អានតួអត្ថបទ
បទសម្ភាស

​លោក ណុប វី៖ របាយការណ៍​ស៊ើប​អង្កេត​របស់ CCIM មិន​សំដៅ​វាយ​ប្រហារ​លើ​ភាគី​ណា​មួយ​នោះ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ណុប វី នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM។ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកានេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ចំនួន​ពីរ ទី១.ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​លើ​ដី​សម្បទាន​សេដ្ឋកិច្ច អាច​នឹង​បង្ក​ជំងឺ ផាឃីនសុន លើ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគីរី និង​ទី២. របាយការណ៍​ស្តី​ពី កង្វះ​សហ​ជីព​ឯករាជ្យ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ និង​លក្ខណ្ឌ​ការងារ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។ការ​ចេញ​ផ្សាយ​របាយការណ៍​ទាំង​ពីរ​នេះ មិន​មែន​សំដៅ​វាយ​ប្រហារ​លើ​ស្ថាប័ន ឬ​ភាគី​ណា​មួយ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សារ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​និង​ភាគី​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិចារណា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ណុប វី​។ 

លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM
លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ