អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការPLAN៖ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ រស់នៅភាគឦសានកម្ពុជា នៅតែមានកម្រិតខ្ពស់ជាងគេ

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ (​Plan​)​៖​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​បាន​ដាក់​សម្ពោធ​នូវ​គម្រោង​១​០​០​០​ថ្ងៃ​ដំបូង​ ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​គ្រួសារ​ ​តាមរយៈ​ការ​ធ្វើ​ឱ្យ​មាន​សន្តិសុខ​ស្បៀង​ ​និង​ផ្តល់​អាហារូបត្ថម្ភ​ឱ្យ​កុមារ​ ​និង​ស្ត្រី​ដែល​ងាយ​រងគ្រោះ​ ​ស្ថិតនៅ​ខេត្ត​រតនៈ​គិរី​។​ ​ខេត្ត​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​អត្រា​កុមារ​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​ ​ដោយសារ​កង្វះ​អាហារ​រូប​ត្ថម្ភ ​ដែល​នាំ​ឱ្យ​កុមារ​មាន​​​រូបរាង​ក្រិស​ក្រិន​ប្រមាណ​ ​៣​៩​,​៨​% ​ខណៈ​តួលេខ​ថ្នាក់​ជាតិ​ ​មានតែ​ប្រមាណ​៣​២​,​៤​% ​ប៉ុណ្ណោះ​។

ម្តាយកុមារកំពុងបញ្ចុកអាហារដល់កូនរបស់គេ
ម្តាយកុមារកំពុងបញ្ចុកអាហារដល់កូនរបស់គេ © Plan
ផ្សាយពាណិជ្ជកម្ម

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យដឹងថា៖ អត្រានៃកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ ដែលស្ថិតក្នុងគ្រួសារជនជាតិដើមភាគតិច នៅខេត្តរតនគិរី នៅតែមានក​​ម្រិតខ្ពស់ បើប្រៀបធៀបនឹងអត្រាថ្នាក់ជាតិ។ ខេត្តរតនគិរី មានស្រុក២ដែលមានអត្រាភាពក្រីក្រច្រើនជាងគេ គឺស្រុកតាវែង និងស្រុកវឺនសៃ  ដែលមានក្រីក្រភាពប្រមាណ២៥,៧% និង ២៧% បើប្រៀបធៀបនឹងថ្នាក់ខេត្ត ដែលមានអត្រាក្រីក្រចំនួន ១៩,៥%។

កង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំនេះ បានរួមចំណែកដល់អត្រាមានជំងឺ និងមរណភាពដល់កុមារ ដោយប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីនៅវ័យកុមារភាពរបស់កុមារ។  ក្នុងនោះ កុមារអាយុក្រោម ៥ឆ្នាំមានលក្ខណៈក្រិសក្រិនប្រមាណ ៣៩,៨% និងស្គមស្គាំង ៨,៣% និងស្រាលជាងទម្ងន់ស្តង់ដារ ២៦,២% បើធៀបទៅនឹងកម្រិតថ្នាក់ជាតិវិញ គឺកុមារអាយុក្រោម ៥ឆ្នាំ ក្រិសក្រិនតែចំនួន ៣២,៤% ស្គមស្គាំងតែ៩,៦% និងស្រាលជាទម្ងន់តែ២៣,៩%ប៉ុណ្ណោះ។

ការដាក់ចេញនូវគម្រោងនេះ នឹងត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្ត ការរៀនសូត្រពីបទពិសោធន៍ដែលបានអនុវត្តមុនៗ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយអនុវត្តលើវិធីសាស្រ្តចម្បងៗចំនួន៥ ទី១. កែលម្អ​ការទទួលបានសេវាសុខភាពសម្រាប់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងមធ្យមមានអាយុក្រោម៥ឆ្នាំ។ ទី.២ កែលម្អការអនុវត្តនៃភាពចម្រុះនៃរបបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ទី.៣ បង្កើនឥរិយាបថប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងគ្រួសារសម្រាប់ការបំបៅទារក និងការផ្តល់អាហារបន្ថែមដល់កុមារ។ ទី.៤ បង្កើន​​​​​​​​​​​​ផលិតផល ចំណីអាហារដែលមានលក្ខណៈចម្រុះបែបក្នុងរបបអាហារ។ និងទី.៥ លើកកម្ពស់សហគ្រាសខ្នាតតូចសម្រាប់បង្កើតប្រាក់ចំណូល។ នេះ បើតាមលោកលោក យី គីមថាន។

ជាមួយគ្នានេះ គម្រោងនឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ទៅស្ត្រីមានផ្ទៃពោះចំនួន ២៨០០នាក់ កុមារអាយុក្រោម ៥ឆ្នាំ ចំនួនជាង៤ពាន់នាក់ ក្នុងនោះមានកុមារអាយុក្រោម ២ឆ្នាំចំនួន ១,៦៧៣នាក់។ កុមារដែលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន៣៨៣នាក់ និងកុមារខ្វះអាហារូបត្ថម្ភស្រួចស្រាល់ កម្រិតមធ្យមចំនួន ៨០០នាក់ និងបុរស ឬឪពុកចំនួនប្រមាណ ជាង ២៧០០នាក់ ដែលមានកូនអាយុពី០ឆ្នាំ ដល់៥៩ខែ។ ក្រៅពីនោះក៏មានដែរ ស្ត្រីចំនួន ជាង៣៧០០នាក់ ដែលស្ថិតនៅក្នុងវ័យបន្តពូជចន្លោះអាយុពី ១៥ ដល់ ៤៤ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ