បទសម្ភាស
លោក ជុច ភឿន៖«ខ្នងភ្នំព្រះវិហារទាំងអស់ជារបស់កម្ពុជា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺ លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកជុច ភឿន បានបញ្ជាក់ថា អត្ថន័យរបស់សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ គឺថា ខ្នងភ្នំប្រាសាទវិហារទាំងមូលគឺជារបស់កម្ពុជា ដែលមានន័យថា ដីនៅជុំវិញប្រាសាទព្រះវិហារគឺជារបស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលរូបនេះបានប្រាប់អោយដឹងថាផងដែរថា រដ្ឋាភិបាលនឹងរៀបចំបោះពុម្ពកូនសៀវភៅ ដើម្បីចែកចាយ និងពន្យល់ដល់ពលរដ្ឋកម្ពុជា អំពីបញ្ហាព្រំដែនប្រាសាទវិហារនេះ។