អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យ ត្រៀមខ្លួនឡើងតតាំងក្តីបន្តនៅឧទ្ធរណ៍ បើតុលាការប្រកាសឲ្យលោកចាញ់ក្តី

ជាថ្មីម្តងទៀត លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលខ្លួនទៅតតាំងក្តីក្តាំតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា នៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃសុក្រ ទី០៧តុលានេះ ខណៈដែលសាលក្រម រវាងក្តីក្តាំអ្នកនយោបាយបក្សប្រឆាំងរូបនេះ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវតុលាការប្រកាសនៅរសៀលថ្ងៃសុក្រនេះផងដែរ។ លោក សុន ឆ័យ បានអះអាងថា​ លោកនឹងត្រៀមខ្លួនជាបន្តទៀតក្នុងការតតាំងក្តីនយោបាយមួយនេះ នៅសាលាឧទ្ធរណ៍ ប្រសិនបើតុលាការប្រកាសឲ្យលោកចាញ់ក្តី។ ដោយឡែក នៅក្នុងវិវាទនយោបាយជាមួយគណបក្សកាន់អំណាច លោក សុន ឆ័យ នៅតែអះអាងជាដដែលៗ ថា អ្វីដែលលោកលើកឡើង គឺដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរប៉ុណ្ណោះ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម
02:52

សូមស្តាប់ការលើកឡើងរបស់លោក សុន ឆ័យ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ