អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គរសង្ក្រាន្តខេត្តសៀមរាប៖ អាជ្ញាធរនឹងប្រើប្រាស់កម្លាំងពារសន្តិសុខប្រមាណជិត១ម៉ឺននាក់

អាជ្ញាធរខេត្តសៀមរាប គ្រោងប្រើប្រាស់កម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ប្រមាណជិត ១ម៉ឺននាក់​ក្នុងព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ធ្វើ​ឡើង​នៅ​​ក្រុង​អង្គរ ខេត្តសៀមរាប។ បើតាមលោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប កិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នេះ អាជ្ញាធរខេត្តសៀមរាប អាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ប៉ុន្តែលោកលើកពីបញ្ហាចរាចរណ៍អាចនឹងមានកកស្ទះ ប្រសិនបើប្រជាពលរដ្ឋសម្រុកទៅលេងច្រើន ព្រោះចំណតនៅទីនោះមានតិច។ 

អាជ្ញាធរខេត្តសៀមរាប គ្រោងប្រើប្រាស់កម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ប្រមាណជិត ១ម៉ឺននាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលធ្វើឡើងនៅក្រុងអង្គរ ខេត្តសៀមរាប។
អាជ្ញាធរខេត្តសៀមរាប គ្រោងប្រើប្រាស់កម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ប្រមាណជិត ១ម៉ឺននាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលធ្វើឡើងនៅក្រុងអង្គរ ខេត្តសៀមរាប។ © Internet
ផ្សាយពាណិជ្ជកម្ម
01:46

សូមស្ដាប់លោក លី សំរិទ្ធ៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តសៀមរាប នឹងមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ធ្លាប់បានលើកឡើងកន្លងទៅថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ