អានតួអត្ថបទ
កម្ពុជា-សង្គម

ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២១ មិនទាន់មានលទ្ធផល ហើយនឹងបន្តទៅសប្តាហ៍ក្រោយ

កិច្ច​ប្រជុំ​ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២១ ដែល​បើក​ធ្វើ​នៅ​ទីស្ដី​ការ​ក្រសួង​ការងារ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​កញ្ញា​នេះ បាន​បិទ​បញ្ចប់​ហើយ។ នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ម៉ិញ​នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ស្ថិតិ​សំខាន់​ៗ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ជា​ទុន​យក​ទៅ​ពិចារណា​។ ចំណែក​ភាគី​ពាក់ព័ន្ធ រួម​មាន​តំណាង​សហជីព និង​តំណាង​និយោជក ក៏​បាន​លើក​ឡើង​ពី​គោល​ជំហរ​របស់​ខ្លួន​​ប្រាប់​ដល់​អង្គ​ប្រជុំ​ផង​ដែរ​។ លោក អ៊ិត សំហេង រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​ដូច្នេះ​ថា៖

កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២១ នៅថ្ងៃទី៣កញ្ញាឆ្នាំ២០២០
កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២១ នៅថ្ងៃទី៣កញ្ញាឆ្នាំ២០២០ © FB
ផ្សាយពាណិជ្ជកម្ម
01:23

សូមស្តាប់ការលើកឡើងរបស់លោក អ៊ិត សំហេង៖

សូម​ជម្រាប​ដែរ​ថា ជុំ​វិញ​ការ​ចចារ​ប្រាក់​ឈ្នួល​នេះ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​របស់​ខ្លួន​បន្ត​ទៀត នៅ​ថ្ងៃ​ទី​០៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ខាង​មុខ​។ សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២០ មានចំនួន​១៩០ដុល្លារ ក្នុងមួយខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ