អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សិស្សលោកកែម ឡី បេ្តជាដើរតាមគន្លងរបស់គ្រូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើគ្មានអ្វីប្រែប្រួលទេ គឺនៅម៉ោងប្រមាណ១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃចន្ទនេះ សព​លោក​បណ្ឌិត​កែម ឡី ​នឹង​ត្រូវ​បញ្ចុះ​ក្នុង​ដី​ឯស្រុក​កំណើត​របស់​គាត់​នៅ​ក្នុង​ខេត្ត​តាកែវ ​បន្ទាប់​​​ពី​​សាក​​សព​​ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ទីនោះ​កាល​ពី​រសៀល​ម្សិល​មិញ។ ថ្វី​ត្បិត​លោក​កែម ឡី ​បាន​​លា​​ចាក​​លោក​​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​លោក​បាន​បន្សល់​ទុក​នូវ​សិស្ស​មួយ​ចំនួន​ ដែល​​លោក​​បាន​​បង្រៀន​​ដោយ​ផ្ទាល់​ពី​របៀប​នៃ​ការ​ធ្វើ​ការ​វិភាគ ​និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​ផ្សេង​ៗ​ផង​ដែរ។ ​ក្រុម​កូនសិ​ស្ស​លោក​កែម ឡី ​ទាំង​នេះ ​បាន​ជួយ​ចាត់​ចែង​ការងារ​នានា​នៅ​ក្នុង​ពិធី​បុណ្យ​សព ​និង​បាន​ចូលរួម​ដង្ហែ​សព​លោក​តាំង​ពី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​តាកែវ ​ដើម្បី​បញ្ចុះ​នៅ​ទីនោះ។ ​ពួក​គេ​បាន​លើក​ឡើង​ថា ​នឹង​នៅ​តែ​បន្ត​ដើរ​តាម​គន្លង​លោក​គ្រូរ​បស់​ពួកគេ​។សូមស្ដាប់សេចក្តីរាយការណ៍របស់វណ្ណ សុគន្ធា៖  

ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម ឡី ​ទៅស្រុកកំណើត ស្ថិតនៅខេត្តតាកែវ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។​
ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម ឡី ​ទៅស្រុកកំណើត ស្ថិតនៅខេត្តតាកែវ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ