អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាប្រារព្ធពិធីច្រត់ព្រះនង្គ័លក្រោយអាកខានច្រើនឆ្នាំ

បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងវិញនៅព្រឹកថ្ងៃចន្ទ នៅពហុកីឡដ្ឋាន​ខេត្ត​កំពង់​ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិប​តីព្រះមហាក្សត្រកម្ពុជា។ ក្នុងពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ។ នៅក្នុងចំណោមអាហារ៧មុខគោឧសភរាជបរិភោគ ស្រូវ ពោត សណ្ដែក ច្រើនជាងគេ។  តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺមានដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន។ 

ពិធីច្រត់ព្រះនង្គ័ល
ពិធីច្រត់ព្រះនង្គ័ល © Internet
ផ្សាយពាណិជ្ជកម្ម
01:16

សូមអញ្ជើញស្ដាប់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ