អានតួអត្ថបទ
កម្ពុជា-សង្គម

យុទ្ធ​នា​ការ​បញ្ចប់​និទណ្ឌ​ភាព​៖​ អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដែល​ស្លាប់​ក្នុង​ពេល​បំ​ពេញ​ការ​ងារ​មិន​ទទួល​បាន​យុត្តិ​ធម៌

ថ្ងៃ​ទី​២​វិច្ឆិកា​ គឺ​ជា​ទិវា​អន្តរ​ជាតិ​ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​បាន​រំឭក​ឡើង​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០១៣​មក​។ ​នៅ​កម្ពុជា​​មាន​អ្នក​សារ​ព័ត៌​មាន​យ៉ាង​ហោច​ណាស់​១៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ​ក្នុង​នោះ​មាន​១២​នាក់​ត្រូវ​បាន​សម្លាប់​​ពាក់​ព័ន្ធ​នឹង​ការ​រាយ​ការណ៍​ព័ត៌​មាន​ដែល​មាន​ហានិភ័យ​ដល់​បុគ្គល​មាន​អំណាច​ ហើយ​ពួកគេ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​។

អ្នកសារព័ត៌មាន
អ្នកសារព័ត៌មាន © FB
ផ្សាយពាណិជ្ជកម្ម

អំពើ​និទណ្ឌភាព​ចំពោះ​ការ​វាយ​ប្រហារ​ទៅលើ​អ្នក​សារព័ត៌មាន បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ពិសេស​កម្រិត​យល់​ដឹង​របស់​សាធារណជន និង​ការ​វែកញែក​ក្នុង​ន័យ​ស្ថាបនា លើ​ប្រធាន​បទ​ និង​បញ្ហា​ដែល​ជាប្រយោជន៍​សាធារណៈ។

​ដោយ​លើកឡើង​ពី​សារៈសំខាន់​នៃអ្នកសារព័ត៌មានបែបនេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បានកត់​ត្រា​ពី​ស្ថានភាព​អ្នក​សារព័ត៌មាននៅកម្ពុជា​បានរៀបចំ​យុទ្ធនាការ​៣សប្តាហ៍​ដើម្បីចូលរួម​ប្រារព្ធ​ទិវាអន្តរជាតិ​​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​​​​។

ទិវានេះ​គឺឱកាសមួយ​ជំរុញការ​ពិភាក្សា​ដល់​ឧក្រិដ្ឋកម្មទៅ​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សព្វ​ផ្សាយ ដែល​មិន​ទាន់​ត្រូវបាន​ដោះស្រាយ និង​សំដែង​ការ​គោរព​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​ប្រថុយ​ប្រថាន​ ឬបាត់​បង់​ជីវិត​ក្នុង​បុព្វហេតុ​នៃការ​រាយការណ៍​របស់​ខ្លួន។

​កាលពីដំបូង​អង្គការ​ផ្លាស់​ប្តូរ​សេរីភាពបញ្ចេញ​មតិ​អន្តរជាតិ បាន​រៀប​ចំ​ទិវានេះ​នៅថ្ងៃ​ទី២៣​វិច្ឆិកា​​ឆ្នាំ ២០១១ ដើម្បី​រំឭក​ដល់​អ្នក​សារព័ត៌មាន​៣២នាក់​​​ដែល​ត្រូ​វ​សម្លាប់​នៅប្រទេស​ហ្វីលីពីន​នៅឆ្នាំ​២០០៩។ ប៉ុន្តែ​ក្រោយ​​មក​ សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ប្រារព្ធទិវានេះជាផ្លូវការ​នៅថ្ងៃទី២​វិច្ឆិកា​ ចាប់​តាំង​ពីឆ្នាំ​២០១៣មក។​

នៅកម្ពុជា​​មានអ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់​១៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​បំពេញតួនាទី​របស់ខ្លួន ក្នុងនោះ​មាន១២នាក់​ត្រូវបាន​សម្លាប់​​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍ព័ត៌មាន​របស់​ខ្លួន​ដែល​មានហានិភ័យដល់​បុគ្គលមានអំណាច។ បច្ចុប្បន្ន​ ករណី​សម្លាប់​អ្នក​សារព័ត៌មាន​ទាំងនោះ​មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ឯករាជ្យ  និង​តម្លាភាព ដើម្បីនាំ​ជន​ល្មើស​មកកាត់ទោសនៅឡើយ ដែល​បណ្តាលឲ្យជនរងគ្រោះ​មិនទទួល​បានយុត្តិធម៌​ ខណៈ​ជន​ល្មើស​នៅរួចផុត​ពីការ​ផ្តន្ទាទោស ឬ​ជាអំពើ​និទណ្ឌភាព។​នេះបើតាម​កំណត់​ត្រា​របស់​អង្គការ​សិទ្ធិ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ