អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លីកាដូ​ចង្អុល​មុខ​តុលាការ​ថា មាន​កំហុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្នុង​ការ​ផ្តន្ទាទោស​រឿង​ចាប់​រំលោភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ករណី​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ចំណង​ជើង​ថា បច្ចុប្បន្ន​ភាព​ឆ្នាំ​ ២០១៦៖ ការ​រួច​ខ្លួន​ពី​បទ​ល្មើស។ របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំ­ណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ​ ដែល​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំង​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ លីកាដូ​នៅ​តែ​ដាក់​បន្ទុក​លើ​អំពើ​ពុក​រលួយ ការ​ខ្វះ​ការ​យល់​ដឹង​ និង​អនុវត្ត​ច្បាប់ និង​ការ​រើស​អើង​លើ​ស្រ្តី គឺ​ជា​កត្តា​រួម​ចំណែក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះឡើ​ង។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ