អានតួអត្ថបទ

អ្នកឧកញ៉ា គួច ម៉េងលី៖ គ្រូពេទ្យអាចណែនាំប្រភេទថ្នាំជាលក្ខណៈទូទៅ តែ​ឱសថស្ថានមិនត្រូវលក់ដោយគ្មានវេជ្ជបញ្ជា

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី គូសបញ្ជាក់ថា ការដែលអ្នកឧកញ៉ា ណែនាំឈ្មោះថ្នាំជាលក្ខណៈទូទៅ គឺដើម្បីឲ្យមហាជនអាចស្វែងយល់បន្ថែមពីប្រភេទថ្នាំដែលអាចប្រើសម្រាប់ព្យាបាលជំងឺរបស់ខ្លួន ទន្ទឹមនឹងការយល់ដឹងរបស់គ្រូពេទ្យមួយចំនួននៅមានកម្រិត។ នេះជាការឆ្លើយតបក្រោយមានគ្រូពេទ្យនិងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញប្រតិកម្មលើឃ្លីបវីដេអូមួយដែលអ្នកឧកញ៉ាបានពន្យល់ពីការប្រើប្រាស់ថ្នាំមួយប្រភេទ ក្នុងកម្មវិធីសន្និសីទមួយកាលពីពេលកន្លងទៅនេះ។​ យ៉ាងណាក៏ដោយ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា អ្នកជំងឺត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនពីកម្រិតដូសថ្នាំ តាមស្ថានភាពសុខភាពរៀងៗខ្លួន និងមិនលើកទឹកចិត្តឲ្យទិញថ្នាំពីឱសថស្ថានដោយគ្មានវេជ្ជបញ្ជានោះឡើយ៕

អ្នក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត ​គួច​ ម៉េងលី ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ ម៉េងលី ​ជេ.​ គួច​ អេឌ្យូខេសិន
អ្នក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត ​គួច​ ម៉េងលី ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ ម៉េងលី ​ជេ.​ គួច​ អេឌ្យូខេសិន © RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ