អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ«ជំហានដំបូង» សង្កេតឃើញថា កុមារកម្ពុជាប្រមាណ៨០% មានសម្ពាធផ្លូវចិត្តអំឡុងពេលកូវីដ-១៩

នៅថ្ងៃទី១មិថុនា​ស្អែកនេះ ​គឺជាទិវាកុមារ​អន្តរជាតិ​។​ នៅកម្ពុជា​បញ្ហារបស់​កុមារ​ អង្គការ​ជំហ៊ានដំ​បូងកម្ពុជាស​ង្កេតឃើញថា ​កុមារប្រមាណ៨០​ភាគរយ​ ដែលមាន​សម្ពាធផ្លូវចិត្ត​អំឡុងពេលកូ​វីដ-១៩​ ជាពិសេស​អំឡុង​ពេលបិទខ្ទប់។​ បើតាមអង្គការ​ជំហ៊ានដំបូង​កម្ពុជា​ កុមារ​ប្រមាណ៨០%នេះ ​ជាចំនួន​មួយដែលអង្គការ​បានធ្វើការ​ជាមួយ​ក្រុមគ្រួសារ​មួយចំនួន​របស់កុមារនៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ​ហើយសម្ពាធផ្លូវចិត្ត​កើតលើកុមារ​អំឡុងពេល​បិទខ្ទប់នេះ​មានសភាព​​ធ្ងន់ធ្ងរជា​ងមនុស្សធំទៅទៀត​។

កុមារកំពុងញ៉ាំអាហារ ដែលអង្គការផ្ទះបាយកុមារ បានផ្តល់ឲ្យ (រូបតំណាង)
កុមារកំពុងញ៉ាំអាហារ ដែលអង្គការផ្ទះបាយកុមារ បានផ្តល់ឲ្យ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

សម្ពាធផ្លូវចិត្តរបស់កុមារនៅអំឡុងពេលបិទខ្ទប់ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩នេះ ស្ដែងឡើងតាមរយៈមូលហេតុមួយចំនួនដូចជាៈ បាត់បង់ទំនាក់ទំនងខាងក្រៅដោយសារសាលាផ្អាកការបង្រៀនបណ្ដោះអាសន្ន ទោះបីជាមានការបង្រៀនតាមអនឡាញ ក៏មិនអាចឆ្លើយតបនឹងភាពរីករាយរបស់កុមារបានដែរ។ ក្រៅពីនេះកុមារខ្វះការកំសាន្ត ដែលផ្ទុយពីការវិវត្តន៍តាមវ័យរបស់ពួកគេ។

បើតាមលោក យុង ចាន់ថាវ ប្រធានបច្ចេកទេសនៃអង្គការជំហានដំបូងកម្ពុជា កុមារដែលរស់នៅក្នុងស្ថានភាពភាពក្រីក្រកាន់ តែប្រឈមនឹងសម្ពាធផ្លូវចិត្ត បើធៀបនឹងកុមារដែលគ្រួសារមានជីវភាពរស់នៅមធ្យម និងសមរម្យ។ ចំពោះកុមាររស់នៅក្នុងគ្រួសារក្រីក្ររងសម្ពាធផ្លូវចិត្តខ្លាំង ដោយសារគ្រួសារមិនអាចបំពេញតម្រូវការចង់បានរបស់ពួកគេបានជាពិសេសសម្ភារៈកំសាន្តនានា។

នៅចំពោះមុខបញ្ហានេះ លោក យុង ចាន់ថាវ មើលឃើញថា គ្រួសារបានដើរតួនាទីសំខាន់ក្នុងការសង្គ្រោះកុមារពីសម្ពាធផ្លូវចិត្ត ហើយក្រៅពីគ្រួសារមណ្ឌល ដែលទទួលថែទាំកុមារ ក៏ត្រូវអនុវត្តដូចគ្នាដែរតាមរយៈការបញ្ចេញសកម្មភាពកំសាន្ត ជជែកលេងពីរឿងព្រេង ឬរឿងនិទានជាដើម។

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានលើកឡើងទៀតថា នៅពេលដែលក្រសួងអប់រំសម្រេចបើកសាលារៀនឡើងវិញ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយសម្ពាធផ្លូវចិត្ត សម្រាប់កុមារព្រោះកុមារនឹងចាប់ផ្ដើមមានទំនាក់ទំនងឡើងវិញជាមួយមិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងសកម្មភាពនានានៅក្នុងសាលារៀនរបស់ពួកគេ។  ទោះជាសាលាមិនទាន់បើកទ្វារឡើងវិញក៏ដោយ លោកយុង ចាន់ថាវ ផ្ដល់យោបល់ថា នៅអំឡុងពេលនេះ ក្រសួងអប់រំក៏អាចធ្វើសកម្មភាពមួយចំនួនលើកទឹកចិត្តសិស្ស ដែលជាកុមារតូចៗ ឲ្យពួកគេធូរស្បើយក្នុងចិត្តដែរ។  

សូមជម្រាបជូនថា ក្រសួងអប់រំ​បាន​ប្រជុំ​រួច​ហើយ​អំពី​ផែនការ​សម្រាប់​ត្រៀម​បើកសាលារៀន​ឡើងវិញ​ នៅក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​។ នេះ​បើ​តាមការឲ្យដឹងពី​អ្នកនាំពាក្យ​ក្រសួងអប់រំ​ យុវជន និងកីឡាដែលបានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI​ នាពេលកន្លងមក។ ផែនការ​នេះ​ត្រូវបាន​ប្រកាស​ស្រប​ពេល​ដែល​គ្រូបង្រៀន​ប្រមាណ​៨៥%​ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ