ស៊ីម ទៅកាន់​លោក សម រង្សី បានធ្វើ​ឲ្យ​មានការ​នឹក​សង្វេគ​ផង និង យកពាក្យ​ពេចន៍ ដែល​បាន​ស្តែងចេញ​មកហើយ​នោះ មក​ពិចារណា​ឡើងវិញ​ផង។ មតិ​នានា​មើលឃើញថា​បណ្តាំ​ផ្ញើ​នេះ​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​អ្នក​នៅរស់​ធ្វើបាន​ដូច្នោះ​មែន។

​លោក ​សម​ រង្ស៊ី ​ជួប​សួរ​សុខទុក្ខ​​លោក​ ជា​ ស៊ីម​​ ​កាល​​លោក​នៅ​មាន​ជីវិត​
​លោក ​សម​ រង្ស៊ី ​ជួប​សួរ​សុខទុក្ខ​​លោក​ ជា​ ស៊ីម​​ ​កាល​​លោក​នៅ​មាន​ជីវិត​ @FB/Eng Chhai Eang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ