អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រូប​សំណាក បណ្ឌិត កែម ឡី សក្តិសម​គួរ​ដាក់​នៅ​ទី​ណា​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា រូប​សំណាក បណ្ឌិត​ កែម ឡី មិន​អាច​ដាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ទេ​ ហើយ​ក៏​មិន​អាច​ដាក់​នៅ​កន្លែង​ណា​ផ្សេង​ ក្នុង​ក្រុង​​ភ្នំពេញ​នោះ​ដែរ។ ចំណែក​ក្រុម​អ្នក​វិភាគ​ដែល​ធ្លាប់​ជា​ដៃ​គូ​វិភាគ​សង្គម​​របស់​បណ្ឌិត កែម ឡី នៅ​តែ​ចង់​ឲ្យ​ដាក់​តម្កល់​នៅ​ទីសាធារណៈ​ណា​មួយ​ ក្នុង​ក្រុង​ភ្នំពេញ។ រីឯ​ដៃគូ​វិភាគ​ពិភាក្សា​ផ្សេង​ទៀត គិត​ថា យក​ល្អ គួរ​តែ​តម្កល់​ទុក​នៅ​ស្រុក​កំណើត​របស់​លោក! បើ​ទោះ​ឆ្ងាយ​បន្តិច ​តែ​បើ​ពលរដ្ឋ​អ្នក​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ពិត​មែន គឺនៅ​តែ​អាច​ទៅ​គោរព​រូប​សំណាក​លោក​ដែរ ទោះ​ឆ្ងាយ​ដល់​ទីណា​ក៏​ដោយ! សូម​ស្តាប់ សេចក្តី​រាយការណ៍​របស់​ ហេង ឧត្តម ៖​

រូបសំណាកលោក កែម ឡី ធ្វើអំពី​លង្ហិន
រូបសំណាកលោក កែម ឡី ធ្វើអំពី​លង្ហិន @Faceboook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ