អានតួអត្ថបទ
អូស្រ្តាលី-កូវីដ១៩

កូវីដ១៩៖ អូស្ត្រាលី រឹតបន្តឹងវិធានការបន្ថែម ក្រោយ​បិទ​ខ្ទប់​ក្រុង​ហើយ​ ចំនួន​ឆ្លង​ថ្មី​នៅ​តែកើន

យុទ្ធសាស្ត្រ “​ហ្សេរ៉ូ​កូវីដ” របស់​អូស្ត្រាលី កំពុង​រងការគំរាមកំហែង​ពី​មេរោគ​កូវីដ​បំប្លែង​ដែលតា។ លើក​ការ​បិទ​ខ្ទប់​ចេញ​វិញ នៅ​ថ្ងៃទី ២៨​សីហា ទំនង​ជា​មិនអាចធ្វើ​ទៅ​បាន​តាមគម្រោង​ទេ។ ស៊ីដនី​ក្រុង​ដ៏​ធំ​ជាង​គេ​បំផុត​របស់​អូស្ត្រាលី ដែល​មាន​ប្រជាជនរស់​នៅ​សរុប​ប្រមាណ​ជាង១០​លាននាក់ បានប្រកាស​រឹត​បន្តឹងវិធានការបន្ថែម​ទៀត ព្រោះ​ករណី​ឆ្លង​ថ្មី​បាន​ឡើង​ខ្ពស់​ បំបែក​កំណត់ត្រា​ចាស់​ជា​រៀង​រាល់​ថ្ងៃ។ ៤៦៦នាក់ក្នុង​មួយ​ថ្ងៃសៅរ៍​ទី ១៤​សីហា។ អាជ្ញាធរ​បាន​ចាត់​ទុក​ថ្ងៃ​នេះ ជា​ថ្ងៃ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត គិត​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺរាតត្បាត​កូវីដ​១៩មក។

អូស្ត្រាលី​រឹត​បន្តឹង​វិធានការ ក្រោយ​ពី​បិទខ្ទប់​ក្រុងហើយ​ចំនួន​ឆ្លង​ថ្មី​នៅ​តែកើន
អូស្ត្រាលី​រឹត​បន្តឹង​វិធានការ ក្រោយ​ពី​បិទខ្ទប់​ក្រុងហើយ​ចំនួន​ឆ្លង​ថ្មី​នៅ​តែកើន Con Chronis AFP
ផ្សាយពាណិជ្ជកម្ម

ធ្លាប់​គិត​ថា​​អូស្ត្រាលី​ដូច​​មិន​ដូច​ប្រទេស​ក្នុង​តំបន់​ផ្សេង ប៉ុន្តែខុស​ស្រលះ។ ពេល​នេះអូស្ត្រាលី​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​កូវីដ​យ៉ាង​ខ្លាំង និង​ជាវេលា​ដ៏​គួរ​​ឱ្យ​ព្រួយ​បារម្ភ​បំផុត។​ អូស្ត្រាលីកំពុង​មាន​​សង្គ្រាមប្រឆាំង​នឹង​កូវីដ​ ភាព​​លំបាក​ខ្លាំងនឹ​ងកើត​ឡើង​​ នៅរវាង​ខែ​កញ្ញា និង​តុលា​ខាងមុខ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រីនាយករដ្ឋមន្ត្រី​​រដ្ឋ Nouvelle-Galles du Sud។

ប្រឈមនឹង​ស្ថានភាពនេះ និងបន្ថែម​ពី​លើ​ការ​បិទ​ខ្ទប់​ដែល​ចូល​ជា​ធរមាន​សម្រាប់៨សប្តាហ៍ ហើយ​នៅតាមទីក្រុងធំៗ​ ដូច​ជា​ ​ស៊ីដនី មែលប៊ន និង​រដ្ឋធានី​កង់បេរ៉ា អូស្ត្រាលី​នឹងបិទខ្ទប់​រដ្ឋNouvellle Galles du Sud ទាំងមូល​តែម្តង​ជា​លើក​ទី​មួយ​ គិត​ចាប់​តាំងពី​ផ្ទុះ​កូវីដ​មក ចាប់​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី ១៤​សីហា នេះ​តែម្តង និង​​ ​បន្តឹង​វិធានការបន្ថែម​ទៀត ព្រោះវិធានការ​ចាស់​​ពុំ​អាចទប់​ស្កាត់​ការ​ចម្លងរាតត្បាត​កូវីដ​ដែលតាបាន។

ចាប់​ពី​ថ្ងៃ​ចន្ទទី ១៦​សីហា​ទៅ ការ​ល្មើស​បម្រាម​បិទខ្ទប់​ នឹង​ត្រូវ​រង​ការផាកពិន័យ ដល់​ទៅ ៥ពាន់​ដុល្លារ ទល់​នឹង​១ពាន់​ដុល្លារ​កាលពី​មុន។ នគរបាល នឹងដើរ​ត្បាត​កាន់​តែ​ខ្លាំង និង​យាម​នៅ​គ្រប់​ច្រកចាំ​​ផាក និងបាន​បញ្ចេញ​ទាហាន​ជា​ងមួយរយ​នាក់​ទៀតមក​បន្ថែម សម្រាប់​​ត្រួតពិនិត្យប្រជាពលរដ្ឋឱ្យ​​គោរព​​វិធានការ​បិទ​ខ្ទប់។ ការ​អនុញ្ញាត​ឱ្យ​ចេញ​ពី​ក្រុង ក៏​នឹងត្រូវ​រឹត​បន្តឹងដែរ ដើម្បី​កុំ​ឱ្យ​មាន​ករណី​នាំ​មេរោគ​ទៅ​ចម្លងទៅ​តំបន់​ផ្សេង​។

ពលរដ្ឋ​មាន​សិទ្ធិ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ហាត់ប្រាណ ទៅ​ធ្វើការ​ណា​ដែល​ចាំបាច់-​មិន​អាចធ្វើ​ការ​នៅផ្ទះ​បាន និង​ដើម្បី​ទៅ​ទិញម្ហូប​តែ​ប៉ុណ្ណោះ។

អាជ្ញាធរអូស្ត្រាលី​ថែម​ទាំងបាន​ដាក់លក្ខខណ្ឌ​ទៀត​ថា ​​វិធានការអាច​​បន្ធូរបន្ថយបាន ​ដរាប​ណា​តែ​មាន​ការចាក់​ថ្នាំបង្ការ​ប្រឆាំង​កូវីដ​បានគ្រប់​គ្រាន់។ ប៉ុន្តែការចាក់​ថ្នាំបង្ការ​នៅ​អូស្រ្តាលី​មាន​ការ​យឺតយ៉ាង​ខ្លាំងណាស់។​ សំឡេង​រិះគន់​មាន​មក​ពី​គ្រប់​ទិសទី។ គិត​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​មិនដល់​មួយ​ភាគបួន​ទេ បាន​ចាក់​វ៉ាក់សាំងរួ​ច​ពេញ​លេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ