អានតួអត្ថបទ

កម្ពុជាផ្ទុះជំងឺហ្ស៊ីកាលើកដំបូងនៅឆ្នាំនេះលើកុមារម្នាក់

ក្រ​សួង​សុខា​ភិបាល​បាន​រក​ឃើញ​ជាលើក​ដំបូង​នៅ​ឆ្នាំ​២០២៣​នេះ ​នូវ​ប្រភេទ​ជំងឺ​ហ្ស៊ីកា​ដែល​បាន​កើត​ទៅ​លើ​កុមារ​អាយុ​៧ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ធំ។ ​បើតាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ អ្នក​ជំងឺ​បាន​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា ​ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ​និង​រាគ។​ ក្រោយ​គ្រូ​ពេទ្យ​ធ្វើ​តេស្ត​រក​មេរោគ​គ្រុន​ឈាម ​គឺ​លទ្ធផល​អវិជ្ជមាន​។​ ប៉ុន្តែ ​ការ​យក​វត្ថុ​វិភាគ​ទៅ​មន្ទីរ​ពេទ្យ​ប៉ាស្ទ័រ​ នៅថ្ងៃ​ទី​២១​កញ្ញា ​បង្ហាញ​ថា​ អ្នក​ជំងឺ​មាន​វិជ្ជ​មាន​វីរុស​ហ្ស៊ីកា។​

មូសខ្លា «Aedes aegypti»ដែល​អាច​បង្ក​ជំងឺ​គ្រុនឈាម និង​ហ្ស៊ីកា
មូសខ្លា «Aedes aegypti»ដែល​អាច​បង្ក​ជំងឺ​គ្រុនឈាម និង​ហ្ស៊ីកា REUTERS/Paulo Whitaker
ផ្សាយពាណិជ្ជកម្ម

ក្រសួង​សុខាភិបាល​បានគូសបញ្ជាក់ថា វីរុសហ្ស៊ីកា គឺឆ្លងតាមរយៈ​មូសខ្លាខាំ​។ មូសខ្លានេះ​គឺដូចគ្នា​នឹងមូសខ្លា​ដែល​ខាំកើតជំងឺគ្រុនឈាម និងគ្រុនឈីក។ វីរុសនេះអាច​ឆ្លង​តាម​រួមភេទ ពីព្រោះមាន​នៅក្នុង​ទឹក​នោម ឈាម ទឹកមាត់ ទឹកភ្លោះ។ ហ្ស៊ីកា អាចឆ្លងពីម្តាយទៅកូន​ ទាំងអំឡុង​ពេលមានផ្ទៃពោះ និង​សម្រាល។

ប៉ុន្តែ​ជំងឺនេះ​មិន​ធ្ងន់​ធ្ងរឡើយ មានចេញរោគសញ្ញា២ទៅ៣ថ្ងៃ​ក្រោយពេល​ឆ្លង។ អាការៈទូទៅ គឺមាន​ភ្នែក​ក្រហម ឈឺ​សន្លាក់ ហើយវាអាចជាសះស្បើយ​ក្នុងរយៈពី២ថ្ងៃទៅ៧ថ្ងៃ ហើយ​អត្រាស្លាប់មាន​តិចតួច។​ តែ​សម្រាប់​ស្ត្រីមានផ្ទៃពោះ គឺអាចនឹងមានសភាពធ្ងន់​ដល់​សន្លប់ ហើយទារក​ក្នុង​ផ្ទៃអាចតូចជាងធម្មតា។នេះបើតាម​ក្រសួង​សុខាភិបាល។

សម្រាប់​វិធីព្យាបាលវិញ អ្នកជំងឺហ្ស៊ីកា ត្រូវផឹកទឹកឲ្យបានច្រើន ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ តែមិនត្រូវ​ប្រើ​ថ្នាំ​ផ្សះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ