អានតួអត្ថបទ
កូរ៉េខាងត្បូង-អ៊ីរ៉ង់

កូរ៉េខាងត្បូង​យក​លុយ​បង្កក​របស់​អ៊ីរ៉ង់​បង់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ

កូរ៉េខាងត្បូង​បាន​ប្រើ​លុយ​អ៊ីរ៉ង់​ដែល​ខ្លួន​បាន​បង្កក​ទុក​ចំនួន​ ១៨​លាន​ដុល្លារ​ ដើម្បី​បង់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដែល​អ៊ីរ៉ង់​បាន​ជំពាក់​។ ចំណាត់ការ​របស់​កូរ៉េខាងត្បូង​នេះ​នឹង​ជួយ​ឲ្យ​អ៊ីរ៉ង់​ ទទួល​បាន​សិទ្ធិ​បោះឆ្នោត​ជា​ថ្មី​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​។

ឆ្លើយតបទៅនឹងសំណើរបស់អ៊ីរ៉ង់ កូរ៉េខាងត្បូង​បាន​ប្រើ​​លុយអ៊ីរ៉ង់ដែល​ខ្លួន​បាន​បង្កក​ទុក​ចំនួន ១៨លានដុល្លារ​ដើម្បី​បង់​ឲ្យ​អង្គការសហប្រជាជាតិ។
ឆ្លើយតបទៅនឹងសំណើរបស់អ៊ីរ៉ង់ កូរ៉េខាងត្បូង​បាន​ប្រើ​​លុយអ៊ីរ៉ង់ដែល​ខ្លួន​បាន​បង្កក​ទុក​ចំនួន ១៨លានដុល្លារ​ដើម្បី​បង់​ឲ្យ​អង្គការសហប្រជាជាតិ។ AP - EDUARDO MUNOZ
ផ្សាយពាណិជ្ជកម្ម

ការ​បង់​ប្រាក់ខាងលើ​នេះ​ត្រូវបានធ្វើឡើង​កាលពីថ្ងៃសុក្រ​ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ បន្ទាប់ពី​ប្រទេសអ៊ីរ៉ង់​បានស្នើជាបន្ទាន់សុំឲ្យ​កូរ៉េខាងត្បូង​ជួយបង់ប្រាក់ដែលខ្លួនជំពាក់​អង្គការសហប្រជាជាតិ​​។

ក្រសួងការបរទេសកូរ៉េខាងត្បូង​បាននិយាយនៅថ្ងៃអាទិត្យនេះ​ពីក្តីរំពឹងរបស់ខ្លួន​ថាសិទ្ធិបោះ​ឆ្នោត​របស់អ៊ីរ៉ង់​នៅអង្គការសហប្រជាជាតិ​នឹង​មាន​សុពលភាពឡើងវិញ​ភ្លាមៗ​ បន្ទាប់ពី​ត្រូវបានព្យួរកាលពីដើមខែនេះ​ដោយសារ​បញ្ហា​នៃ​ការ​ទូទាត់បង់​ប្រាក់​។

សូមបញ្ជាក់​ជូនថា​ មាន​ថវិការបស់​អ៊ីរ៉ង់​ចំនួន​ជាង ៧ ពាន់​លាន​ដុល្លារដែល​ត្រូវ​បាន​បង្កក​នៅ​ធនាគារ​កូរ៉េ​ខាង​ត្បូង​ចំនួន​ពីរដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​។ ​នៅមជ្ឈិមបូព៌ា សាធារណរដ្ឋ​ឥស្លាម​គឺជា​ដៃ​គូពាណិជ្ជកម្មធំជាងគេទី៣​របស់​កូរ៉េខាងត្បូង​ មុនពេល​ដែល​សហរដ្ឋអាមេរិក​ បានដកខ្លួនជា​ឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥​ រវាង​ទីក្រុងតេហេរ៉ង់​ និង​ប្រទេស​មហាអំណាចពិភពលោក និងបន្ទាប់មក​ទៀត​បាន​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើអ៊ីរ៉ង់រួមទាំង​ការ​ហាមឃាត់​ជា​​លើ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ផង​។

គួររំឭកជូនដែរ​ថា អ៊ីរ៉ង់​បាន​បាត់បង់បង់សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួនម្តងហើយដែរ​កាលពី​ឆ្នាំមុន​ ដោយសារតែ​មិន​អាច​បង់​ប្រាក់ដែលខ្លួនជំពាក់​ទៅឲ្យ​អង្គការសហប្រជាជាតិ​តាមកាល​កំណត់​។ ទីក្រុងតេហេរ៉ងកាលណោះ​និយាយថាខ្លួនមិនអាចបង់លុយសូម្បី​តែ​ក្នុង​ចំនួន​អប្បបរមាព្រោះតែទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​។

យ៉ាងណាក៏ដោយ ក្រោយការចរចាជាច្រើនខែ អ៊ីរ៉ង់​ត្រូវបានផ្តល់ការលើកលែងដោយ​ទទួល​បាន​ការ​អនុញ្ញាតឲ្យប្រើប្រាស់លុយដែលត្រូវបានបង្កកដោយរតនាគារអាមេរិក និងទទួលបានសិទ្ធិបោះឆ្នោតឡើងវិញនៅក្នុងខែមិថុនា សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកថ្មីនៃក្រុមប្រឹក្សាសន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ