អានតួអត្ថបទ
អូស្ត្រាលី-ស៊ីដនី-កូវីដ១៩

អូស្ត្រាលី​ប្រកាស​បើក​ទី​ក្រុង​ស៊ីដនី​ក្រោយ​បិទ​ខ្ទប់​អស់​ជាង​៣​ខែ

នៅក្នុង​ប្រទេស​អូស្ត្រាលី​ រដ្ឋាភិបាល​បាន​ប្រកាស​បើក​ទីក្រុង​ស៊ីដនី​វិញ​ ក្រោយពី​បិទ​ខ្ទប់​អស់​រយៈពេល​ ១០៦ ថ្ងៃ​រួចមក​។ ពលរដ្ឋ​អូស្ត្រាលី​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ពេញ​លេញ​ហើយ​ នឹង​ទទួលបាន​សិទ្ធិ​ដើរ​ហើរ​ច្រើន​ជាង​អ្នក​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។

ស៊ីដនីដែលជាទីក្រុងធំបំផុតរបស់អូស្ត្រាលីស្ថិតក្នុងរដ្ឋ New South Wales នឹងចាប់បើកជាដំណាក់កាល ដោយផ្តើមពីថ្ងៃចន្ទ ទី១១ តុលា ឆ្នាំ២០២១ តទៅ។
ស៊ីដនីដែលជាទីក្រុងធំបំផុតរបស់អូស្ត្រាលីស្ថិតក្នុងរដ្ឋ New South Wales នឹងចាប់បើកជាដំណាក់កាល ដោយផ្តើមពីថ្ងៃចន្ទ ទី១១ តុលា ឆ្នាំ២០២១ តទៅ។ Saeed KHAN AFP
ផ្សាយពាណិជ្ជកម្ម

ស៊ីដនី​ដែល​ជា​ទីក្រុងធំ​បំផុត​របស់​អូស្ត្រាលី​ស្ថិត​ក្នុង​រដ្ឋ​ New South Wales​ នឹង​ចាប់​បើក​ជា​ដំណាក់​កាលដោយ​​ផ្តើមពី​ថ្ងៃចន្ទ​ ទី១១ តុលាតទៅ​ ដោយសារ​តែ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​កើនឡើង​ ហើយ​អត្រា​ឆ្លង​កូវីដ​ធ្លាក់​ចុះ​។

ទីតាំងមួយចំនួន​មាន​ដូចជា​ បារ​ និង​ហាងហ្គេម​អាច​ចាប់បើក​នៅ​យប់​អធ្រាត​ថ្ងៃអាទិត្យ​វេលាម៉ោង​ ១២ ឈាន​ចូលព្រឹក​ថ្ងៃចន្ទ​។ ហាងកាត់សក់​ក៏ស្ថិត​នៅក្នុង​ចំណោម​អាជីវកម្ម​ដែល​រដ្ឋអំណាច​អូស្ត្រាលី​អនុញ្ញាតឲ្យ​បើកទ្វារ​ក្នុងដំណាក់កាលនេះ​​ដែរ​។

ចំណែក​ពលរដ្ឋ​អូស្ត្រាលី​ដែល​រស់នៅ​ជាប់​ក្នុង​ផ្ទះ​ក្រោម​វិធានការបិទខ្ទប់​ក្រុង​រយៈពេល​ជិត​ ៤ ខែមកហើយនោះ​កំពុង​ត្រេកត្រអរ​ជាខ្លាំង​និង​បាន​ត្រៀម​ចេញក្រៅ​ជួប​ជុំ​មិត្តភ័ក្តិបងប្អូន​ ទៅកាត់​សក់​ ក៏ដូចជា​ដើរហើរ​ស្រូបយកខ្យល់​អាកាស​ខាងក្រៅ​។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អូស្ត្រាលី​នៅតែទាន់​អនុញ្ញាត​ឲ្យមានការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​គ្នា​នៅឡើយនោះទេ​ ហើយ​ព្រំដែន​អន្តរជាតិ​និង​សាលារៀន​ក៏នៅ​មិនទាន់​បើកទ្វារ​ឡើងវិញ​ទាំងស្រុង​បានដែរ​។

ចំណែក​ក្រុម​មនុស្ស​ដែល​នៅមិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ នឹង​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​កន្លែង​ផ្សេងៗដូចជា​ ក្លឹបកីឡា​ ភោគជនីយដ្ឋាន​ ផ្សារ​លក់ទំនិញនោះទេ​នៅពេលនេះ​។

គួររំឭកថា​ អាជ្ញាធរ​អូស្ត្រាលី​ បាន​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ស៊ីដនី​ចាប់តាំងពីខែមិថុនា​មក​ដើម្បី​ទប់​ស្កាត់ការឆ្លងរាលដាល​មេរោគដែលតា​។ ​ជាង៣ខែមកនេះ​ ហាង​ទំនិញ​ សាលារៀន​ ហាងថែសម្ផស្ស​ ហាងកាត់សក់​ និង​ការិយាល័យធ្វើការ​ត្រូវ​បាន​តម្រូវ​ឲ្យ​បិទទ្វារ​ទាំងអស់​ លើកលែងតែ​ទីតាំង​លក់ទំនិញ​ចាំបាច់​តែ​ប៉ុណ្ណោះ​។

ចំណែក​សិទ្ធិ​សេរីភាពផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋវិញ​ក៏ត្រូវ​បាន​រឹតត្បិត​មិន​ធ្លាប់​មាន​ពីមុន​មក​ដែរ​។ មានការ​ហាម​ឃាត់​រាប់តាំពីការ​ធ្វើដំណើរឆ្ងាយជាង​ ៥ គីឡូម៉ែត្រ​ពីផ្ទះ​ ការ​ទៅលេង​គ្រួសារ​ ការ​ដើរ​តាមផ្សារ​ទំនើប​រហូតដល់​សកម្មភាពចូលរួម​បុណ្យសព​។

គួររំឭកដែរថា​ រដ្ឋ New South Wales​ បាន​កត់ត្រា​ករណី​ឆ្លង​កូវីដ​ធ្លាក់ចុះ​ក្នុង​ចំនួន​ ៤៧៧ ករណី​ កាលថ្ងៃ​អាទិត្យ​ ទី១០​ តុលា​ ហើយ​មាន​មនុស្ស​អាយុ​លើស​ ១៦ ឆ្នាំ​ចំនួន ៧០% បាន​ចាក់វ៉ាក់សាំងកូវីដ​ពីរ​ដូស​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ