ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើដល់ពេលដែលរដ្ឋត្រូវលើកទឹកចិត្តឲ្យប្រជាជនប្រើរថយន្តថ្មីដើម្បីកាត់បន្ថយរថយន្តជជុះ?
រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?02/05/202410:39 -
ហេតុអ្វីរដ្ឋាភិបាល និងសង្គមស៊ីវិលវាយតម្លៃខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា?
នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?01/05/202413:27 -
អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។30/04/2024 -
12:12
-
ហេតុអ្វីបានជាលោក ហ៊ុន សែន និយាយប្រឆាំងនឹងវៀតណាមក្នុងរឿងព្រែកជីកហ្វូណននៅពេលនេះ?
ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេសវៀតណាម ក្នុងសំណុំរឿងសាងសង់ព្រែកជីកហ្វូណននៅកម្ពុជា បានបណ្តាលមានមតិលើកឡើងផ្សេងៗគ្នា មិនចេះដាច់។ អ្នកខ្លះថា ភាពក្លាហានរបស់លោក ហ៊ុន សែន ប្រឆាំងនឹងវៀតណាមជាលើកដំបូង ជាការបង្កើនប្រជាប្រិយភាពដល់លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មី ចំណែកអ្នកខ្លះថា ជាការគិតគូរយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍ជាតិ។28/04/202409:14 -
គម្រោងព្រែកជីក៖ តើជាសេណារីយូ ឬជាការប្រឆាំងមែនទែនរបស់ លោក សម រង្ស៊ី?
ក្រុមអ្នកគាំទ្ររដ្ឋាភិបាលបានចេញញត្តិគាំទ្រគម្រោងព្រែកជីក«ហ្វូណនតេជោ»ទៅតាមការអំពាវនាវរបស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី២៦ខែមេសា។ គឺជាការអំពាវនាវឲ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នា សម្រេចឲ្យខាងតែបានគម្រោងស្តារព្រែកជាប្រវត្តិសាស្ត្រនេះ ខណៈពេលដែល លោក សម រង្ស៊ី ចេញមុខរិះគន់គម្រោងនេះ ដូចសហរដ្ឋអាមេរិក និងវៀតណាម ដែលធ្លាប់លើកឡើងថា គម្រោងនេះធ្វើឲ្យប៉ះពាល់បរិស្ថាន និងជាយុទ្ធសាស្ត្ររបស់ចិន។ អ្នកតាមដាននយោបាយខ្លះ បានចោទសួរថា តើលោក សម រង្ស៊ី ចេញមុខប្រឆាំងគម្រោងនេះ ជាសេណារីយូ ចង់រុញឲ្យគម្រោងនេះចេញកាន់តែឆាប់ឬយ៉ាងណា ខណៈវៀតណាមប៉ុនប៉ងរាំងខ្ទប់គម្រោងរបស់កម្ពុជា? ឬមួយ លោក សម រង្ស៊ី ប្រឆាំងមែនទែន?27/04/202412:18 -
12:04
-
តើកម្ពុជាគួរពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនសិន ឬយ៉ាងណា?
ថ្មីៗនេះ អ្នកជំនាញការវៀតណាមបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមបន្តពិភាក្សាជាមួយកម្ពុជាដើម្បីពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ ការស្នើឱ្យពន្យារពេលបែបនេះធ្វើឡើង បន្ទាប់ពីអ្នកជំនាញការវៀតណាមយល់ថា ការសងសង់ព្រែកជីកយក្សកម្ពុជានឹងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់ដែលទាមទារឱ្យកម្ពុជាត្រូវផ្តល់ព័ត៌មានពីផលប៉ះពាល់បន្ថែម។ ត្រង់ចំណុចនេះត្រូវបានអ្នកវិភាគ និងអ្នកនយោបាយគិតថា កម្ពុជាពុំចាំបាច់ពន្យារពេលណាមួយតបតាមការចង់បានរបស់វៀតណាមឡើយ ត្បិតនេះជាអធិបតេយ្យភាពរបស់កម្ពុជា និងថា វៀតណាមមិនអាចលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ជំហរថា រដ្ឋាភិបាលកម្ពុជានឹងបន្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ជាតិ។25/04/202411:26 -
យុទ្ធសាស្ត្រ IF របស់លោក ហ៊ុន សែន នឹងទទួលបានជោគជ័យនៅទីបំផុត?
ក្នុងរយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញអ្នកនយោបាយ ដែលស្និទ្ធនឹងលោក សម រង្ស៊ី រួមទាំងសកម្មជនប្រឆាំងមួយចំនួននៅក្រៅប្រទេសបានចាប់ផ្តើមធ្វើការសុំទោស លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច។ លោក មុំ អស្សនី សកម្មជនប្រឆាំងលោក ហ៊ុន សែន លោក គង់ សភា និងលោក ជា ប៉ូច អ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិសុទ្ធសឹងជាអ្នកនយោបាយប្រឆាំង ដែលបានប្តូរជំហរឈប់វាយប្រហារលោក ហ៊ុន សែន និងត្រកូលហ៊ុន។ អ្នកនយោបាយប្រឆាំងទាំងអស់នេះ ត្រូវបានលោក ហ៊ុន សែន ស្វាគមន៍លើកលែងតែលោក សម រង្ស៊ី ម្នាក់គត់។ តើយុទ្ធសាស្ត្រដាក់ឲ្យលោក សម រង្ស៊ី នៅឯកោ និងដល់ទីបញ្ចប់ (IF)របស់លោក ហ៊ុន សែន នៅបន្តមានប្រសិទ្ធភាពដែរ ឬទេ?24/04/202413:04 -
អាមេរិកថាស្ថានភាពសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២៣នៅតែអាក្រក់ តែកម្ពុជាថាមិនបានឆ្លុះបញ្ចាំងការពិត
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនៅពេលថ្មីៗនេះបានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាមិនមានការផ្លាស់ប្តូរអ្វីគួរឱ្យកត់សម្គាល់ទាល់តែសោះនៅក្នុងស្ថានភាពសិទ្ធិមនុស្ស។ របាយការណ៍ដដែលបានលើកឡើងពីការរំលោភសិទ្ធិមនុស្សដែលបានកើតមានធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម ឬអំពើឃោរឃៅអមនុស្សធម៌ ការព្យាបាទ ឬការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាល និងតុលាការមិនឯករាជ្យ ការដាក់ទោសលើអ្នកទោស អ្នកនយោបាយ និងសកម្មជនសង្គម។ តែរដ្ឋាភិបាលកម្ពុជាអះអាងថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្ពុជាទេ៕23/04/202411:33 -
12:27
-
តើវិស័យសុខាភិបាលនឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីរដ្ឋដាក់ការវិនិយោគកន្លងមក និងពេលខាងមុខ?
នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងវេទិកាសម្ពោធអគារវះកាត់មួយកន្លែងក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ថាគិតមកដល់ពេលនេះ រដ្ឋបានចំណាយថវិកាជាង១៤០០លានដុល្លា សម្រាប់ពង្រឹងវិស័យសុខាភិបាល។ ការចំណាយនេះផ្ដោតលើកម្មវិធីជំនួយសង្គម ដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សុខាភិបាល ជំងឺកូវីដ១៩ និងបញ្ហាហានិភ័យផ្សេងៗ។ បើតាមប្រមុខរដ្ឋាភិបាល កម្ពុជានៅមានកញ្ចប់ថវិការាប់រយលានដុល្លារទៀត សម្រាប់ពង្រឹងវិស័យសុខាភិបាល។21/04/202408:30 -
ហេតុអ្វីចរន្តចុះចូលរបស់អ្នកប្រឆាំងនៅតែបន្តកើតមាននៅក្រោយការបោះឆ្នោត?
អ្នកចេញមុខប្រឆាំងខ្លាំងៗទៅលើរដ្ឋាភិបាលកម្ពុជាបានបន្តចុះចូលជាមួយគណបក្សកាន់អំណាចបន្ថែមទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីបានចេញ-ចូលកម្ពុជា និងរួចផុតពីការជាប់ទោស។ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានស្វាគមន៍អ្នកប្រឆាំងទាំងនោះ ដូចជា លោក មុំ អហ្សានី អតីតយោធាលំហសមុទ្រ និង លោក គង់ សភា អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាអតីតជនរងគ្រោះដែលត្រូវ បាតុករវាយនៅមុខរដ្ឋសភា។ អ្នកតាមដានសភាពការណ៍នយោបាយ កត់សំគាល់ថា ការចុះចូលរបស់អ្នកប្រឆាំងខ្លះ ដោយសារតែភាពទាល់ច្រក និងអ្នកខ្លះដើម្បីចង់បានផលប្រយោជន៍។20/04/202415:04 -
តើជំនួបរវាងលោកហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងបង្កប់អត្ថន័យអ្វីខ្លះ?
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងចំនួន ៣រូប គឺលោកសុក ហាច លោកសេង ម៉ាឌី និងលោកគង់ មុនីកា។ តាមលោកហ៊ុន សែន ជំនួបសន្ទនានេះមានភាពស្មោះត្រង់ ស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមកដែលធ្វើឲ្យលោកជឿជាក់ថា ព្រឹទ្ធសភានឹងដំណើការល្អ។ ប៉ុន្តែអ្នកវិភាគខ្លះវិញយល់ថា លោកហ៊ុន សែនមិនមានចេតនាល្អទេនៅក្នុងជំនួបសន្ទនានោះ៕19/04/202411:24 -
ចូលឆ្នាំខ្មែរ៖ហេតុអ្វីមានទេសចរដើរកម្សាន្ត២១លាននាក់ ខណៈពលរដ្ឋខ្មែរមានតែ១៧លាននាក់?
របាយការណ៍ស្តីពីចំនួនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសដើរលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បង្ហាញថាមានចំនួនភ្ញៀវទេសចរសរុបជាង ២១លាននាក់។ តួលេខនេះបង្កឲ្យមានការជជែកគ្នាច្រើននៅក្នុងចំណោមមហាជន ខណៈដែលចំនួនពលរដ្ឋខ្មែរទូទាំងប្រទេសមានត្រឹមតែ ១៧លាននាក់ប៉ុណ្ណោះ។ ដូច្នេះសួរថា អ្វីទៅជាវិធីសាស្ត្រនៃការរាប់តួលេខចំនួនភ្ញៀវទេសចរក្នុងពេលបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ និងថាតើតួលេខនេះអាចឆ្លុះបញ្ចាំងអ្វីខ្លះពីសក្តានុពលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា?18/04/202412:54
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។