អានតួអត្ថបទ
ជប៉ុន-អតិផរណា

អតិផរណាជប៉ុនឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​១៩៩១មក

​វិបត្តិ​​ទំនិញ​ឡើង​ថ្លៃ​ ​កំពុង​រីករាលដាល​ពេញ​ពិភពលោក និង​មិន​សំចៃ​ប្រទេស​ណា​មួយ​ឡើយ។ បន្ទាប់​ពី​មាន​បរិត្តផរណាអស់​រយៈ​ពេល​​ជិត​២០​ឆ្នាំ ពេល​នេះ​​ជប៉ុន​ក៏​កំពុង​មាន​អត្រា​អតិផរណា​ឡើង​ខ្ពស់​បំផុត​ ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១មក។

Euro, Hong Kong dollar, U.S. dollar, Japanese yen, British pound and Chinese 100-yuan banknotes are seen in a picture illustration shot January 21, 2016. REUTERS/Jason Lee.
Euro, Hong Kong dollar, U.S. dollar, Japanese yen, British pound and Chinese 100-yuan banknotes are seen in a picture illustration shot January 21, 2016. REUTERS/Jason Lee. © RFI
ផ្សាយពាណិជ្ជកម្ម

​អតិផរណាជប៉ុន​បាន​ឡើង​​៥​ខែជាប់​គ្នាមក​ហើយហើយ​នឹង​បន្ត​ឡើង​ទៀត​នៅ​ខែ​ខាង​មុខ យ៉ាង​ហោច​រហូត​ដល់​ដំណាច់​ឆ្នាំ។ ​​២,៤%​នៅ​ខែ​កក្កដា ២,៨%នៅ​ខែ​សីហា បើប្រៀប​ទៅ​ឆ្នាំ​២០២១... ជា​អត្រា​ទាប​ទេ​បើ​ប្រៀប​ទៅ​នឹង​អតិផរណា​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច ប៉ុន្តែខ្ពស់​ជាង​កម្មវត្ថុ​កំណត់​ដោយ​ធនាគារ​កណ្តាល​ជប៉ុន​ ត្រឹម​២% និង​​ជា​ការ​ឡើង​ថ្លៃ​ទំនិញ​ដ៏​ខ្ពស់​បំផុត និង​​មិនធ្លាប់​មាន​ទេ ក្នុង​រយៈ​ពេល​៣១​ឆ្នាំ​កន្លង​មក​។

២,៨% ជា​អត្រា​អតិផរណា​ជាតិ ដែល​មិន​រាប់​បញ្ចូល​ផលិតផលស្បៀងអាហារ​ទេ។ ដោយ​ជាក់​ស្តែង​ទៅនោះ តម្លៃ​នំប៉័ង​បាន​ឡើង​ដល់​ទៅ ១៥% ប្រេង​ឆា​៣៦% ចំណែក​ថាមពល ហ្កាសនិង​អគ្គីសនី​វិញ​ ឡើង​២០ និង​២១%។ ជាមួយ​នឹង​ការ​ឡើង​ថ្លៃ​បែប​នេះប្រជាជន​ស្រទាប់​កណ្តាល​កំពុង​រង​ផលវិបាក​ជាង​គេ ដោយ​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​ផ្លាស់​ទម្លាប់​ទទួល​ទាន​អាហារ ដើម្បី​ទ្រទ្រង់​ជីវភាព។

​ទំនិញ​ឡើង​ថ្លៃ តែ​ប្រាក់​បៀវត្សរ៍​មិន​ឡើង​តាម​ទេ។ ពលរដ្ឋ​ជប៉ុន​ខ្លះ មាន​ប្រាក់​ខែ​ដដែល តាំង​ពី​១០​មក​ហើយ។ បន្ថែម​ពី​លើ​នេះ​ទៀត ​លុយ​យ៉េន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង មិន​ធ្លាប់​ប្រទះ​តាំងពី​២៤​​ឆ្នាំ​មក។ ក្នុង​រយៈ​ពេល​តែ​៦​ខែ លុយ​យ៉េន​បាន​បាត់​បង់​តម្លៃ​អស់​២០% បើ​ប្រៀប​ទៅ​នឹង​ប្រាក់​ដុល្លារ។ ជា​លទ្ធផល ពលរដ្ឋ​ជប៉ុន​ត្រូវ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​​យ៉ាង​ខ្លាំង​ ព្រោះ​៦០%​នៃ ​ស្បៀង​អាហារ​ជប៉ុន ជា​ផលិតផលនាំ​ចូល​មក​ពី​បរទេស។

បើ​តាម​កា​រស្ទង់​មតិ ប្រជាពលរដ្ឋ​ជប៉ុន​បីភាគ​បួន​មិន​សប្បាយ​ចិត្ត​នឹង​វិធានការ​​របស់អាជ្ញាធរ​ប្រឈម​នឹង​ទំនិញ​ឡើង​ថ្លៃទេ។ ​ធនាគារ​កណ្តាល​បាន​អះអាង​កំពុង​តាមដាន​ស្ថានភាពវិវឌ្ឍ​នៃទីផ្សារ​ហិរញ្ញវត្ថុ ផលប៉ះពាល់​នៃ​សកម្មភាពសេដ្ឋកិច្ច តម្លៃ​ទំនិញ​ ​យ៉ាង​ល្អិត​ល្អន់​ ប៉ុន្តែ​ធនាគារកណ្តាល​​យល់​ថា​ ពុំ​ទាន់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នឹង​រឹត​បន្តឹង​នយោបាយ​រូបិយបណ្ណ​ទេ។ រដ្ឋាភិបាល​ជប៉ុន​វិញ បាន​អះអាង​ថា​ត្រៀម​ធ្វើ​អន្តរាគមន៍​​គាំទ្រ​ប្រាក់​យ៉េន​ដែរ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ ​ប្រតិបត្តិការ​បែប​នេះស្មុគស្មាញ​ណាស់ បើ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហរដ្ឋអាមេរិក​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ