បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ
នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។01/05/202408:09 -
អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ
ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ សិប្បកម្មភូមិពងទាខ្មែរនេះ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។30/04/202407:48 -
ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត
ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕29/04/202412:34 -
អំបិលកំពត៖ កសិករថាឆ្នាំនេះអំបិលប្រមូលបានច្រើន តែតម្លៃនៅតែថោក
នៅឆ្នាំនេះ រដូវប្រាំងអូសអន្លាយ មេឃក្តៅមិនទាន់ធ្លាក់ភ្លៀង អំណោយផលដល់ឲ្យការធ្វើស្រែអំបិលរហូតធ្វើឲ្យកសិករទទួលបានផលល្អ ខុសពីឆ្នាំមុនៗ។ ម្ចាស់ស្រែអំបិលក្នុងខេត្តកំពត បាននិយាយថា ដោយសារមេឃក្តៅ ស្រែអំបិលឆាប់ស្ងួតលឿន ទិន្នផលអំបិលក្នុងឆ្នាំនេះកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា ម្ចាស់ស្រែអំបិលនៅតែត្អូញត្អែរថា តម្លៃអំបិលនៅតែថោកដដែល ដោយសារ មានការនាំចូលអំបិលពីក្រៅប្រទេស ជាពិសេសពីវៀតណាម និងថៃ។ ពីស្រែអំបិល ក្នុងខេត្តកំពត យើងស្តាប់បទយកការណ៍របស់ជួប នរក្សា៖28/04/2024 -
ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ
ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ប្រជាពលរដ្ឋមូលដ្ឋានយល់ដឹងច្រើនពីសិទ្ធិក្នុងការទទួលបានសេវាសាធារណៈ។ យល់ដឹងច្រើនព្រោះពួកគេចេះសួរនាំក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន ដូចជា សេវាព្យាបាលនៅមណ្ឌលសុខភាព តម្លៃរបស់សេវា និងរយៈពេលជាដើម។ ប្រជាជននៅត្រើយកោះយល់ដឹងពីសិទ្ធិរបស់ខ្លួន និងការចេះទាមទារផលប្រយោជន៍ខ្លួន ក៏ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទំលំទូលាយ តាមរយៈការចុះបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងតំបន់នោះ។ ជាក់ស្តែង ពលរដ្ឋនៅត្រើយកោះ ចេះលើកសំណូមពរ ទាមទារឲ្យមានការអភិវឌ្ឍមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈប្រចាំខែរបស់ក្រុមប្រឹក្សាសង្កាត់។28/04/202408:26 -
ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ
ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសបារាំង នៅក្នុងក្របខណ្ឌការងារស្ម័គ្រចិត្តរបស់នាងនៅអង្គការកុមារមេគង្គ។ នៅក្នុងបេសកកម្ម៩ខែនៅប្រទេសបារាំង ដែលត្រូវបញ្ចប់នៅចុងខែមិថុនាខាងមុខ ការងាររបស់ហួតស្រីយេនគឺចុះតាមសាលារៀន ដើម្បីពន្យល់ក្មេងសិស្សសាលាបារាំងឲ្យយល់ដឹងពីទុក្ខលំបាករបស់ក្មេងៗនៅអាស៊ី ដែលមិនអាចទៅសាលារៀនដោយសារគ្រួសារក្រីក្រ។ កម្មវិធីរបស់អង្គការកុមារមេគង្គ ដែលមានឈ្មោះថា “ខ្ញុំមានក្តីស្រមៃមួយ” មានគោលបំណងតែមួយគត់គឺបញ្ជ្រាបចំណេះដឹង ឲ្យសិស្សសាលាបារាំងឃើញថា មានក្មេងច្រើននៅក្នុងប្រទេសដទៃដែលគ្មានសំណាងបានទៅសាលារៀនដោយសារជីវភាពខ្វះខាត គ្រួសារក្រីក្រ។26/04/2024 -
សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន
សម្ភារៈហត្ថកម្មដូចជាកញ្ជើ ល្អី ឈ្នាង អង្រុត ចង្អេរ កន្រ្តក ស្មុគ និងថូជាដើមដែលធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនបន្តធ្វើ។ កញ្ញាខេន សុខលាង អ្នកទិញសម្ភារៈហត្ថកម្មទៅលក់បន្តនៅម្ដុំក្បែរគុកទួលស្លែង រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន សម្ភារៈហត្ថកម្មមួយចំនួន ដូចយ៉ាងកញ្ជើ ល្អី កន្រ្តក ឬថូត្រូវបានភ្ញៀវខ្លះទិញទៅប្រើនៅរដូវបុណ្យទាន និងខ្លះទៀតទិញយកទៅដាក់តាំងលម្អនៅតាមហាងជាដើម។ ផ្ទុយពីសម័យមុន សម្ភារៈហត្ថកម្មមួយចំនួនខាងលើត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី ដូចជាឈ្នាង អង្រុត ខណៈកញ្ជើ ល្អីត្រូវគេយកទៅប្រើសម្រាប់ដាក់ស្រូវ៕25/04/202409:14 -
កសិកររកស៊ីច្រូតស្មៅគោនៅជាយក្រុងភ្នំពេញត្អូញត្អែរពីការខ្វះស្មៅ និងការចិញ្ចឹមគោធ្លាក់ចុះ
ការច្រូតស្មៅគោជារបរមួយប្រភេទដែលពលរដ្ឋខ្មែរមួយចំនួនអាចរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់អ្នកប្រកបរបរមួយនេះនៅជាយក្រុងភ្នំពេញ ពួកគេតែងងើបពីព្រលឹមដើម្បីស្វែងរកទីតាំងដែលមានស្មៅអាចច្រូតបាន។ តែពួកគេបានរៀបរាប់ថាបច្ចុប្បន្ន ការរកស្មៅគោជួបការលំបាកដោយសារអាកាសធាតុក្តៅខ្លាំងមិនមានស្មៅដុះលូតលាស់។ ចំណែកការចិញ្ចឹមគោក៏មានការធ្លាក់ចុះដោយសារលំហូរសាច់គោពីក្រៅប្រទេស។24/04/202407:33 -
អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ
លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។22/04/202412:21 -
របរលក់ទឹកអំពៅចល័តកាក់កបក្នុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង
របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ ដោយសារលក់ដាច់ខ្លំាងខុសពីរដូវធម្មតា។ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ មិនរុញរាដោយសារតែ វាជាឱកាសរបស់ពួកគេ ក្នុងការរកប្រាក់ចំណូល នៅពេលដែលមានតម្រូវការទឹកអំពៅច្រើន៕21/04/202407:25 -
លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន
ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕20/04/202410:04 -
លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។19/04/202406:30 -
លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។18/04/202409:33 -
អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។17/04/202405:00 -
06:03
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។