អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាង​ជើង ត្រៀមនឹង​​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ ស្វាគមន៍​ប្រធានាធិបតី​អាមេរិក

កូរ៉េខាង​ជើង​បាន​ត្រៀម​លក្ខណៈ​ចប់​សព្វគ្រប់​ហើយ​  ហើយ​អាច​នឹង​ធ្វើ​ការបាញ់​​សាកល្បង​នុយក្លេអ៊ែរ​ បាន​គ្រប់​ពេល​ទាំង​អស់។ នេះ​ជា​ពាក្យ​ព្រមាន​របស់​តំណាង​រាស្ត្រ​កូរ៉េខាង​ត្បូង​ម្នាក់​។ ចំណែក​សហរដ្ឋ​អាមេរិក​ ព្យាករ​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​អាច​ប្រព្រឹត្ត​ទៅ​​ក្នុង​អំឡុងពេល​លោក​ប្រធានាធិបតី​ចូ ដៃ​ដិន បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​សេអ៊ូល​ផង។

ទូរទស្សន៍​កូរ៉េខាង​ត្បូង​ជូន​ដំណឹង​ពីការ​បាញ់​សាកល្បង​មីស៊ីលរបស់​កូរ៉េខាង​ជើង ថ្ងៃទី ៧ ឧសភា ២០២២
ទូរទស្សន៍​កូរ៉េខាង​ត្បូង​ជូន​ដំណឹង​ពីការ​បាញ់​សាកល្បង​មីស៊ីលរបស់​កូរ៉េខាង​ជើង ថ្ងៃទី ៧ ឧសភា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​កូរ៉េខាង​ជើង​កំពុង​រង​រលក​ចម្លង​រាតត្បាត​កូវីដ ដោយ​មាន​អ្នក​ក្តៅ​ខ្លួន​ (វិជ្ជមាន)​ជិត​២លាន​នាក់​ក៏​ដោយ ក៏​ព្យុងយ៉ាង​មិន​បោះបង់​ផែនការ​​សាកល្បង​នុយក្លេអ៊ែរ​ដែរ។ កូរ៉េខាង​ជើង បាន​ត្រៀម​លក្ខណៈ​រួច​ស្រេច​ហើយ និង​រង់ចាំ​តែ​ឱកាស​ល្អ​សម្រាប់​បាញ់​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Ha Tae-Keung ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​យោង​តាម​ព៌តមាន​ផ្តល់​ដោយ​ភ្នាក់ងារ​ចារកិច្ច​ជាតិ។

រូបភាព​ផ្កាយ​រណប​បាន​បង្ហាញ​​ឱ្យឃើញ​ពីសកម្មភាព​នៅ​ក្នុង​រូង​ដី​នៃ​មជ្ឈមណ្ឌល​សាកល្បង​នុយក្លេអ៊ែរ  Punggye-ri ដែល​កូរ៉េខាងជើងធ្លាប់​អះអាង​បាន​រំសាយ​កាលពីឆ្នាំ​២០១៨ដែរ។ បើ​តាម​លោក​ ជេក​ ស៊ុយលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​​ជាតិ​​របស់​សេតវិមាន ​ព្យុងយ៉ាង​​អាច​នឹងបាញ់​​សាកល្បង​ជា​ថ្មី នូវ​មីស៊ីល រយៈ​ឆ្ងាយ​ ឬ​ក៏មីស៊ីល​ពាំ​នុយក្លេអ៊ែរ​ ឬ​ទាំងពីរ​តែ​ម្តង​ផង នៅមុន ឬ ក្រោយ ឬ​ពេល​ លោក​ប្រធានាធិបតី​អាមេរិក ចូ ដៃដិន ​កំពុងស្ថិត​​នៅក្នុង​តំបន់​​។ កូរ៉េខាង​ជើង​ពិត​ជា​នឹងបញ្ចេញ​សកម្មភាព​ បង្ក​ហេតុ​ ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​​នៅ​អាស៊ី​ជា​លើក​ទី​មួយ របស់​ប្រធានាធិបតី​​បៃដិន ជា​ប្រាកដ។ លោក​ ចូបៃដិន ត្រូវ​អញ្ជើញ​មក​ដល់​ក្រុង​សេអ៊ូល​នៅល្ងាច​ថ្ងៃសុក្រ​ទី ២០​ឧសភា ដើម្បី​បើក​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី កូរ៉េខាង​ត្បូង​ថ្មី រួច​​បន្ត​ដំណើរ​ទៅ​ជប៉ុនទៀត។

សម្រាប់​អ្នក​វិភាគ គ្មាន​អ្វី​អាច​បញ្ឈប់​កូរ៉េខាង​ជើង​បាន​ទេ ពេល​នេះ។ ​ចូល​ឆ្នាំ​២០២២​ភ្លាម ព្យុងយ៉ាង​បានសម្រុក​​ធ្វើ​ការ​សាកល្បង​មីស៊ីល​៦​លើក​រួច​មក​ហើយ ដោយ​មិន​ខ្វល់​ពី​សំណើ​សុំ​ចរចារបស់​អាមេរិក​ និង​ទណ្ឌកម្មអន្តរជាតិ​ទេ។ ហើយ​គម្រោង​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៧ ​អាច​បង្កប់​អត្ថន័យ​មួយ​បន្ថែម​ទៀត បើតាមការ​វិភាគ គឺដើម្បី​​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​កូរ៉េខាង​ជើង​ចេញ​ពី​វិបត្តិ​កូវីដ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ