អានតួអត្ថបទ
បារាំង-រូម៉ានី-អ៊ុយក្រែន

បារាំង​ចុះកិច្ចព្រមព្រៀង​ជាមួយ​រូម៉ានី ដើម្បីជួយអ៊ុយក្រែន​​នាំចេញទិន្នផល​​គ្រាប់​ធុញ្ញជាតិ

បារាំងនិងរូម៉ានី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយគ្នា នៅថ្ងៃចន្ទ ទី​១២កញ្ញានេះ ដើម្បី​ជួយ​សំរួល​ ដល់​ការ​នាំចេញទិន្ន​ផល​គ្រាប់ធុញ្ញជាតិ​របស់​អ៊ុយក្រែន​ តាមផ្លូវគោក។ នេះបើ​ផ្អែកតាម​ការបញ្ជាក់ ពី​លោក ក្លេម៉ង់ បូន រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន​បារាំង។ គ្រាប់ធុញ្ញជាតិ​ទាំងនោះនឹងដឹកចេញពីអ៊ុយក្រែន ឆ្ពោះមកកាន់អឺរ៉ុប មុននឹងដឹកចេញទៅកាន់ប្រទេស​កំពុងអភិវឌ្ឍន៍ នៅ​តំបន់ម៉េឌីទែរ៉ាណេ​ ដែលកំពុងត្រូវការ​ស្បៀងអាហារជាចាំបាច់​។

បុគ្គលិក​រូម៉ានី កំពុងត្រួតពិនិត្យ ការចាក់ផ្ទេរ​គ្រាប់ស្រូវសាឡី ចេញពីកុងទឺន័រ ដែលត្រូវបានដឹក​មកពីអ៊ុយក្រែន។ កំពង់​ផែ Constanta ប្រទេសរូម៉ានី ថ្ងៃទី ២១ មិថុនា ២០២២
បុគ្គលិក​រូម៉ានី កំពុងត្រួតពិនិត្យ ការចាក់ផ្ទេរ​គ្រាប់ស្រូវសាឡី ចេញពីកុងទឺន័រ ដែលត្រូវបានដឹក​មកពីអ៊ុយក្រែន។ កំពង់​ផែ Constanta ប្រទេសរូម៉ានី ថ្ងៃទី ២១ មិថុនា ២០២២ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

គួរកត់សំគាល់ថា កិច្ចព្រមព្រៀងរវាងបារាំង និង​រូម៉ានី ដើម្បីនាំចេញទិន្ន​ផល​កសិកម្ម​របស់​អ៊ុយក្រែន​នេះ​ គឺវាជួនចំពេល​ដែល​ លោកពូទីនបានប្រកាសថា ចង់សើររើសកិច្ចព្រមព្រៀង ដែលរុស្ស៊ីបានចុះជាមួយអ៊ុយក្រែន​ ទាក់ទិននឹង​ការ​ដឹក​គ្រាប់ធុញ្ញជាតិ​ចេញតាមច្រកសមុទ្រ។ លោកពូទីន​​​អះអាង​ថា ទិន្នផល​កសិកម្ម​រុស្ស៊ីនៅតែជាប់ទណ្ឌកម្ម​ដដែល រីឯគ្រាប់ធុញ្ញជាតិអ៊ុយក្រែនវិញ ភាគច្រើនលើសលប់ ត្រូវបានដឹកចេញទៅតែអឺរ៉ុបទេ មិនបានយកទៅជួយ​ប្រទេសក្រីក្រឡើយ។ ជាការលើកឡើង ដែល​លោក​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង បានចាត់ទុកថា ជាការឃោសនា​កុហករបស់​លោកពូទីន។​

02:05

សម្រស់ប្រសាសន៍របស់​លោក ក្លេម៉ង់ បូន រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង

តទៅនេះ សូមស្តាប់សម្រង់ប្រសាសន៍ របស់​លោក ក្លេម៉ង់ បូន (Clément Beaune) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន​បារាំង ដែល​បានផ្តល់បទសម្ភាសន៍ ឲ្យ​វិទ្យុបារាំង France Inter កាលពីល្ងាចថ្ងៃអាទិត្យ​ ទី​១១កញ្ញា ដូចតទៅ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ