អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជនសង្គម និងនយោបាយ៥នាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារ

នៅថ្ងៃទី០៥ ​ខែវិច្ឆិកា​នេះ សកម្មជន​សង្គម​ និងអតីត​គណបក្សប្រឆាំង ​ចំនួន៥នាក់​ ត្រូវបាន​ដោះលែង​ឲ្យមានសេរីភាពវិញ​ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង១ឆ្នាំ។​ ​អ្នកដែលត្រូវ​បានដោះលែង​ គឺ​អតីតព្រះអង្គ​កើត សារ៉ាយ, លោក​ ថា ឡាវី ​ដែលជា​សមាជិក​របស់ក្រុម​ខ្មែរថាវរៈ​ និង លោក​ មាន ព្រហ្មមុនី ​ជាប្រធាន​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ​។​ នេះបើតាម​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ​នៅថ្ងៃទី០៥​ ខែវិច្ឆិកានេះ។​ ក្រៅពីនេះមាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​២នាក់ ​ដែលត្រូវបាន​ដោះលែង​ចេញពីពន្ធនាគារ​ព្រៃស។​ លោក ​អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​បានថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី​០៥ ខែវិច្ឆិកានេះ ​ថា ទោះបីជា​មានការ​ដោះលែង​សកម្មជន​មួយចំនួន​មែន តែការ​រិះគន់​ពីសហគមន៍​អន្តរជាតិ​ លើបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​នឹងនៅ​តែបន្ត។

សកម្មជនសង្គម និងអតីតគណបក្សប្រឆាំង ចំនួន៥នាក់ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីជាប់ពន្ធនាគារជាង១ឆ្នាំ
សកម្មជនសង្គម និងអតីតគណបក្សប្រឆាំង ចំនួន៥នាក់ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីជាប់ពន្ធនាគារជាង១ឆ្នាំ © សហការី
ផ្សាយពាណិជ្ជកម្ម
01:38

សូមស្ដាប់លោក អំ សំអាត៖

កាលពីថ្ងៃទី២៦ ខែតុលា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស អតីតព្រះអង្គកើត សារ៉ាយ លោក ថា ឡាវី និង លោក មាន ព្រហ្មមុនី ឱ្យជាប់ពន្ធនាគារចំនួន ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗ ចំនួន ២លានរៀល ពីបទញុះញង់។ អ្នកទាំងនេះ ត្រូវអនុវត្តទោសជាប់ពន្ធនាគារម្នាក់ៗពី ១៤ ទៅ ១៥ខែ ដោយទោសនៅសល់ផ្សេងទៀត ត្រូវបានព្យួរ ។ ទោះបីជាយ៉ាងណា អ្នកទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងសម្រាប់រយៈពេល២ឆ្នាំ ដោយតម្រូវឱ្យពួកគេជូនដំណឹងទៅតុលាការ ប្រសិនបើពួកគេផ្លាស់ប្ដូរអាសយដ្ឋាន ផ្លាស់ប្ដូរការងារ ឬចង់ចាកចេញពីប្រទេស ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ។ សូមបញ្ជាក់ថា សកម្មជនសង្គម និងយុវជនទាំងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួបជុំគ្នាដោយសន្តិវិធីរបស់ពួកគេ នៅក្បែរតុលាការ ដើម្បីអំពាវនាវឱ្យមានការដោះលែង លោក រ៉ុង ឈុន ប្រធានសហជីព ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និងនៅបន្តជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានផ្ដន្ទាទោសពីបទញុះញង់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ