អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការ​សេរីនិយម​អន្តរជាតិ​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បំរាម​លើ​សមាជិក​​សភា​​អឺរ៉ុប​៦​រូប​

អង្គការ​សេរីនិយម​អន្តរជាតិ ​(​Liberal ​International​) ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ​ប្រទេស​អង់គ្លេស ​បាន​ធ្វើ​យុទ្ធនាការ​តាម​អ៊ីនធឺណែត ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​លើ​ញត្តិ​មួយ ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បំរាម​លើ​សមាជិក​សភា​អឺរ៉ុប​០៦​រូប​ពី​ក្នុង​បញ្ជី​ខ្មៅ ​ដែល​ហាម​មិន​ឲ្យ​អប​ដំណើរ​លោក ​សម រង្ស៊ី ​មក​កាន់​ប្រទេស​កម្ពុជា​។ ​យុទ្ធនាការ​នេះ ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ទ្វារ​ចំហ​ឲ្យ​លោក ​សម រង្ស៊ី ​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​។  

លោក​ សម រង្ស៊ី​ ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​នៅ​ឯទីក្រុង​ឡុងដ៍​ប្រទេស​​អង់​គ្លេស​​កាល​ពី​ដើម​ខែ​កក្កដា​ឆ្នាំ ​២០១៩​។​
លោក​ សម រង្ស៊ី​ ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​នៅ​ឯទីក្រុង​ឡុងដ៍​ប្រទេស​​អង់​គ្លេស​​កាល​ពី​ដើម​ខែ​កក្កដា​ឆ្នាំ ​២០១៩​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

ញត្តិដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺណែត ​កាល​ពី​ថ្ងៃទី ​១៩​ កក្កដា​ តាម​រយៈ​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គការ​សេរីនិយម​អន្តរជាតិ ​(Liberal​ International​)​ នេះ ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក ​គាំទ្រ​ញត្តិ​នេះ ​តាម​រយៈការ​ចុះ​ឈ្មោះ ​ភេទ ​ឈ្មោះ​ប្រទេស ​និង​អាស័យដ្ឋាន​អ៊ីម៉ែល​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ទៅ​លើ​ញត្តិ​នេះ។​ ជា​ញត្តិ ​ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ទម្លាក់​ចោល​បំរា​មលើ​សមាជិក​សភាសហភាព​អឺរ៉ុប​ចំនួន​០៦​រូប ​ដែល​ប្រកាស​អម​ដំណើរ​លោក​ សម រង្ស៊ី វិ​ល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​អនាគត​។ ​ញត្តិ​នេះ ​ក៏​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក ​សម ​រង្ស៊ី ​វិល​ត្រលប់​ចូល​មក​ក្នុង​ប្រទេ​ស​វិញ​ដោយមិ​ន​មានកា​រចាប់​ខ្លួន​ផងដែរ។​

គួរជំរាបជូនថា ​យុទ្ធនាការ​គាំទ្រ​ញត្តិ​នៅ​លើ​បណ្តាញ​អ៊ីនធឺណែត​នេះ ​គឺ​បន្ទាប់​ពី​ក្រសួង​ការបរទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី ​១៥ ​ខែ ​កក្កដា ​បាន​ដាក់​បំរាម​លើ​សមាជិក​សភាអឺរ៉ុប​ចំនួន​០៦​រូប ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​និង​ណែនាំ​ឲ្យ​ស្ថាន​ទូត​ខ្មែរ​ទាំងអស់​នៅ​ក្រៅ​ប្រទេស​ កុំ​ឲ្យ​ចេញ​ទិដ្ឋាការ​ឲ្យ​សមាជិក​សភា​អឺរ៉ុប​ទាំង​០៦​រូប​ធ្វើ​ដំណើរ​អមលោក ​សម រង្ស៊ី ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ឡើយ​។ ​នៅ​ក្នុង​លិខិត​ដដែល​នោះ ​ក្រសួង​ការបរទេសក​ម្ពុជា ​ក៏​បាន​បង្គាប់​ឲ្យ​ស្ថានទូត​ខ្មែរ​ទាំងអស់​នៅ​ក្រៅ​ប្រទេស​ បដិសេធ​ការ​ផ្តល់ទិដ្ឋាការ​ដល់​ជន​បរទេស​ឯ​ទៀត ​ដែល​មាន​បំណង​គាំទ្រ​ឬ​ការពារ​លោក ​សម រង្ស៊ី ​ផងដែរ​។ ​

​គួរបញ្ជាក់​ជូន​ដែរ​ថា ​សេចក្តី​សម្រេច​របស់​ក្រសួង​ការបរទេសកម្ពុ​ជា​យ៉ាង​ដូច្នេះ ​គឺ​បន្ទាប់​ពី​សមាជិក​សភា​អឺរ៉ុប​ទាំង​០៦រូប ​បាន​ប្រកាស​ធ្វើដំណើរ​អម​លោក ​សម ​រង្ស៊ី ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​។ ​ក្នុង​នោះ​រួមមាន ​លោក ​Phil​ Bennion ​សមាជិក​សភាជន​ជាតិ​អង់គ្លេស ​លោកស្រី A​na ​Gomes ​សមាជិក​សភា​ជនជាតិ​ព័រទុយ​ហ្គាល់ លោ​ក ​Ilhan​ Kyuchyuk​ ​សមាជិក​សភា​ជ​នជាតិ​ប៊ុកហ្គារី ​លោក ​Johannes​ Cornelis ​van ​BAALEN ​សមាជិក​សភា​ជនជាតិ​ហូល្លង់ លោ​កស្រី ​Abir Al Sahlani ​សមាជិក​សភា​ជនជាតិ​ស៊ុយអែត ​និង​លោក ​Javier ​Nart ​សមាជិក​សភាជ​នជាតិ​អេស្ប៉ាញ។​ ប៉ុន្តែ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា កា​លពី​ថ្ងៃទី ​០៦ ​កក្កដា ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល ​ចំពោះការ​ប្រកាស​របស់ស​មាជិក​សភា​សហភាព​អឺរ៉ុប ​មួយ​ចំនួន​តូច​នេះ​។ ​សេចក្តីថ្លែង​ការណ៍ ​បាន​រំលឹក​ឲ្យ​អ្នក​នយោ​បាយប​រទេស​ទាំង​នេះ ​ពិចារណា​ឡើង​វិញ​ពី​ការ​សម្រេច​ចិត្ត​ដោយ​ខ្វះព័ត៌មាន​ច្បាស់លា​ស់ ​និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយកល​នយោបាយ ​និង​គ្មាន​លក្ខណៈ​ការ​ទូត​នេះ។​ ​សេចក្តី​ថ្លែង​ការណ៍​កាល​ណោះ ក៏​បាន​រំលឹក​ដល់ស​មាជិក​សភាអឺរ៉ុបទាំ​ងនោះ ​ពី​ច្បាប់​ស្តីពី​អន្តោ​ប្រវេសន៍​របស់​កម្ពុ​ជាឆ្នាំ​ ១៩៩៤ ​និង​រំលឹកពី​មាត្រា​៤១ ​នៃស​ន្ធិសញ្ញាទី​ក្រុង​វីយ៉ែន ​ឆ្នាំ​ ១៩៦១ ​ស្តីពី ​ទំនា​ក់​ទំនង​ការទូត​ ដែល​តម្រូវ​ឲ្យ​បុគ្គ​លទាំងអស់ ​ដែលទទួល​បាន​បុព្វ​សិទ្ធិ ​និង​អភ័យ​ឯក​សិទ្ធិ ​ត្រូវ​គោរព​ច្បាប់ ​និងបទ​ប្បញ្ញត្តិរ​បស់រដ្ឋ​ម្ចាស់​ផ្ទះ​។

​យ៉ាងណាក៏ដោយ ប្រធាន​អង្គការ​សេរីនិយម​អន្តរជាតិ ​លោកស្រី ​Hakim​a​ el​ Haité​ បាន​ថ្លែង​នៅ​ក្នុង​ញត្តិថ្កោល​ទោស ​ដែល​ត្រូវ​បាន​ដាក់ឲ្យ​ធ្វើ​យុទ្ធនាការ​គាំទ្រ​តាម​អ៊ីនធឺណែត ​កាល​ពី​ថ្ងៃទី ១​៩ ​ខែ ​កក្កដា ​នេះ​ថា ការ​សម្រេច​ដាក់សមាជិក​សភាអឺរ៉ុប​ទាំង​០៦​រូប​ទៅក្នុង​បញ្ជី​ខ្មៅ ​ដោយ​គ្រាន់​តែ​ពួកគេ​ប្រកាស​ជំហរ​​​ថា ត្រៀម​ខ្លួន​អមដំណើរ​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​វិល​ត្រឡប់ទៅប្រទេស​កំណើត​វិញ​នោះ គឺ​ជា​ភស្តុតាង​ថ្មីៗទៀត​ដែលប​ញ្ជាក់ថា​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយករដ្ឋ​ម​ន្ត្រី​ ហ៊ុន ​សែន ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការ​គោរពសិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​ហើយ​។​ នេះ​​បើ​តាម​ញត្តិរបស់​អង្គការ​សេរីនិ​យម​អន្តរជាតិ ​កាល​ពី​ថ្ងៃទី ​១៩​ កក្កដា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ