អានតួអត្ថបទ
កម្ពុជា-ជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀងចាប់ផ្តើមធូរស្រាលហើយនៅថ្ងៃនេះ តែខេត្តពោធិ៍សាត់រង់ចាំ២៤ម៉ោងទៀត

ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​មួយ​ចំនួន​ដូចជា​ បាត់ដំបង​ ប៉ៃលិន​ ឧត្តរមានជ័យ ​មាន​សភាព​ធូរស្រាល​ហើយ​ មក​ទល់​នឹង​ម៉ោង​នេះ ​ក៏​ប៉ុន្តែ​ ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ពោធិ៍សាត់​ កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ​។ លោក​ ចាន់ យុត្ថា រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ពោធិ៍សាត់​នេះ​​ បាន​ចាល់​នៅ​ក្នុង​ក្រុង​ ក៏​ប៉ុន្តែ​ការ​ស្រក​ចុះ​ទៅ​វិញ​នៃ​ទឹក​ភ្លៀង​ ដែល​ជន់​លិច​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ពោធិ៍សាត់​នេះ ​អាច​នឹង​ត្រូវ​ការ​ពេលវេលា​ប្រហែល​២៤​ម៉ោង​ទៀត​ ដោយសារ​នៅ​ថ្ងៃ​នេះ​ភ្លៀង​បន្ត​ធ្លាក់​ ក៏​ប៉ុន្តែ​ធ្លាក់​តិច​តួច​ប៉ុណ្ណោះ​។​

ស្ថានភាពទឹកនៅស្ទឹងពោធិ៍សាត់
ស្ថានភាពទឹកនៅស្ទឹងពោធិ៍សាត់ © FB
ផ្សាយពាណិជ្ជកម្ម
01:32

សូមស្តាប់ប្រសាសន៍ លោក ចាន់ យុត្ថា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ