អានតួអត្ថបទ
បទយកការណ៍

យូណេស្កូចាត់ទុកគណៈកម្មាធិការ ICC-Angkorជាគំរូ និងជោគជ័យដែលត្រូវទទួលជំនួយ១០ឆ្នាំបន្តទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីបង្កើតឡើង​នៅ​ឆ្នាំ ១៩៩៣ នៅក្រោយ​សន្និសីទអន្តរជាតិលើកទី១​ស្តីពីអង្គរ នៅទីក្រុង​តូក្យូ គណៈកម្មាធិការអន្តរជាតិ​សម្របសម្រួល​កិច្ចគាំពារនិង​អភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) មានអាយុ​៣០ឆ្នាំគត់។​ ក្នុងរយៈពេល៣០ឆ្នាំ ទឹកប្រាក់ ៦០០លានដុល្លារ​ត្រូវបានចំណាយសម្រាប់​ការជួសជុល អភិរក្ស​តំបន់អង្គរ។ មានសមាជិកចូលរួមពីប្រទេស​ជាង​៣០ និងមានអង្គការអន្តរជាតិជាដៃគូ​ចូលរួមផ្សេងទៀត គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ (ICC-Angkor)បានក្លាយជា​គំរូគេនៅក្នុងចំណោម​​គម្រោង​ថែរក្សា​ការពារ​និងអភិរក្ស​សម្បត្តិបេតិកភណ្ឌរបស់យូណេស្កូ។ នៅទីស្នាក់ការកណ្តាល​របស់​អង្គការ​យូណេស្កូ​នៅទីក្រុង​ប៉ារីស សន្និសីទអន្តររដ្ឋាភិបាល​ស្តីពីអង្គរ​បានប្រារព្ធ​ខួប៣០ឆ្នាំ​នៃវត្តមានរបស់​គណៈកម្មាធិការអន្តរជាតិ​​សម្របសម្រួល​កិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ និង​សំបូរពៃ្រគុក ក្រោមព្រះរាជវត្តមានរបស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

រូបភាពប្រាសាទ​មួយ​ក្នុង​តំបន់អង្គរ
រូបភាពប្រាសាទ​មួយ​ក្នុង​តំបន់អង្គរ © អាជ្ញាធរជាតិអប្សរា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ