អានតួអត្ថបទ

Oxfam៖មនុស្សជាង ២៦០លាននាក់ទៀតប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២

មាន​មនុស្ស​ជាង ២៦០លាននាក់​បន្ថែម​ទៀត​លើ​លោក​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​នៅ​ឆ្នាំ ២០២២ នេះ​បើ​តាម​អង្គការ Oxfam។ តំបន់​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ​ច្រើន​ជា​តំបន់​ដែល​បាន​ជួប​វិបត្តិ​រួច​ហើយ ដូច​ជា​នៅ​អាហ្រ្វិកខាងកើត នៅ​តំបន់​សាហ៊ែល នៅ​ប្រទេស​យេម៉ែន ឬ​នៅ​ប្រទេស​ស៊ីរី។ តាម Oxfam ប្រជាជន​រស់​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​ទាំង​នេះ​មាន​ចំណូល​តិច​ជាង ១ដុល្លារ ៩០សេន​ក្នុង​មួយ​ថ្ងៃ។ វិបត្តិ​កើត​ចេញ​ពី​កូវីដ១៩ កំណើន​វិសមភាព និង​ផលវិបាក​ពី​សង្រ្គាម​អ៊ុយក្រែន​ជា​ដើមចម​នៃ​កំណើន​ភាព​ក្រីក្រ។ លោក​ល្វី នីកូឡា ហ្សង់ដូ អ្នក​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់ Oxfam បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជួយ​មុន​គេ​ដល់​ក្រុម​ប្រទេស​ដែល​នឹង​រង​ផលប៉ះពាល់។

អង្គការ Oxfam ថា មនុស្សជាង ២៦០លាននាក់ទៀតប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២។
អង្គការ Oxfam ថា មនុស្សជាង ២៦០លាននាក់ទៀតប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២។ Gordwin ODHIAMBO / AFP
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ជំហាន​ដំបូង គេ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដើម្បី​កាត់​បន្ថយ​ប្រាក់​បំណុល​ឲ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​បាន​ពី​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ សម្រាប់​តែ​ឆ្នាំ ២០២២ មួយ គេ​ប៉ាន់ប្រមាណ​ឃើញ​ថា ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​នឹង​ត្រូវ​សង​បំណុល​គេ​ចំនួន ៤៣ ០០០លានដុល្លារ។ នេះ​ជា​ចំនួន​ប្រាក់បំណុល​ដ៏​សម្បើម​ខ្លាំង​ណាស់​ដែល​ពួក​គេ​បាន​ខ្ចី​សម្រាប់​ការ​ចាយវាយ​លើ​ផលវិបាក​កើត​ចេញ​ពី​វិបត្តិ​កូវីដ១៩ ដើម្បី​ចំណាយ​ទប់​ស្កាត់​នឹង​ទំនិញ​ឡើង​ថ្លៃ និង​សម្រាប់​ចំណាយ​ទិញ​ផលិតផល​ស្តុក​ទុក។ល។និង។ល។

ចំណុច​ទី២ គឺ​ទាក់ទង​នឹង​ជំនួយ​អន្តរជាតិ ជំនួយ​ពី​ក្រុម​ប្រទេសអ្នកមាន រួម​ទាំង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ ដូច​យ៉ាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI និង​ធនាគារពិភពលោក​ដល់​ក្រុម​ប្រទេស​ក្រីក្រ​បំផុត។ ចំណែក​ចំណុច​ទី៣ ចុង​ក្រោយ គឺ​ភាព​ចាំ​បាច់​ដែល​គេ​ត្រូវ​បង្វែរ​កញ្ចប់​លុយ​បង្កើត​ដោយ FMI ដើម្បី​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដល់​បណ្តា​ប្រទេស​ខាងជើង​ក្នុង​សម័យ​កូវីដ១៩ និង​ក្រោយ​សម័យ​កូវីដ១៩ ទៅ​ជួយ​ក្រុម​ប្រទេស​ក្រីក្រ​ជាង​គេ​វិញ។

សព្វថ្ងៃ​នេះ បណ្តា​ប្រទេស​ខាងជើង និង​ប្រទេស​អ្នកមាន​មិន​សូវ​បាន​ប្រើ​កញ្ចប់​លុយ​របស់ FMI ហ្នឹង​ទេ។ ដូច្នេះ វា​ជា​រឿង​សមហេតុផល​ដែល​ត្រូវ​បង្វែរ​កញ្ចប់​លុយ​បង្កើត​ដោយ FMI នេះ​ទៅ​ជួយ​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ដែល​ពួក​គេ​បាន​ទទួល​តិចតួច​ណាស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ