អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់​ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​កាត់​ផ្តាច់​ ជា​ថ្មី ពី​ពិភពលោក​ខាង​ក្រៅ

ពីរខែ​ក្រោយ​រដ្ឋប្រហារ​យោធា​និង​ការ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​ស្លាប់​មនុស្សអស់​ប្រមាណ​៤៨នាក់​មក បាតុករ​ស៊ូដង់​រាប់​សិប​ពាន់​នាក់​បានរង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ជា​ថ្មី នៅ​ថ្ងៃសៅរ៍​ទី​២៥​ធ្នូនេះ។ អាជ្ញាធរ​ស៊ូដង់​បាន​កាត់ផ្តាច់​អស់​នូវប្រព័ន្ធ​ទូរគមនាគមន៍​ទាំង​ឡាយ មានជា​អាទិ៍ ប្រព័ន្ធ​អ៊ីនធ័រនែត ប្រព័ន្ធ​ទូរស័ព្ទ។

បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​នៅស៊ូដង់ ថ្ងៃទី ២៥ ធ្នូ ២០២១
បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​នៅស៊ូដង់ ថ្ងៃទី ២៥ ធ្នូ ២០២១ AFP - -
ផ្សាយពាណិជ្ជកម្ម

បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​ដល់​មុខ​វិមាន​ប្រធានាធិបតី ដែល​មេដឹកនាំយោធា​ធ្វើ​រដ្ឋប្រហារ​កំពុង​កាន់កាប់​ទៅ​ហើយ តែ​ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​បំបែក​យ៉ាង​ហិង្សា។ កងកម្លាំង​ប៉ូលិស​ បាន​បាញ់ និងតាម​​គប់​គ្រាប់​បែក​​បង្ហូរ​ទឹកភ្នែក​ ​ដល់​​មន្ទីរ​ពេទ្យ​ និង​ក្រុមគ្រូពេទ្យ​ដែល​មក​ជួយ​សង្គ្រោះ​បាតុករ​រង​របួស​ផង។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​អ្នក​កាសែត​AFP នៅ​ផ្ទាល់​កន្លែងកើត​ហេតុ។

ការបង្ក្រាប​មានភាព​ហិង្សា​ខ្លាំង និង​អប​ដោយ​ការ​លួច​ប្លន់​បំផ្លិច​បំផ្លាញ​​ទីស្នាក់ការ​ស្តុក​សម្ភារៈ​បរិក្ខារ​ និងគ្រឿង​ឧបភោគបរិភោគ របស់​អង្គការ​សហប្រជាជាតិសម្រាប់​ជនស៊ីវិល​ស៊ូដង់​​ទៀត។  បើ​តាម​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ សុវត្ថិភាព​របស់​បុគ្គលិក​អង្គការ​សហប្រជាជាតិ​កំពុង​ស្ថិតក្នុង​ការគំរាមកំហែង​ខ្លាំងណាស់។

​អាជ្ញាធរយោធាស៊ូដង់ បាន​ប្រើ​មធ្យោបាយ​ និង​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយបន្ថែមទៀតនៅ​ថ្ងៃនេះ គឺ​បាន​កាត់​ផ្តាច់ ស៊ូដង់ពីពិភព​លោក​ខាង​ក្រៅ។ ​តាំង​ពីព្រឹក​ រាល់គ្រប់បណ្តាញនិង​ប្រព័ន្ធ​ទូរគមនាគមន៍ អ៊ីនធ័រនែត ទូរស័ព្ទ ត្រូវ​បានកាត់​ផ្តាច់​ទាំង​អស់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះក្តី​ ​ក៏ហានិភ័យ​​ខ្លាច​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅខ្ពស់​ខ្លាំង។ ​ការ​ប៉ះទង្គិច​ហិង្សា អាច​កើត​ឡើង​នៅ​ស្ទើរ​គ្រប់ទិសទី​ក្នុង​ផ្ទៃ​ប្រទេស ព្រោះ​ក្រៅ​អំពី​ការ​ដង្ហែក្បួន​បាតុកម្ម​នៅ​រដ្ឋធានី ខាទុំ គេ​ក៏​សង្កេត​ឃើញ​មាន​បាតុកម្ម​នៅ​ភាគ​ខាង​ត្បូង​ ខាងកើត និង​​ខាង​ជើងនៃ​​ប្រទេស​ទៀត។

បាតុករ​បាន​សន្យា​ចុះធ្វើ​បាតុកម្មធំ​​ជាថ្មី​នៅ​ថ្ងៃ​ទី ៣០​ធ្នូ​ខាងមុខ​ដើម្បី​ជំរុញ​ឱ្យ​មេដឹកនាំយោធា​ ដឹកនាំធ្វើរដ្ឋប្រហារ​កាលពី​ពីរ​ខែ​មុន បង្កើតរដ្ឋាភិបាលស៊ីវិល។ លក្ខខណ្ឌ​ចាំ​បាច់​ដែល​អន្តរជាតិ​ដាក់​តម្រូវជា​ថ្នូរ​នឹង​ជំនួយ​មនុស្សធម៌ ដ៏​ចាំ​បាច់​សម្រាប់​រស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ