អានតួអត្ថបទ
សត្វព្រៃជិតផុតពូជ

រដ្ឋមន្ត្រីកសិកម្ម៖ ក្រសួង​នឹង​ជួយផ្នែក​​បច្ចេកទេសដើម្បី​​ចិញ្ចឹម«​សត្វ​ព្រៃជិត​ផុត​ពូជ»ឲ្យ​ត្រឹមត្រូវ

សំណុំ​រឿង​​សត្វ​ក្ងោក! ថ្ងៃអង្គារ៍​ទី​២៨កុម្ភៈ​ អាជ្ញាធរខ្មែរ​​ទទួល​បន្ទុក​សត្វ​ព្រៃ បាន​ប្រគល់​ក្ងោក​ទៅ​ឲ្យ​ម្ចាស់​ដើមវិញហើយ​ ឆ្លើយ​តប​តាម​បទ​បញ្ជា​របស់​ប្រមុខរដ្ឋាភិបាល​។​ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅប្រទេស​បារាំង​ បាន​ប្រាប់វិទ្យុបារាំង RFI ​ពីទីក្រុង​ប៉ារីស​ ថា​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងកែប្រែសម្រួល​បទដ្ឋាន​ច្បាប់ពាក់ព័ន្ធ​នានា​ ហើយ​និងជួយផ្នែកបច្ចេកទេស​ថែទាំសុខភាពសត្វ​ ​ដើម្បី​ឲ្យ​ការ​ចិញ្ចឹម«​សត្វ​ព្រៃ​កម្រ​​ជិត​ផុត​ពូជ »ឲ្យ​បាន​ត្រឹមត្រូវ។ យន្តការ​ផ្តល់​បច្ចេកទេស​និង​ផ្តល់​ឱវាទ​របស់​ក្រសួងជុំវិញ​រឿងចិញ្ចឹម​សត្វ​ព្រៃ​​នេះ គឺ​​ ដើម្បី​ធានា​ថា​ ​ការ​ចិញ្ចឹមសត្វ​ព្រៃ​ជិត​ផុត​ពូជ ត្រូវ​«ចិញ្ចឹម​​ដោយ​ក្តីស្រឡាញ់​ពិតប្រាកដ​» និង មិន​មែន​​​ដើម្បី​«ជួញដូរ» ឬ​សម្រាប់​«យកសាច់ទទួល​ទាន​»ទេ​​។​​ បើតាម​រដ្ឋមន្ត្រីកសិកម្ម ការ​ចិញ្ចឹម​សត្វព្រៃ​ ក៏​ត្រូវ​ផ្ទៀង​ផ្ទាត់​មើល​ពី​និយាម​បទដ្ឋាន​ច្បាប់​​ជាតិ​និង​អន្តរជាតិ​ដែរ។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក ឌិត ទីណា ៖​

លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ © Dyna SENG
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ