អានតួអត្ថបទ

អនុប្រធានហ្រ្វង់កូហ្វូនី៖កន្លែងរបស់អង្គការហ្រ្វង់កូហ្វូនីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាបញ្ហាប្រឈម

ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកា​ជា​ថ្ងៃ​ទី២ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូល​លើកទី១៨ របស់អង្គការអន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំងរៀបចំ​ក្នុង​ប្រទេស​ទុយនីស៊ី។ នា​ឱកាសនៃ​កិច្ចប្រជុំ​កំពូល វិទ្យុបារាំង​អន្តរជាតិ RFI ជា​ភាសាបារាំងបាន​សុំសម្ភាសន៍​អនុប្រធាន​អង្គការហ្រ្វង់កូហ្វូនី លោកយ៉ុសហ្រ្វ័រ ម៉ុងប៉ឺទី។ អ្នកកាសែត​របស់​យើង គួច គន្ធារ៉ា ដែល​កំពុង​មាន​វត្តមាននៅ​ទីនោះ​ក៏​បាន​​ឆ្លៀតសួរ​លោក​ម៉ុងប៉ឺទីទាក់ទង​នឹង​កន្លែង​របស់​អង្គការ​ហ្រ្វង់កូហ្វូនី​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោកម៉ុងប៉ឺទី​បាន​សារភាព​ថា កន្លែងរបស់​អង្គការហ្រ្វង់កូហ្វូនីនៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​ជា​បញ្ហា​ប្រឈម​ និង​ថា អង្គការ​ហ្រ្វង់កូហ្វូនីមានសមត្ថភាព និង​ធនធាន​ដើម្បី​ជួយ​លើក​ស្ទួយ​ការ​រៀនភាសា​បារាំង​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ទង់ជាតិនៃក្រុមប្រទេសសមាជិកហ្រ្វង់កូហ្វូនី។
ទង់ជាតិនៃក្រុមប្រទេសសមាជិកហ្រ្វង់កូហ្វូនី។ AP - Hassene Dridi
ផ្សាយពាណិជ្ជកម្ម

« បាទ យើង​បាន​ដឹង​ថានៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ការ​សិក្សា​ភាសា​បារាំង​ជា​បញ្ហា​ប្រឈម​មួយ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​មាន​មជ្ឈមណ្ឌលសិក្សា​ភាសាបារាំង​មួយ​នៅ​ក្នុង​តំបន់​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងទីក្រុង​ហាណូយ ​ប្រទេសវៀតណាម។ មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​វៀតណាម​មែន តែមជ្ឈមណ្ឌលមួយនេះ​តំណាង​ឲ្យ​តំបន់​ទាំង​មូល។

កម្លាំង​វាយប្រហារ​របស់​ហ្រ្វង់​កូហ្វូនី​មិនមែនមាន​ត្រឹម​អង្គការ​អន្តរជាតិហ្រ្វង់កូហ្វូនី​ប៉ុណ្ណោះទេ តែ​ក៏​មាន​ផងដែរ​នូវ​ទីភ្នាក់ងារសាកលវិទ្យាល័យ​ហ្រ្វង់កូហ្វូនី។ អង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី​មាន​លទ្ធភាព​កែនប្រមូលគ្រប់តួអង្គទាំង​អស់នៅ​ក្នុង​វិស័យ​អប់រំ។ ទន្ទឹម​គ្នា​នេះ យើងក៏​កំពុង​ធ្វើ​ការ​ដើម្បី​បង្កើត​នូវកម្មវិធី​សិក្សា​ភាសា​បារាំង​តាម​អនឡាញ ឬ​តាម​អ៊ីនធឺណែតដោយ​មិន​បង់​ថ្លៃ​សម្រាប់​អ្នក​ដែល​ចង់​រៀន​ភាសា​បារាំង។

ដូច្នេះ យើង​នឹង​ប្រឹងប្រែងប្រើ​ធនធាន​ដែល​យើង​មាន​ដើម្បី​ឲ្យ​ការរៀនភាសា​បារាំងជា​ភាសាទី២ ឬភាសាបរទេស។ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​លោកដោយ​មិន​លាក់បាំង​ថា វា​ជា​បញ្ហា​ប្រឈម ហើយ​ខ្ញុំ​ក៏​យល់​ស្រប​តាម​លោក​ដែល​ថា កន្លែង​ហ្រ្វង់កូហ្វូនី​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​មិនមែនជារឿងងាយស្រួលទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី​បាន​ខ្នះខ្នែង​ដើម្បី​គាំទ្រ​ និង​រួម​ចំណែក​ដល់​ការ​រៀន​ភាសា​បារាំង​ឱ្យ​កាន់​តែ​ប្រសើរ​នៅក្នុង​តំបន់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ