អានតួអត្ថបទ

កុមារ​៧៥នាក់ត្រូវ​របបសឹកភូមា សម្លាប់ និង​ក្មេងៗ​​១ពាន់នាក់​ ត្រូវ ​ចាប់​ឃុំ

ថ្ងៃ​១៦កក្កដា គណៈកម្មាធិការ​សិទ្ធិការ​កុមារ​ របស់អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​រដ្ឋអំណាច​ភូមា​ ថា​ ឃាតករ​សម្លាប់​កុមារ​និង​រំលោភសិទ្ធ​កូនក្មេង។ តាមរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិកុមារ គឺ​របបសឹក​បាន​សម្លាប់​កុមារ​យ៉ាងហោច ៧៥នាក់ និង​ប្រមាណ​ជា​ ១ពាន់នាក់ ផ្សេងទៀត ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​បង្ខំ។ ក្នុង​មន្ទីរឃុំឃាំងនោះ​ ពួក​គេ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល​ត្រឹមត្រូវ​ទេ​។

Min Aung Hlaing preside un desfile del ejército en el Día de las Fuerzas Armadas en Naipyidó, Myanmar, el 27 de marzo de 2021.
Min Aung Hlaing preside un desfile del ejército en el Día de las Fuerzas Armadas en Naipyidó, Myanmar, el 27 de marzo de 2021. AP
ផ្សាយពាណិជ្ជកម្ម

« នៅក្រោម​របបសឹកភូមា ក្មេងៗត្រូវ​របបសឹក​ឡោមព័ទ្ធចាប់​ទាំង​ហិង្សា ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តាច់​ជីវិត យ៉ាង​ព្រៃផ្សៃ។ » នេះ​សេចក្តី​​ប្រកាស​របស់​អ្នក​ស្រី Mikiko Otani ប្រធាន​គណៈកម្មាធិការ​សិទ្ធ​កុមារ របស់អង្គការ​សហប្រជា​ជាតិ​។ អ្នក​ស្រី​បញ្ជាក់ទៀត​ថា « កុមារ​ភូមា​ប្រឈមមុខ​ជារៀង​រាល់​ថ្ងៃ នូវ​អំពើហិង្សា​ ការ​បាញ់​សម្លាប់​ និង​​ចាប់​ខ្លួន​។ ពួក​ក្មេងៗ​ត្រូវ​សមត្ថកិច្ច​ភ្ជង់នឹងកំាំភ្លើង ឬក៏​បាន​ឃើញ​យោធា ធ្វើ​អំពើ​ហិង្សា​ផ្សេងៗ​លើ​ឪពុកម្តាយ​និង​បងប្អូន​ប្រុស​ស្រី​របស់​ពួក​គេ​។ »

តាមការកត់​សម្គាល់​របស់​ភ្នាក់ងារ​របស់អង្គការ​សហប្រជាជាតិ​ ប្រចាំនៅ​ភូមាគឺ​ យោធាភូមា ហាក់​ចាប់​ក្មេង​ យកធ្វើ​ជា​ចំណាប់​ខ្មាំង​ ឬ​ពួក​គេ​ចាប់​កូនក្មេងទុក​ ករណី​ចាប់ខ្លួន​ឪពុកម្តាយ​ក្មេង​នោះ​ មិនបាន​។​

​អង្គការ​ Unicef បាន​សង្កេតឃើញ​ថា នៅតាម​សាលា​រៀន មន្ទីរពេទ្យ និងនៅ​ទី​វត្តអារាម​ គឺ​មាន​យោធា​​ ហ៊ុំព័ទ្ធ​ និងយាម​ល្បាត ហើយ​ពេល​ពួក​យោធាធ្វើ​សកម្មភាព តែងតែ​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ។

យោង​តាម​របាយការណ៍ អង្គការ Unicef គឺ​មាន​ក្មេងៗ​យ៉ាង​១លាន​ មិនទាន់​បាន​ទទួល​ថ្នាំបង្ការ​ចាំបាច់ ហើយ​ក្នុងនោះ ប្រហែល​៤ម៉ឺននាក់ មិនបាន​ចាក់វាក់សាំង​ប្រឆាំងនឹង​​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

គណៈកម្មាធិការសិទ្ធិការកុមារ របស់អង្គការសហប្រជាជាតិ សង្កត់ធ្ងន់ថា ប្រសិន​បើ​ស្ថានការណ៍​ភូមា​នៅតែបណ្តែតបណ្តោយទៀត គឺ​មនុស្ស​មួយ​ជំនាន់​របស់​ភូមា នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ផ្លូវកាយ​ គ្មាន​ការអប់រំ ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ជីវិត អនាគត​មិនល្អ និងគ្មាន​ភាព​រីកចម្រើន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ