អានតួអត្ថបទ
ស៊ូដង់

អ.ស.ប.​ ថា​ពិភពលោក​បរាជ័យ​ក្នុងការ​​ទប់​ស្កាត់​សង្គ្រាម​​នៅស៊ូដង់​ដែល​អាច​ប៉ះពាល់​ដល់សន្តិសុខ​តំបន់

លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែរក៍​ បាន​អះអាង​នៅថ្ងៃពុធ​ទី ៣ ឧសភា ថា ពិភពលោក​​​បរាជ័យ​​ក្នុង​ការ​ទប់​ស្កាត់​សង្គ្រាម​រវាងពួក​ឧត្តមសេនីយ៍ដែល ​ហែកហួរ​ប្រទេស​ស៊ូដង់​។ ជាមួយ​នឹង​កា​រអំពាវនាវ​ឱ្យ​គោរព​បទ​ឈប់បាញ់ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ពី​គ្រោះ​ហានិភ័យ​នៃ​ការ​រីក​រាល​ជម្លោះ​នៅ​ស៊ូដង់ ទៅ​លើ​ស្ថិរភាព​តំបន់​ទាំងមូល។

អ.ស.ប.​ ថា​ពិភពលោក​បរាជ័យ​ក្នុងការ​​ទប់​ស្កាត់​សង្គ្រាម​​នៅស៊ូដង់​ដែល​អាច​ប៉ះពាល់​ដល់សន្តិសុខ​តំបន់​
អ.ស.ប.​ ថា​ពិភពលោក​បរាជ័យ​ក្នុងការ​​ទប់​ស្កាត់​សង្គ្រាម​​នៅស៊ូដង់​ដែល​អាច​ប៉ះពាល់​ដល់សន្តិសុខ​តំបន់​ AP - Khalil Senosi
ផ្សាយពាណិជ្ជកម្ម

ទោះបី​មាន​កិច្ចព្រមព្រៀង ពន្យារ​ពេល​​ឈប់​បាញ់​ជា​គោលការណ៍​ រហូត​ដល់​ថ្ងៃទី ១១​ឧសភា​មែន ប៉ុន្តែ​គ្មាន​ភាគីណា​គោរព​ទេ។ ស្នូរផ្ទុះ ការវាយប្រហារ​គ្នា​នៅ​តែ​លាន់​ឮ​នៅក្រុង​ខាទុំ។ ចំណែកការ​ចែកចាយ​​ជំនួយ​​មនុស្ស​ធម៌វិញ ជា​ការងារ​ដ៏​ស្មុគស្មាញ​បំផុត និ​ងមាន​ការ​លួច​ប្រមូល​ជំនួយ​អស់​ជា​ច្រើន​ពាន់​តោន។ ​អង្គការ​សហប្រជាជាតិបាន​ជំរុញ​ឱ្យ​​ភាគី​ជម្លោះ​ស៊ូដង់ ​បើក​ផ្លូវ​ធានា​សុវត្ថិភាពជំនួយ​មនុស្សធម៌។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ក្រែងតែ​ជម្លោះ​នៅស៊ូដង់ រាលដាល​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់។

​លោក​ហ្គូទែរក៍ ៖ “ត្រូវ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ! ដើម្បីកុំ​ឱ្យ​មាន​មនុស្សស្លាប់​ច្រើន​ជាង​នេះ និងដើម្បី​កុំ​ឱ្យ​ជម្លោះ​រីក​រាលដាល​ទៅ​ជា​សង្គ្រាម​ទូទៅ​ ដែលអាច​ប៉ះពាល់​ដល់​តំបន់​ទាំងមូល​នៅ​ឆ្នាំ​ខាង​មុខ។ ផ្តើម​ដំបូង​គឺ​ប្រទេស​ឆាដ។ ទោះ​បី​ហេតុការណ៍​ផ្ទុះ​ឡើង​នៅក្រុង​ខាទុំ​មែន តែ​ស្នូល​នៃ​ជម្លោះ​អាច​មាន​ពាក់​ព័ន្ធ​ដល់​តំបន់​ដាហ្វួរ​។ ឆាដ ជា​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​អន្តរកាល​ប្រជា​ធិបតេយ្យ​និង​រងការ​គំរាម​កំហែង​ពី​សំណាក់​កង​ប្រដាប់​អាវុធ​នៅ​លីប៊ី​។ ដូច្នេះ​ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះគេ​ចាំបាច់​ត្រូវ​តែ​ជួយ​គាំទ្រ​ឆាដ។ នៅក្នុង​តំបន់ មាន​ប្រទេស​ផ្សេង​ទៀតកំពុង​ជាប់ក្នុងដំណើរ​ស្វែង​រក​​កិច្ចព្រមព្រៀង​សន្តិភាព​ផ្ទាល់​ខ្លួន​ដែរ។ ជាក់ស្តែង​​ អេត្យូពី។ ក្នុង​ពេលអេត្យូពី​​កំពុង​អនុវត្ត​ដំណើរបែប​បទ​សន្តិភាព​ គេ​ចាំបាច់​ត្រូវ​តែ​បញ្ជៀស​កុំ​ឱ្យ​ជម្លោះ​នៅស៊ូដង់​រាលដាល​ទៅ​អេត្យូពី។ ស៊ូដង់​ខាង​ត្បូង ក៏​កំពុង​ស្វែងរក​សន្តិភាព​ដែរ តែ​​ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ ប្រព្រឹត្ត​ទៅ​យ៉ាង​យឺត​និងដោយ​​ពិបាក​បំផុត។ ដូច្នេះ​បើ​ជម្លោះ​ស៊ូដង់​ជន់ជោរប៉ះស៊ូដង់ខាង​ត្បូង​​តែ​បន្តិច នោះ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ស៊ូដង់​ខាង​ត្បូង"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ