អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

អ្នកទោស១នាក់ស្លាប់ ក្នុងចំណោមអ្នកទោសជាង១០០នាក់ឆ្លងកូវីដ-១៩ នៅពន្ធនាគារខេត្តកំពង់ស្ពឺ

អ្នកទោសម្នាក់​ជាស្ត្រីវ័យជាង​៦០ឆ្នាំ ​បានស្លាប់​កាលពី​ថ្ងៃចន្ទម្សិលមិញ​ នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​រកឃើញថា​ស្ត្រីរូបនោះ ​បានឆ្លងមេរោគ​កូវីដ-១៩​។ ​លោក​ វ៉ី សំណាង ​អភិបាលខេត្តកំពង់ស្ពឺ​ បានប្រាប់វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅថ្ងៃនេះថា ​ស្ត្រីអ្នកទោស​ដែលបានស្លាប់នេះ​ គឺដោយសារ​គាត់មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​ រួមផ្សំ​នឹងការឆ្លងមេរោគ​កូវីដ-១៩​ ដែលមិនអាចឲ្យ​គាត់ទប់ទល់បាន​។តាមលោក​ អភិបាលខេត្ត​ មកទល់ពេលនេះ ​មានអ្នកជាប់ឃុំ​នៅខេត្តកំពង់ស្ពឺ​ជាង១០០នាក់ហើយ​ ដែលបានឆ្លងរាលដាល​ជំងឺ​កូវីដ-១៩​ ដោយអាជ្ញាធរ​កំពុងតែ​មានវិធាន​ការញែកអ្នកជាប់ឃុំ​ចេញពីគ្នា ​រវាងអ្នកឆ្លង​ និងអ្នកសង្ស័យ​ផ្សេងៗទៀត​។

ទិដ្ឋភាពពន្ធនាគា
ទិដ្ឋភាពពន្ធនាគា © សហការី
ផ្សាយពាណិជ្ជកម្ម
02:42

សូមស្តាប់ លោក វី សំណាង រៀបចំដោយញឹម សុផល៖

សូមរំលឹកថា អ្នកជាប់ឃុំ នៅពន្ធនាគារជាច្រើន ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារព្រៃសរាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល និងពន្ធនាគារខេត្តកំពង់ស្ពឺ។ ការស្លាប់របស់ស្ត្រីអ្នកទោស នៅខេត្តកំពង់ស្ពឺពេលនេះ ជាករណីដំបូងហើយ ក្រោយមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារ ខណៈអគ្គនាយកដ្ឋានពន្ធនាគារ ក៏កំពុងពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អ្នកជាប់ឃុំផងដែរ ដោយចាប់ផ្តើមពីពន្ធនាគារនៅភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ