អានតួអត្ថបទ

ក្រសួងមហាផ្ទៃសន្យាបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

អ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី២៧ ខែមេសានេះ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា ក្រសួងមហាផ្ទៃនឹងបន្ដបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងករណីរកឃើញមុខសញ្ញាថ្មីទៀត។​

ក្រសួងមហាផ្ទៃសន្យាបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ក្រសួងមហាផ្ទៃសន្យាបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ © GDI
ផ្សាយពាណិជ្ជកម្ម

កន្លងមក ក្រសួងបានបញ្ជូនជនសង្ស័យជាច្រើនរយនាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ទៅកាន់ប្រទេសកំណើតវិញ។ នៅថ្ងៃទី២៥មេសា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃទើបចាប់បញ្ជូនខ្លួនជនជាតិវៀតណាមប្រមាណ ២៣១នាក់ ដែលប់ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ទៅប្រទេសដើមវិញ។ ជនជាតិវៀតណាមទាំងនោះត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅក្នុងការបង្រ្កាបបទល្មើសឆបោកអនឡាញ ចាប់តាំងពីខែមីនា និងខែមេសា ឆ្នាំ២០២៤។

នៅថ្ងៃទី២១ មេសា កន្លងទៅ ក្រសួងសន្ដិសុខសាធារណៈរបស់ចិន ក៏បានសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីបញ្ជូនជនជាតិចិនជិត ៧០០នាក់ ទៅកាន់ប្រទេសចិនវិញ នៅក្នុងរឿងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ បើទោះបីជាកម្ពុជា មានរូបភាពចាប់បញ្ជូនជនល្មើសពាក់ព័ន្ធនឹងការឆបោកអនឡាញទៅកាន់ប្រទេសកំណើតវិញក្តី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា កម្ពុជាមិនមែនជាជង្រុកសម្រាប់ឲ្យឧក្រិដ្ឋជនពួនសំងំប្រព្រឹត្តអំពើឆបោកអនឡាញនោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថា កម្ពុជាជាគោលដៅមួយរបស់ឧក្រិដ្ឋជនទាំងនោះដែលស្វែងរកទីកន្លែង សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ