អានតួអត្ថបទ
ថៃ-កូវីដ​១៩

កូវីដ១៩ ៖ ​"ដែលតា" កំពុង​រុញ​ច្រាន​ប្រព័ន្ធ​សុខាភិបាល​ថៃ ឱ្យ​ជួប​ការ​លំបាក

ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​ទល់​នឹង​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​កូវីដ​១៩ គេ​គួរ​តែ​ចាក់​វ៉ាក់សាំង​ចំនួន​បី​ដូស។ នេះ​បើ​តាម​គម្រោងសំណើ​​របស់​​ក្រុមហ៊ុន​ផលិត​ឱសថ​Pfizer/BioNTech ដែល​នឹង​ចេញ​ផ្សាយ​នៅ​សប្តាហ៍​ខាង​មុខ។ សេចក្តី​ប្រកាស​របស់​Pfizer/BioNTech ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​មេរោគ​កូវីដបំប្លែង​ខ្លួន​ “ដែលតា” កំពុង​រាតត្បាត​​ខ្លាំង ​នៅអាហ្វ្រិក ​​អាស៊ី... ថៃ​ដែល​ធ្លាប់​ល្បី​មាន​ចំណាត់ការ ​ល្អ​ ជា​គំរូ​របស់​អង្គការ​សុខភាពពិភពលោក​ផង​នោះ កំពុងផុង​និង​​រង​រលកចម្លង​លើក​ទី​បី​ បង្ក​ឡើង​ដោយ​ “ដែលតា” យ៉ាង​ធ្ងន់ធ្ងរ​ និង​បាន​ប្រកាស​ដាក់​បម្រាម​គោចរ​ក្រុង​បាងកក​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។

ប្រឈម​នឹង​រលក​ទីបី មន្ទីរ​ពេទ្យ​ថៃ​ជិត​អស់​គ្រែទទួល​អ្នក​ជំងឺ​កូវីដ​១៩​ហើយ
ប្រឈម​នឹង​រលក​ទីបី មន្ទីរ​ពេទ្យ​ថៃ​ជិត​អស់​គ្រែទទួល​អ្នក​ជំងឺ​កូវីដ​១៩​ហើយ © Sakchai Lalit/AP
ផ្សាយពាណិជ្ជកម្ម

ជិត​​១ម៉ឺន​ករណី​ក្នុង​មួយថ្ងៃ និង​ស្លាប់​៧៥​នាក់​ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ​។ ដោយហេតុ​តែ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ « ដែលតា » ចំនួន​អ្ន​កវិជ្ជមាន និង​ស្លាប់​  កើន​ឡើង​ជា​លំដាប់​នៅ​ប្រទេស​ថៃ​ ដែល​សម្រេច​ហាមឃាត់​មិន​ឱ្យ​មាន​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ទេ។ រដ្ឋាភិបាល​ថៃ​បាន​ព្រលយ​ថា​ក្រុង​បាកកក​អាច​នឹង​បិទ​ខ្ទប់តែ​ម្តង​ផង នៅ​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ។ បម្រាម​គោចរ ពី​ម៉ោង ៩យប់​ដល់​ម៉ោង​៤​ភ្លឺ​នឹង​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃចន្ទទី ១២​កក្កដា​២០២១​ទៅ។

​ប្រឈម​នឹងសន្ទុះ​កំណើន​ករណី​ឆ្លង​ថ្មី ​ ​មន្ទីរពេទ្យ​ក្រុង​បាងកក​និង​តំបន់​ជុំ​វិញ​រដ្ឋធានី​ចាប់​ផ្តើមជួប​ការ​លំបាក​ ​និង​បំពេញ​​ដោយ​អ្នក​ជំងឺ​កូវីដ ក្នុងកំរិត​​ប្រមាណ​​៩០%។ គ្រែ​សម្រាប់​ទទួល​អ្នក​ជំងឺ​​នៅ​សល់​ទំនេរ​តែ​ប្រមាណ​១០%ប៉ុណ្ណោះ។ ​ ក្រសួង​សុខាភិបាល​និងគ្រូពេទ្យ​នៅ​​​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​អ្នក​វិជ្ជមាន​កូវីដ​១៩ ធ្វើ​ការនៅ​​​ក្រុង​បាកកក​ទៅស្វែង​រកការព្យាបាល​នៅ​តាម​ខេត្ត​ ឬ​ទៅ​ស្រុក​កំណើត​ ដោយមន្ទីរ​ពេទ្យ​​ជា​អ្នក​ទទួល​បន្ទុក​ដឹក​បញ្ជូន​ទៅ ប្រសិន​បើ​អ្នក​ជំងឺ​ស្ម័គ្រ​ចិត្ត។

កាលពី​ឆ្នាំ​២០២០​ នៅ​ពេល​ផ្ទុះ​កូវីដ​១៩​ដំបូង ថៃគ្រប់​គ្រង​វិបត្តិ​បាន​ល្អ ដោយ​​បានបិទ​​ព្រំប្រទល់​ ទាន់​ពេល​វេលា​និង​ត្រួត​​ពិនិត្យ​យ៉ាង​តឹង​តែង​ខ្លាំង។ ប៉ុន្តែ​ថៃ និង​ប្រទេស​ជិត​ខាង​​ហាក់​មិនបាន​​ត្រៀម​លក្ខណៈ​ជាមុន​សម្រាប់​ប្រឈម​នឹង​រលក​ចម្លង​កូវីដ​១៩​ទី​បី​នេះទេ។ គ្មាន​កញ្ចប់​ថវិកា​​ធំ​សម្រាប់​យុទ្ធនាការ​​ថ្នាំ​បង្ការ​ ដូច​ប្រទេស​លោក​ខាង​លិច គ្រប់​គ្នា​បាន​បន្ទោស​រដ្ឋាភិបាល​ថៃ ថា​មាន​សកម្មភាព​យឺតយ៉ាវ​ខ្លាំង​ក្នុង​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​ពេល​ដែល​ថៃ​ ព្រមទាំង​បណ្តា​ប្រទេស​នៅ​ក្នុង​​តំបន់​​ដូច​ជា​ឥណ្ឌូណេស៊ី កម្ពុជា​ ភូមា ឡាវ វៀតណាមកំពុង​មាន​កំណើន​អ្នក​ឆ្លង​ថ្មី​ខ្ពស់​ខ្លាំង ដោយ​ហេតុ​ “ដែលតា” ក្រុមហ៊ុន​ផលិត​ឱសថ​Pfizer/BioNTech គ្រោង​នឹង​លើក​សំណើ​ទៅអឺរ៉ុប​និង​សហរដ្ឋអាមេរិក ឱ្យ​ចាក់​ថ្នាំ​បង្ការ​កូវីដ​ ដូស​ទី​បី ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​ទល់​នឹង​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​។

បើ​តាមសិក្សា​របស់​​ក្រុមហ៊ុន​ ការ​ចាក់​ថ្នាំ​បង្ការរំលឹក​​​ម្ជុល​ទីបី​ នៅ​៦​ខែក្រោយ​ដូស​ទីពីរ អាច​បង្កើន​កំរិត​អង់ទីក័រ​បាន​៥​ទៅ​៦​ដង​លើ​ស​ការ​ចាក់​តែ​ពីរ​ដូស និង​មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​កូវីដបំប្លែង​ខ្លួនអាហ្វ្រិក​ខាង​ត្បូង​ Beta ផង និង​ “ដែលតា” ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ