អានតួអត្ថបទ

កម្ពុជាផ្តើម​ចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី​នៅ​ទូទាំងប្រទេសពេញមួយឆ្នាំ២០២៣

កម្ពុជាបានចាប់ផ្តើម​ចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន ​និង​ភូមិឃុំ-សង្កាត់ ឬ មណ្ឌលសុខភាព​នៅទូទាំងប្រទេសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២៣តទៅ។ ថ្នាំបង្ការជំងឺមហារីក​មាត់ស្បូន ដែល​​ផ្តល់តែចំនួនមួយ​ដូស​ដល់កុមារីម្នាក់ៗ ដែលមានអាយុ​​៩ឆ្នាំ ដោយឥតគិតថ្លៃនេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុងកម្មវិធីជាតិ​ផ្តល់ថ្នាំបង្ការដើម្បីការពារ​ជំងឺមហារីក​មាត់ស្បូន​។

កម្ពុជាបានចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន និងភូមិឃុំ-សង្កាត់ ឬ មណ្ឌលសុខភាពនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣តទៅ។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន។
កម្ពុជាបានចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន និងភូមិឃុំ-សង្កាត់ ឬ មណ្ឌលសុខភាពនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣តទៅ។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន។ © ក្រសួងសុខាភិបាល
ផ្សាយពាណិជ្ជកម្ម

កម្ពុជាបានចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ នៅតាមសាលារៀនបឋមសិក្សា ភូមិឃុំ-សង្កាត់ ឬ មណ្ឌលសុខភាពនៅទូទាំងប្រទេស ​ពេញមួយឆ្នាំ ​ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣តទៅ។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួន១ដូស ដល់កុមារីម្នាក់ៗដែលមានអាយុ៩ឆ្នាំ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

កម្មវិធី​ជាតិផ្តល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូនរបស់ក្រសួងសុខាភិបាលនេះ ត្រូវបាន​អនុវត្តដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO)​ អង្គការមូលនិធីសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI) តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលារៀនបឋមសិក្សា​ នៅតាមភូមិ ឬ សហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមបណ្ឌលសុខភាព​។

យោងតាមតួលេខ ចាប់ពីឆ្នាំ​២០១៧ ដល់ ឆ្នាំ​២០១៨ ក្រសួងសុខាភិបាលកម្ពុជា​​បានអនុវត្ត​គម្រោងផ្តល់​ថ្នាំបង្ការ​ជំងឺមហារីកមាត់ស្បូន​ដល់កុមារី​អាយុ៩ឆ្នាំ នៅក្នុងស្រុករដ្ឋបាលចំនួន​១០ ​នៅក្នុងខេត្តសៀមរាប​ និងខេត្តស្វាយរៀង ដែលសម្រេចបានការគ្របដណ្តប់​៩៦​ភាគរយ​។

គួរដឹងថា នៅប្រទេស​កម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២​ ក្នុងចំណោម​មហារីកគ្រប់ប្រភេទដែលកើតឡើងទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ​២០២០ ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ​១១៣៥ករណី ឬ ស្មើនឹង​១១.៤ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យ​ ហើយចំនួន​៦៤៣ករណី​ បានស្លាប់។

តាមការសិក្សាផ្នែកវិទ្យាសាស្ត្រ​របស់អង្គការសុខភាពពិភពលោក​បច្ចុប្បន្ននេះ​ បង្ហាញថា​ ​ថ្នាំបង្ការជំងឺមាត់ស្បូនចំនួន​មួយដូស​​​ គឺមានប្រសិទ្ធភាពខ្ពស់​ប្រមាណពី​៨០-៩០ភាគរយ​ ក្នុងការកាត់បន្ថយ​ការឆ្លងនិងការការពារ​ពីជំងឺ​មហារីកមាត់ស្បូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ