ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកឃ្លាំមើល៖ មុខមាត់សភាកម្ពុជានៅលើឆាកអន្តរជាតិមានបញ្ហាប្រឈមដោយខ្វះការទទួលស្គាល់ពីខាងលោកសេរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១២
រដ្ឋសភាថ្មីរបស់កម្ពុជាបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ ខណៈមិនមានតំណាងអង្គទូតនៃប្រទេសប្រជាធិបតេយ្យធំៗចូលរួមសង្កេតការណ៍នោះឡើយ។ ការណ៍នេះបានធ្វើឲ្យអ្នកឃ្លាំមើលពីបញ្ហានយោបាយ បារម្ភថា តទៅថ្ងៃមុខ ទាំងរដ្ឋសភាឯកបក្ស និងទាំង រដ្ឋាភិបាល គឺមានបញ្ហាប្រឈមច្រើននៅលើឆាកអន្តរជាតិព្រោះតែមិនមានការទទួលស្គាល់ទូលំទូលាយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភាកម្ពុជា និយាយថា សភាកម្ពុជានឹងធ្វើគ្រប់យ៉ាងដើម្បីបង្ហាញថាកម្ពុជាមានប្រជាធិបតេយ្យ។