អានតួអត្ថបទ

លោក ស៊ឹម ហ៊ីម៖ខ្ញុំអភិរក្សព្រៃកោងកាងដើម្បី ការពារកុំឱ្យសហគមន៍នេសាទចំណាកស្រុក

សហគមន៍ត្រពាំងសង្កែជាសហគមន៍នេសាទនិងទេសចរណ៍ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោក ស៊ឹម ហ៊ីម ប្រធានសហគមន៍គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស១៨នាក់ដែលបានផ្តួចផ្តើមឲ្យមានគំនិតរៀបចំសហគមន៍ត្រពាំងសង្កែ ក្រោយបានមើលឃើញបញ្ហាទន្រ្ទានដីព្រៃកោងកាងក្នុងតំបន់ត្រពាំងសង្កែ ពីសំណាក់ជនទុច្ចរិត។ ជាការងារស្ម័គ្រចិត្ត គ្មានប្រាក់កម្រៃ លោកស៊ឹម ហ៊ីមបានការពារ និងដាំដុះព្រៃកោងកាងបានរហូតជាង៥៨ហិកតា។ តើព្រៃកោងកាងមានសារសំខាន់យ៉ាង ណាចំពោះលោក និងសហគមន៍នេសាទក្នុងតំបន់ ហើយថា ហេតុអ្វីលោកមិនរារែកចិត្ត ដើម្បីការពារព្រៃកោងកាង? ពីឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត យើងស្តាប់បទយកការណ៍របស់ ជួប នរក្សា៖

លោក ស៊ឹម ហ៊ីម៖ខ្ញុំអភិរក្សព្រៃកោងកាងដើម្បី ការពារកុំឱ្យសហគមន៍នេសាទចំណាកស្រុក
លោក ស៊ឹម ហ៊ីម៖ខ្ញុំអភិរក្សព្រៃកោងកាងដើម្បី ការពារកុំឱ្យសហគមន៍នេសាទចំណាកស្រុក © ឈា ប៊ុណ្ណារិទ្ធ
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ