អានតួអត្ថបទ
លីប៊ី

ចលនាបះបោរនៅតែ​ត្រូវការជំនួយ​អន្តរជាតិទៀត

បន្ទាប់ពី​​​កាន់កាប់​​បាន​​ទីក្រុង​ ទ្រីប៉ូលី​​មក​ ចលនា​បះបោរ​ ឥឡូវនេះ​ តម្រង់​​ទិស​ដៅ​​ទៅ​​កាន់​ ទីក្រុង​ Syrte​ ដែលជា​ស្រុកកំណើត​និង​​កំពែង​​ការពារ​ចុង​ក្រោយ​របស់​ កាដាហ្វី ​ដើម្បី​​តាម​​ស្វែង​​ចាប់​​​ខ្លួន​​ប្រមុខ​​លីប៊ី​​ដែល​​នៅ​តែ​​រក​​ពុំទាន់​​ឃើញ។​ ទន្ទឹមគ្នា​នេះ​ដែរ​ ចលនា​​បះបោរ​​លីប៊ី​ ក៏​​ទទួល​រង​​នូវ​​សកម្មភាព​​វាយប្រហារ​​តបត​​​ជាហូរហែ ពី​សំណាក់​បក្សព័ន្ធ​​គាំទ្រ​​លោក​​កាដាហ្វី​​ដែល​​នៅ​សេស​សល់។ ប្រធានក្រុមប្រឹក្សាជាតិអន្តរកាលលីប៊ី លោក Moustapha ABDELJALIL​ បាន​ស្នើសុំ​ឲ្យ​កងទ័ពអន្តរជាតិ​បន្តការគាំទ្រ​ ចំពោះចលនា​បះបោរ​ទៀត​ដោយ​រំលឹក​ថា លោក កាដាហ្វី នៅតែជាមនុស្សដ៏គ្រោះថ្នាក់បំផុត​សំរាប់លីប៊ី។

យុទ្ធជននៃចលនាបះបោរលីប៊ីម្នាក់ ឡើង​លើ​រថក្រោះ ​T-55  នៅ​​ក្រុង​ ​Misrat​​a​ ថ្ងៃ​​ទី​២៩​សីហា​២០១១។​ក្រុម​បះបោរ​អះអាង​ថា​ ​ពួក​គេ​រឹប​អូស​រថក្រោះ​បាន​ចំនួន​១៥០​គ្រឿង​ នៅ​ជិត​ Misrata។
យុទ្ធជននៃចលនាបះបោរលីប៊ីម្នាក់ ឡើង​លើ​រថក្រោះ ​T-55 នៅ​​ក្រុង​ ​Misrat​​a​ ថ្ងៃ​​ទី​២៩​សីហា​២០១១។​ក្រុម​បះបោរ​អះអាង​ថា​ ​ពួក​គេ​រឹប​អូស​រថក្រោះ​បាន​ចំនួន​១៥០​គ្រឿង​ នៅ​ជិត​ Misrata។ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

 

ការ​វាយ​រុល​​ទៅ​មុខ​របស់​ចលនា​បះបោរ​លីប៊ី​សំដៅ​ទៅ​ទីក្រុង​ Syrte ត្រូវ​អម​ជំនួយ​ពី​សំណាក់​អង្គការ​អូតង់​ជានិច្ច​នៅ​ក្នុងការ​វាយប្រហារ​តាម​ជើង​អាកាស ។ ​ចលនាបះបោរ ដែលកាន់តែ វាយរុលទៅមុខជានិច្ចនិងទៅជិតដល់ ទីក្រុង Syrte ប៉ែកខាងលិច​ប្រទេស​​រំពឹង​ទុកថានឹង​វាយ​យក​បាន​ទីក្រុងនេះ ចាប់ពីពេលនេះ ទៅ​១០​ថ្ងៃ​ខាង​មុខទៀត​ បើ​សិន​ជាបក្សព័ន្ធ របស់​លោក​កាដាហ្វី នៅ​មិនព្រមទម្លាក់អាវុធចុះទេ។ ម្យ៉ាងទៀត កង​ទ័ព​​ចលនា​បះបោរ  ឥឡូវនេះ​ ​ស្ថិត​នៅចម្ងាយ តែ៣០គមប៉ុណ្ណោះ ពីសមរភូមិគ្រោះថ្នាក់។

 
នៅជិតព្រំដែន ទុយនីស៊ី វិញ កងទ័ពចលនាបះបោរ​ បាន ប៉ះទង្គិចយ៉ាងខ្លាំងជាមួយ​កងទ័ព កាដាហ្វី នៅជិត តំបន់ Ragdalin ។ ចលនាបះបោរ ក៏ មានការព្រួយបារម្ភខ្លាំងដែរ អំពី​​ជោគ​វាសា្ន​របស់ ជនចំនួន ៥ ម៉ឺននាក់ ដែល​ត្រូវ​​របបកាដាហ្វីចាប់​ខ្លួន​តាំង​ពី​ប៉ុន្មាន​សប្តាហ៍មុននិង ដែលគេនៅតែពុំទាន់រកឃើញ ។ ទន្ទឹមនេះ ចលនាបះបោរ បាន រំដោះ​​អ្នកទោសនយោបាយ លីប៊ី ប្រមាណជា ១ ម៉ឺននាក់ចេញពីពន្ធនាគារ នានា​នៃរបបកាដាហ្វី នៅថ្ងៃម្សិលមិញ​ បន្ទាប់​ពី​វា​យយកបានទីក្រុងទ្រីប៉ូលី​មក ។ ដោយឡែក ប្រជាជន​ជា​ច្រើន​នៅ​ទីក្រុងទ្រី​ប៉ូលី បាន​អះអាង​​ថា រកឃើញ រណ្តៅ​កប់ខ្មោច​រួម​​ជាច្រើននៅ​ជុំវិញអតីត​គុកនានា។ដោយឡែក នៅ​ទ្រីប៉ូលី ​ការ ផ្ទុះ​គ្រាប់​យ៉ាងខ្លាំង​​បំផុត​ ​​ត្រូវ​បាន គេឮសូរ​កាលពីយប់ មិញ តែវា អាចជា ​ការ​វាយ​ប្រហារ​ថ្មីៗទៀតរបស់​អង្គការ ​អូតង់ ទៅលើ​​ក្រុមតូចៗ នៃ ពួកយុទ្ធជនគាំទ្រ លោកកាដាហ្វី។

នៅលើវិស័យការទូត ខណៈដែល លោកកាដាហ្វីនៅមិនទាន់ត្រូវចាប់ខ្លួនបាន​ នៅ​ថ្ងៃ​ចន្ទ​២៩​សីហា នេះ ប្រទេស Qatar ទទួលស្វាគមន៍ការរួមប្រជុំមួយ នៃ នាយ​សេនាធិការ ដ្ឋាន​របស់​​បណ្តាប្រទេសនានា ដែល​បានចូលរួម ក្នុង​ការវាយប្រហារ​នៅលីប៊ី។

 នៅឱកាស​នេះដែរ លោក Moustapha ABDELJALIL  ប្រធានក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ CNT នៅ Benghazi បានស្នើសុំ ឲ្យ​កងទ័ពអន្តរជាតិ បន្ត​ការគាំទ្រ ចំពោះ ចលនា​បះបោរ​លីប៊ី​ ដោយរំលឹកជាថ្មីថា លោកកាដា ហ្វី នៅតែ​ជាមនុស្ស​ដ៏គ្រោះ​ថ្នាក់បំផុតសំរាប់លីប៊ី។

 នៅលើវិស័យការទូតជានិច្ច  ប្រទេសថ្មីចំនួន៤​ទៀត បានទទួលស្គាល់ ក្រុម​ប្រឹក្សា​ជាតិ​អន្តរ​កាល​លីប៊ី CNT ជាអ្នកតំណាង​ផ្លូវការរបស់ប្រជាជនលីប៊ី នាចុងសប្តាហ៍នេះ។​ប្រទេស​ទាំង​នោះ ​មាន ដូចជា  Kosovo Togo Niger និង Guinée ។ ​

សញ្ញាមួយទៀតនៃទំព័រប្រ​វត្តិសាស្ត្រ​កាដាហ្វី ត្រូវ​បានបិទបញ្ចប់ហើយ គឺនៅថ្ងៃចន្ទនេះ ទង់ជាតិរបស់​ចលនា​បះបោរ​លីប៊ី ត្រូវបានដាក់ជំនួសទង់ជាតិចាស់នៃអតីតរបបលីប៊ី នៅ​ស្ថានទូត​​លីប៊ី​ ប្រចាំប្រទេសរុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ