អានតួអត្ថបទ
កម្ពុជា សង្គម

អាជ្ញាធរខេត្តសៀមរាបអះអាងថា ខេត្តកំពុងបន្តព្យាយាមសម្របសម្រួល វិវាទការងារនៅសណ្ឋាគារ Le Meridien Angkor

កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ Le Meridien Angkor ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ នៅ​តែ​បន្ត​ការ​តវ៉ា​របស់​ពួកគេ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ខាងមុខ​សណ្ឋាគារ​ ដើម្បី​ទាមទារ​ឲ្យ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ ដាក់​វិវាទ​ការងារ​របស់​ពួកគេ​ចំនួន​៣​ចំណុច​ឲ្យ​ទៅ​ជា​វិវាទ​ការងារ​រួម​។ វិវាទ​ការងារ​ទាំង​៣​ចំណុច​នោះ​គឺ​ ការ​ស្នើ​ឲ្យ​សកម្ម​សហជីព​៣នាក់​ ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ​បាន​ចូល​ធ្វើការ​វិញ​ ការ​តម្លើង​ប្រាក់​ឈ្នួល​ពី​ ៦៥%​ មក​ ៨០%​ អំទ្បុង​ពេល​ព្យួរ​ការងារ​ និង​ស្នើឲ្យ​អ្នក​គ្រប់គ្រង​មាន​ឥរិយាបទ​ប្រកប​ដោយ​សីលធម៌​។ ជុំវិញ​វិវាទ​ដែល​រ៉ាំរ៉ៃ ​ដោះស្រាយ​មិនចេញនេះ​ ក្រុម​សហជីព​កម្មករ​និយោជិត​ បាន​ដាក់​លិខិត​ទៅ​កាន់​សាលាខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​ម្សិលមិញ​ ដើម្បី​សុំ​ជួប​អភិបាល​ខេត្ត​និង​ស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​។ ក៏​ប៉ុន្តែ​ លោក​ នាក់ ណេរ៉ុន អភិបាល​រង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​ផ្នែក​ការងារ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ សាលាខេត្ត​សៀមរាប​បាន​ព្យាយាម​ជួយ​ដោះស្រាយ​ដល់​ភាគី​ទាំងពីរ​នូវ​ផ្លូវ​កណ្តាល​មួយ​ ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​ ខណៈ​ពេល​នេះ​នៅ​ជា​ដំណាក់កាល​សម្របសម្រួល​នៅ​ឡើយ​។

បុគ្គលិកកម្មករ សណ្ឋាគារ Le Meridien Angkor  តវ៉ា នៅមុខមន្ទីរការងារខេត្តសៀមរាប
បុគ្គលិកកម្មករ សណ្ឋាគារ Le Meridien Angkor តវ៉ា នៅមុខមន្ទីរការងារខេត្តសៀមរាប © FB
ផ្សាយពាណិជ្ជកម្ម
01:27

សូមស្តាប់ប្រសាសន៍លោក នាក់ ណេរ៉ុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ