អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើង៖រូបភាពផ្កាយរណបបានបង្ហាញពីសកម្មភាពមមាញឹកនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយ៉ុងយ៉ុន

យោង​តាម​អង្គការ think-tank រូបភាព​ផ្កាយរណប​ដែល​បាន​ថត​ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៧ មីនា​បាន​បង្ហាញ​ពី​សកម្មភាព​មមាញឹក​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យ៉ុងយ៉ុន​ក្នុង​ទឹកដី​កូរ៉េខាងជើង។ តាម​រយៈ​រូបភាព​ផ្កាយរណប​នេះ​នាំ​ឲ្យ​គេ​លើក​ឡើង​ថា ការ​កសាង​ម៉ាស៊ីនប្រតិកម្ម​មួយ​កំពុង​ឈាន​ដល់​ទីបញ្ចប់។ ការ​ទម្លាយ​រូបភាព​ផ្កាយរណប​នេះ​បាន​ធ្លាក់​មក ក្រោយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​អំពាវនាវ​កាល​ពី​ថ្ងៃទី២៨ មីនា​ឲ្យ​បង្កើន​ការ​ផលិត​សម្ភារៈបរិក្ខារ​នុយក្លេអ៊ែរ​យោធា។

រូបភាពផ្កាយរណបបានបង្ហាញពីសកម្មភាពមមាញឹកនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយ៉ុងយ៉ុនរបស់កូរ៉េខាងជើង។
រូបភាពផ្កាយរណបបានបង្ហាញពីសកម្មភាពមមាញឹកនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយ៉ុងយ៉ុនរបស់កូរ៉េខាងជើង។ © 2021 Maxar Technologies / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រូបភាព​ផ្កាយរណប​ថត​ចន្លោះ​ថ្ងៃទី៣ និង​ថ្ងៃទី១៧ មីនា​បាន​បង្ហាញ​សកម្មភាព​សំខាន់​ចំនួន ២ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យ៉ុងយ៉ុន​របស់​កូរ៉េខាងជើង ទី១ ការ​សាងសង់​ម៉ាស៊ីនប្រតិកម្ម​កំពុង​ជិត​រួចរាល់ និង​ទី២ ការ​ជួសជុល​អាគារ​មួយ​បាន​ចាប់​ផ្តើម ខណៈ​ដែល​មាន​វត្តមាន​លំហូរ​ទឹក​ចេញ​ពី​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ម៉ាស៊ីនប្រតិកម្ម។ ក្រៅ​ពី​នេះ និង​បើ​តាម​រូបភាព​ផ្កាយរណប​ដដែល ម៉ាស៊ីនប្រតិកម្ម​មួយ​កម្លាំង ៥មេហ្កាវ៉ាត់​កំពុង​ដំណើរការ ហើយ​មាន​ការ​សាងសង់​ថ្មី​បាន​ចាប់​ផ្តើម​នៅ​ជុំវិញ​រោងចក្រ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម។

ការ​អភិវឌ្ឃន៍ និង​សកម្មភាព​ទាំង​នេះ​ហាក់​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ណែនាំនា​ពេល​ថ្មីៗ​នេះ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន​ក្នុង​ការបង្កើន​ការ​ផលិត​សម្ភារៈបរិក្ខារ​នុយក្លេអ៊ែរ​យោធា​ដើម្បី​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ នេះ​បើ​តាម​ការ​វិភាគ​របស់​អង្គការ think-tank។ យោង​តាម​ក្រុម​អ្នកជំនាញ អាវុធ​នុយក្លេអ៊ែរ​តាក់តិក​ជា​សញ្ញា​មួយ​បង្ហាញ​ថា កូរ៉េខាងជើង​សម្រេច​បាន​នូវ​បច្ចេកវិទ្យា​ជឿនលឿន និង​ហាក់​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​ក្នុង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៧។

ពី​ខាង​កូរ៉េខាងត្បូង និង​អាមេរិក​វិញ ក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន​ព្រមាន​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​តាំង​ពី​ដើម​ឆ្នាំ ២០២២។ ទន្ទឹម​នឹង​ការ​ព្រមាន​ដោយ​សម្តី អាមេរិក និង​កូរ៉េខាងត្បូង​ក៏​បាន​បន្ត និង​ពង្រឹង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដែរ។ សមយុទ្ធ​នេះ​ត្រូវ​បាន​កូរ៉េខាងជើង​ចាត់​ទុក​ជា​ការ​រៀបចំ​ជើងព្រួល​ចូល​ឈ្លានពាន​ខ្លួន និង​បាន​ឆ្លើយ​បក​វិញ​តាម​រយៈ​ការ​បាញ់​សាកល្បង​មីស៊ីល​ជា​បន្ត​បន្ទាប់​ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ