អានតួអត្ថបទ

ខួប៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញ៖ពន្យាពេលទៅធ្វើថ្ងៃ៦តុលា

ថ្ងៃទី២៤កញ្ញា​នេះ​គឺ​ជា​ខួប​៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ ក្រោយ​ចាក​ចេញ​ពី​សង្រ្គាម​ស៊ីវិល​។ ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន ​ច្បាប់​កំពូល​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ ​និង​ធ្វើ​វិសោធន​កម្ម​ចំនួន​១០​លើក​មក​ហើយ​ ក្នុង​ន័យ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោ​បាយ​។ ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បាន​ប្រកាស​ថា ​ការ​អបអរ​ខួប​​៣០​ឆ្នាំ​នៃថ្ងៃ​ប្រវត្តិ​សាស្ត្រនេះ​នឹង​ត្រូវ​ប្រារព្ធយ៉ាងអធិកអធម ​នៅ​ថ្ងៃ​ទី​០៦​ ខែ​តុលា ​ឆ្នាំ​២០២៣​ នៅ​សាលសន្និសីទ​កោះពេជ្រ ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ ព្រះ​មហាក្សត្រ​។ ការ​ពន្យាពេល​អបអរ​ទិវា​នេះ​ គឺដោយ​សារតែ​មាន​សំណូម​ពរ​ជាក់​ស្តែង។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ @សហការី
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សំ​គាល់​ក្នុង​ខួប​៣០​ឆ្នាំ​ការ​ប្រើ​ច្បាប់​កំពូល​នេះ​ គឺ​ហាក់​មិន​សូវ​ឃើញ​អ្នក​នយោបាយ​បញ្ចេញ​សារ​អបអរ​ ឬ​រិះ​គន់​នៃ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ​។

ក្នុង​រយៈ​ពេល​៣០​ឆ្នាំមក​នេះ ​រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានកែ​ប្រែចំនួន១០លើករួចមកហើយ។ ការធ្វើ​វិសោធនកម្មដំបូងគឺនៅឆ្នាំ១៩៩៤ លើកទី២នៅឆ្នាំ១៩៩៩ លើកទី៣ឆ្នាំ២០០១ លើកទី៤ឆ្នាំ២០០៥ លើកទី៥ឆ្នាំ២០០៦ លើកទី៦ឆ្នាំ២០០៨ លើកទី៧ឆ្នាំ២០១៤ លើកទី៨ឆ្នាំ២០១៨ លើកទី៩ឆ្នាំ២០២១ដែលធ្វើឡើងដើម្បីកំណត់សញ្ជាតិតែមួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

រីឯការកែប្រែលើកទី១០ចុងក្រោយបង្អស់ គឺកាលពីខែកក្កដាឆ្នាំ២០២២ ដោយមានមាត្រាមួយចំនួនធំ សុទ្ធសឹងតែទាក់ទងនឹងតំណែងនាយករដ្ឋមន្ត្រី និងដំណើរប្រព្រឹត្តទៅនៃសភាជាតិ។ ការធ្វើវិសោធនកម្មលើកទី១០ បានរងនូវមតិរិះគន់មិនសំចៃដៃពីសំណាក់អង្គការសង្គមស៊ីវិល និងក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ដោយពួកគេចាត់ទុកថា ជាការពង្រឹងអំណាចនីតិប្រតិបត្តិ និង​បន្ថយអំណាចសភា។

សម្រាប់ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយបានសរសេរលើ​ហ្វេសប៊ុកនៅថ្ងៃនេះថា មេដឹកនាំបានស្បថស្បែថាគោរពរដ្ឋធម្មនុញ្ញ។ លោកថាប្រសិនបើដូច្នោះមែន ពលរដ្ឋនឹងបានសុខ មានសណ្តាប់ធ្នាប់សង្គម មានយុត្តិធម៌ អធិបតេយ្យភាព បូរណភាពដែនដី និងឯកភាពជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ